សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលសភាCLV លើកទី១ ក្នុងទីក្រុងវៀងចន្ទន៍

2023/12/05 08:54:37 pm        212

កិច្ចប្រជុំកំពូលសភាកម្ពុជា-ឡាវ-វៀតណាម​(CLV)​ លើកទី១ ដែលរដ្ឋសភាប្រទេសឡាវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ បានប្រារព្ធពិធីបើកជាផ្លូវការនៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារ Crowne Plaza នាទីក្រុងវៀងចន្ទន៍ ដោយមានថ្នាក់ដឹកនាំជាន់ខ្ពស់របស់រដ្ឋសភា នៃប្រទេសកម្ពុជា ឡាវ និង​វៀតណាម ព្រមទំាងគណៈប្រតិភូពាក់ព័ន្ធជាច្រើនទៀត​ រួមមាន តំណាងក្រសួងសំខាន់ៗ និង​អាជ្ញាធ​រ​មូលដ្ឋានពាក់ព័ន្ធនៃប្រទេសទំាងបី ព្រមទាំងដៃគូអភិវឌ្ឍន៍នានា ចូលរួម​ជា​ច្រើន​រយនាក់។

ពិធីបើកជាផ្លូវការនៃកិច្ចប្រជុំកំពូលសភា CLV បានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត សាយ សំផន ភុមវិហាន (XAYSOMPHONE Phomvihane) ប្រធាន​រដ្ឋសភា​ឡាវ និង ឯកឧត្តម ថងលុន ស៊ីសុលីត (THONGLOUN Sisoulith) ប្រធានរដ្ឋឡាវ ។

ថ្នាក់ដឹកនាំប្រទេសឡាវបានលើកឡើងពីសារៈសំខាន់នៃការជួបជុំជាប្រវត្តិសាស្រ្តនេះថា នឹង​លើក​កម្ពស់​យន្តការសភា នៅក្នុងការចូលរួមនិងជំរុញការអភិវឌ្ឍតំបន់អភិវឌ្ឍន៍ត្រីកោណ (CLV-DTA) ដែលបង្កើតឡើងដោយរដ្ឋាភិបាលប្រទេសទំាងបី​ កាលពីឆ្នាំ១៩៩៩ ឱ្យកាន់តែមានប្រសិទ្ធភាព និង​ប្រសិទ្ធផល នាំមកផលប្រយោជន៍រួមដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ។

ក្នុងសុន្ទរកថាបើកកិច្ចប្រជុំជាផ្លូវការ ឯកឧត្តមបណ្ឌិត សាយ សំផន ភុមវិហាន ប្រធាន​រដ្ឋសភា​ឡាវ និង ឯកឧត្តម ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ បាន​វាយ​តម្លៃខ្ពស់​ចំពោះ​ការ​ជួបជុំ​គ្នា​របស់​តំណាង​ប្រជាពលរដ្ឋនាឱកាសនេះ ថានឹង​ជំរុញ​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទំាង​បី​កាន់​តែរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់ឡើង ដើម្បីផលប្រយោជន៍ប្រទេសទំាងបី ជា​ពិសេស​ការ​លើក​កម្ពស់​ជីវភាព​របស់ប្រជាពលរដ្ឋនៅក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណ (CLV-DTA)។

កិច្ចប្រជុំកំពូលសភាCLV នាពេលនេះ បានលើក​កម្ពស់​កម្រិត​ពី​កិច្ច​ប្រជុំ​កម្រិត​គណៈកម្មការ​ជំនាញ នៃរដ្ឋសភាប្រទេសទំាងបី ដែលបានជួបជុំគ្នាជាប្រចាំនាពេលកន្លងមក។​ តំបន់​អភិវឌ្ឍន៍​ត្រី​កោណ​នៃ​ប្រទេសទំាងបីមានចំនួន១៣ខេត្ត ប្រទេសវៀតណាមមានចំនួន៥ខេត្ត ប្រទេស​ឡាវ​មាន​ចំនួន​៤ខេត្ត និងព្រះរាជាណាចក្រកម្ពុជា មានចំនួន៤ខេត្ត ជាអាទិ៍ ខេត្តរតនគិរី ខេត្ត​មណ្ឌលគិរី ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។

គោលដៅប្រែក្លាយតំបន់ត្រីកោណអភិវឌ្ឍន៍ឱ្យក្លាយទៅជាតំបន់សន្តិភាព កិច្ចសហប្រតិបត្តិការ និង​អភិវឌ្ឍន៍ប្រកបដោយបរិយាបន្ន និងនិរន្តរភាព ដែលជាទស្សនៈដើមរបស់ សម្ដេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា។

តំបន់អភិឌ្ឍន៍ត្រីកោណនៃប្រទេសទាំងបី​ ជាតំបន់ដែលប្រកបដោយសក្តានុពល មាន​ធន​ធាន​ធម្មជាតិ ​និងជីវចម្រុះជាច្រើនវិស័យ។ កិច្ចប្រជុំនាឱកាសនេះ សង្ឃឹមថា​នឹង​លើក​កម្ពស់​យន្តការ​សភា នៅក្នុងការចូលរួមជាមួយរដ្ឋាភិបាលប្រទេសទំាងបី ក្នុង​ការ​អភិវឌ្ឍ​តំបន់​អភិវឌ្ឍន៍​ត្រី​កោណ​C​LV ជាពិសេសការពង្រឹងទំនាក់ទំនងរដ្ឋសភា ប្រជាជននិងប្រជាជន នឹង​ត្រូវ​បាន​លើក​កម្ពស់​ក្នុង​ការ​ពង្រឹង​កិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងប្រទេសទំាងបីនៅគ្រប់កម្រិតនិងគ្រប់វិស័យ ដើម្បីដោះស្រាយបញ្ហាប្រឈម ជាពិសេស ការកៀងគរធនធានហិរញ្ញវត្ថុ ដើម្បីចូលរួមកសាង និង​អភិវឌ្ឍ​តំបន់​អភិវឌ្ឍន៍ត្រីកោណឱ្យក្លាយទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និង​បច្ចេកវិទ្យាជាដើម៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm