បេក្ខជន២រូប អះអាងថានឹងចូលរួមបង្កើនផលិតភាពកសិករបើជាប់ជាមន្រ្តីកសិកម្មឃុំ

2023/12/05 08:23:32 pm        1.2 K

បេក្ខជនចំនួន ២នាក់ ក្នុងចំណោមបេក្ខជនដែលបានចុះឈ្មោះត្រឹមត្រូវ ដើម្បីត្រៀមប្រឡង​ប្រជែង​ជ្រើសរើសមន្រ្តី​កសិកម្មឃុំនាពេលខាងមុខឆាប់ៗនេះជាង៣ពាន់នាក់ បានអះអាងថា បើ​មាន​ឱកាស ពួកគេប្តេជ្ញាខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាពជាមួយរាជរដ្ឋាភិបាល ក្នុងការ​បំពេញ​រាល់​កង្វះ​ខាត​ជាមួយប្រជាកសិករ។

នៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ព័ត៌មាន ប៊ីធីវី នៅក្រោយចប់សន្និសីទសារព័ត៌មានស្តីពី “ការ​ប្រឡង​ប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣» កាលពីរសៀលថ្ងៃទី៤ ខែធ្នូ​កន្លង​ទៅ​នេះ លោក ហ៊ាង សុជាតិ អតីតនិស្សិត នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ចំការ​ដូង​ជំនាញ​ផ្នែក​វិទ្យាសាស្រ្ត និងបច្ចុប្បន្នជាមន្រ្តីកិច្ចសន្យាផ្នែកហិរញ្ញវត្ថុនៅឃុំព្រះស្តេច ស្រុកព្រះស្តេច ខេត្ត​ព្រៃវែង ដែលជាស្រុកកំណើតលោកផ្ទាល់ បានប្រាប់ឲ្យដឹងថា លោកពិតជាសប្បាយចិត្តណាស់ នៅ​ពេលដែលរដ្ឋាភិបាលដាក់ចេញគោលនយោបាយពង្រាយមន្រ្តីកសិកម្មតាមភូមិឃុំ ព្រោះថា នឹង​អាចផ្តល់ឱកាសកាន់តែច្រើនមកកាន់រូបលោក ក៏ដូចជាបេក្ខជនដទៃផ្សេងទៀត ក្នុង​ការ​បំពេញ​​ការ​ងារឲ្យត្រូវនឹងជំនាញ ជាពិសេសនៅស្រុកកំណើតផ្ទាល់តែម្តង ដែល​អាច​ក្តាប់​បាន​នូវ​រាល់​ព័ត៌មាន​ក្នុងមូលដ្ឋាន ហើយអាចដោះស្រាយបញ្ហាបានទាន់ពេលវេលាជូនប្រជាពលរដ្ឋ។

លោក ឆាត់ សម្បត្តិ អតីតនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូងដូចគ្នា ជំនាញ​ផ្នែក​ក្សេត្រសាស្រ្ត និងមានស្រុកកំណើតនៅឃុំរនៀល ស្រុកឈូក ខេត្តកំពត បានលើកឡើងថា បើ​សិន​ជា​លោកជាប់ឈ្មោះពីការប្រឡងប្រជែងនាពេលខាងមុខនេះ លោកប្តេជ្ញាថា នឹងជួយ​អភិវឌ្ឍន៍​កសិកម្ម​ក្នុង​ភូមិឃុំរបស់លោកឲ្យបានរីកចម្រើន តាមរយៈការប្រមូល​ទិន្នន័យ​បញ្ហា​ប្រឈម​នានាក្នុងមូលដ្ឋាន ដើម្បីរួមគ្នាដោះស្រាយជាមួយកសិករ។

ក្នុងអាណិត្តិទី៧នេះ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​កម្ពុជា បានដាក់ចេញគោលនយោបាយពង្រាយមន្រ្តីកសិកម្មឃុំចំនួន ១,៦០០នាក់ សម្រាប់បេសកកម្មបម្រើកសិករ ១,៦ លានគ្រួសារ ឬស្មើនឹងចំនួន​ប្រជាជន​ប្រមាណ ៧,៥ លាននាក់ នៅតាមភូមិឃុំទូទាំងប្រទេស ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨ ដើម្បី​ជួយ​ឲ្យ​​ប្រជាកសិករមានជីវភាពល្អប្រសើរជាងមុន តាមរយៈការផ្តល់ជូនបច្ចេកទេស តាមរយៈ​ការ​ផ្តល់​ជាទុន និងតាមរយៈការផ្តល់ការស្វែងរកទីផ្សារទុកជាមុនឲ្យប្រជាកសិករ ផលិត​ទៅ​តាម​តម្រូវ​ការ​របស់​ទីផ្សារ ដែលការងារនេះប្រសិនជាអនុវត្តបាន នោះនឹងរក្សា​បាន​ស្ថិរភាព​តម្លៃ​ឲ្យ​កសិផល​ទាំង​មូល​ផងដែរ។

សូមបញ្ជាក់ទៀតថា ក្នុងជំហានដំបូងនេះ ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ​២០២៣ នឹងជ្រើសរើសចំនួន ២៥០នាក់សិនប៉ុណ្ណោះ ខណៈ​បេក្ខជន​ដែល​បាន​ដាក់​ពាក្យ​ប្រឡង​សរុប ១២,៧៤៦ នាក់ ហើយ​បេក្ខជន​ដែល​បាន​ចុះ​ឈ្មោះត្រឹ​ម​ត្រូវ​ទៅ​តាម​គោលការណ៍​របស់​ក្រសួង​មុខងារ​សារធារណៈ មានចំនួន ៣,៣២៩នាក់ ដែលនឹងមានឈ្មោះប្រឡងប្រជែង នៅ​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ២០២៣៕ អត្ថបទ ឈិត បូរ៉ាវី


អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        324
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm