ពលរដ្ឋខណ្ឌកំបូលស្នើអាជ្ញាធរដោះស្រាយតបណ្តាញទឹកស្អាត និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ

2023/12/05 09:02:39 pm        115

តាមរយៈវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី ពលរដ្ឋខណ្ឌ​កំបូល​បាន​ស្នើ​អាជ្ញាធរ​ជួយដោះស្រាយតបណ្តាញទឹកស្អាតចូលទៅកាន់លំនៅដ្ឋាន និងស្ថាបនា​ហេដ្ឋា​រចនា​សម្ព័ន្ធ​នានា។

ក្រុមប្រឹក្សារាជធានីភ្នំពេញបានរៀបចំធ្វើវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ខ្លួន សម្រាប់​ អាណត្តិទី៣ ឆ្នាំ២០២៣ នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ នៅមូលដ្ឋានខណ្ឌកំបូល ក្រោម​វត្តមាន ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ស៊ុយ សេរិទ្ធ អភិបាល​រង​រាជធានី តំណាងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ជា​សំណើរ​ផ្ទាល់​មាត់​ចំនួន​ ១៤​នាក់ ដោយស្នើសុំឲ្យរដ្ឋបាលរាជធានីភ្នំពេញជួយស្ថាបនាផ្លូវបេតុង សុំ​ត​បណ្តាញ​ទឹក​ស្អាត​ចូល​ភូមិដ្ឋាន សុំធ្វើលូ ស្តារប្រឡាយ សុំជួយជុសជុលទំនប់ ជួយអន្តរាគមន៍​ចំពោះ​ការ​ជីក​កកាយ​ទួល​បុរាណ និងសុំជួយដាក់ភ្លើងស្តុបតាមផ្លូវមួយចំនួនជាដើម។

លោក ឃឹម ស៊ុនសូដា អភិបាល​ខណ្ឌ​កំបូល​បាន​ឆ្លើយ​តប​នូបការ​លើក​ឡើង​ជា​សំណើរ​ផ្ទាល់​មាត់​របស់​ប្រជាពលរដ្ឋ ដូចជាសុំស្ថាបនាផ្លូវ ការតណ្តាញទឹកស្អាត ការស្តារប្រឡាយជាដើមនោះ មានសំណើរ​ខ្លះ​គឺមាននៅក្នុងគម្រោងរបស់រាជធានី និងខណ្ឌរួចហើយ ហើយអ្វីដែល​មិន​មា​ន​នៅ​ក្នុង​គម្រោង អាជ្ញាធរខណ្ឌនឹងដាក់ចូលទៅក្នុងគម្រោងអភិវឌ្ឍន៍៣ឆ្នាំរំកិលរបស់រាជធានី ខណ្ឌ សង្កាត់។ ដោយឡែកចំពោះការសុំឲ្យអន្តរាគមន៍ចំពោះការជីកកកាយទួលបុរាណ រដ្ឋបាល​ខណ្ឌ​នឹង​ឲ្យ​អភិបាលរងខណ្ឌចុះពិនិត្យជាក់ស្តែង ដោយសារតែ​អ្នក​អនុវត្ត​នៃ​ការ​ជីក​កកាយ​ទួល​បុរាណ​នោះ​ខាង​ក្រសួងវប្បធម៌ជាអ្នកអនុវត្ត។

លោក ស៊ុយ សេរិទ្ធ បានលើកឡើងថា ការស្នើសុំរបស់ប្រជាពលរដ្ឋលើការស្តារប្រឡាយ សម្រាប់​រដ្ឋបាល​រាជ​ធានីភ្នំពេញ ត្រូវតែស្តារហើយ ដើម្បីបើកផ្លូវទឹកកុំឲ្យលិចលង់ភូមិដ្ឋានប្រជាពលរដ្ឋ ។ ពាក់ព័ន្ធ​នឹងការងារនេះដែរ រាជរដ្ឋាភិបាល ក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គឺបានគិតគូរណាស់។ ជាទិសដៅខាងមុខនេះ រាជរដ្ឋាភិបាល មាន​គម្រោង​ធំមួយ ដោយនឹងប្រើប្រាស់ថវិការហូតដល់រាប់រយលានដុល្លារ ដើម្បីដោះស្រាយ​ការ​លិច​លង់​ដោយ​ជំនន់ទឹកភ្លៀងនៅរាជធានីភ្នំពេញ ។ គម្រោងនេះមួយផ្នែក ត្រូវដោះស្រាយ​លើ​ការ​បង្វែរ​ផ្លូវ​ទឹកកុំឲ្យចូលមករាជធានីភ្នំពេញ និងមួយផ្នែកទៀត បង្កើតនូវប្រព័ន្ធលូ ប្រឡាយ​ដើម្បី​រំដោះ​ទឹក​ចេញ។

លោក ស៊ុយ សេរិទ្ធ បន្ថែមថា តម្រូវការប្រជាពលរដ្ឋពិតជាច្រើន ប៉ុន្តែថវិកា​របស់​ជំនាញ​នៅ​មាន​កម្រិត ដូច្នេះទេ រដ្ឋបាលរាជ​ធានី​ភ្នំពេញ​នឹង​ដោះស្រាយ​តែ​ចំពោះ​តែ​គម្រោង​ណា​ដែល​ចាំ​បាច់​បំផុត​ប៉ុណ្ណោះ សម្រាប់សំណើរផ្សេងទៀតអាជ្ញាធរនឹងដោះស្រាយជាបន្តបន្ទាប់ទៀត ពោល​គឺ​មិន​ទុក​ចោល​ទេ គ្រាន់តែយូរនិងឆាប់ប៉ុណ្ណោះ។

ឯកឧត្តម ម៉ប់ សារិន មានប្រសាសន៍ថា វេទិកាផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុម​ប្រឹក្សា​រាជ​ធានី​ភ្នំពេញធ្វើឡើង ដើម្បីឲ្យអាជ្ញាធររាជធានី ខណ្ឌ សង្កាត់ និងប្រជាពលរដ្ឋបានជួបគ្នា និង​បាន​ពិភាក្សាលើបញ្ហាផ្សេងៗ ដែលជាកង្វល់របស់ប្រជាពលរដ្ឋឲ្យអាជ្ញាធរបានដឹងឮ ហើយ​រួម​គ្នា​ដោះស្រាយ ។ វេទិកានេះ ធ្វើឡើងក្នុង១ឆ្នាំម្តង ក្នុងត្រីមាសទី៤ អំឡុងខែ តុលា វិច្ឆិកា និងខែធ្នូ ដើម្បី​ដោះស្រាយរាល់កង្វល់ សំណូមពរ និងសំណើររបស់ប្រជាពលរដ្ឋ ។ វេទិកានេះ ក៏ចង់​បង្ហាញ​ឲ្យ​ឃើញ​ពី​សកម្មភាពការងាររបស់អាជ្ញាធររាជធានីភ្នំពេញ ដែលបាន​បំពេញ​ការងារ​បំរើ​ប្រជា​ពលរដ្ឋកន្លងមក ថាតើបានគ្រប់ជ្រុងជ្រោយទេ ឬនៅមានចំណុចខ្វះខាតអ្វីខ្លះ ដើម្បីឲ្យប្រ​ជាពលរ​ដ្ឋ​លើក​ឡើងពីចំណុចខ្វះខាតទាំងនោះ យកមកបំពេញបន្ថែម ធ្វើយ៉ាងណាឱ្យរាជធានីភ្នំពេញ មានសន្តិសុខ សណ្តាប់ធ្នាប់ បរិស្ថានល្អ មានការអភិវឌ្ឍ ជាមួយ និង​ការ​ផ្តល់​សេវា​សាធារណៈ​បាន​កាន់​តែ​ល្អប្រសើរឆ្លើយតបទាន់ពេលវេលាជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញទាំងមូល៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm