ឱកាសសិក្សាជំនាញបច្ចេកទេសជាង ២០០០កន្លែង ពីវិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន ខេត្តកណ្តាលដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថមពីរដ្ឋ

2023/12/05 10:13:47 pm        1.2 K

វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ខេត្តកណ្តាលនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ នេះ ប្រកាស​ផ្តល់​ការ​សិក្សា​ជំនាញ​បច្ចេក​ទេស​ជាង​ ២០០០​កន្លែង​លើ​ជំនាញ​សំខាន់ៗ​ចំនួន​១២​មុខ​ដល់​យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ។

បើតាមសេចក្តីប្រកាសព័ត៌មានដដែល អាហារូបករណ៍​សំខាន់ៗ​ដែល​វិទ្យាស្ថានជាតិ​ពហុបច្ចេក​ទេស​តេជោ​សែន បើកឱ្យសិក្សារួមមានជំនាញសិក្សាផ្នែកការងារកំបោរ (សំណង់) ចំនួន ៣០០នាក់​, ការដំឡើងបណ្តាញបំពង់ទឹកចំនួន ១៥០នាក់, ការដំឡើង​បណ្តាញ​អគ្គិសនី​ក្នុង​អគារ​ចំនួន ៣០០នាក់, ការផ្សារអគ្គិសនីចំនួន ១៥០នាក់, ការថែទាំ និងជួស​ជុល​ម៉ាស៊ីន​ត្រជាក់​រថយន្ត​ចំនួន ១៥០នាក់, ការថែទាំ និងជួសជុលអគ្គិសនីរថយន្តចំនួន១៥០នាក់, ការថែទាំ និង​ជួស​ជុល​រថយន្តចំនួន ១៥០ នាក់, សេវាកម្មកុំព្យូទ័រចំនួន ១៥០នាក់, សេវាកម្ម​បរិក្ខា​ត្រជាក់​ក្នុង​គេហដ្ឋាន​ចំនួន ១៥០នាក់, ការងារគេហកិច្ចចំនួន ១៥០នាក់, ការចិញ្ចឹម និងថែទាំត្រីប្រាចំនួន ១៥០នាក់ និងការកែច្នៃបន្លែ និងផ្លែឈើចំនួន ១៥០នាក់ ។

បេក្ខជនដែលអាចសិក្សាបាន និងទទួលបានថវិកាឧបត្ថមចំនួន២៨ម៉ឺនរៀល ត្រូវមានអាយុចាប់ពី ១៥​ឆ្នាំ​ឡើងទៅ មានបណ្ណសមធម៌ (ក្រីក្រ ១-២) និងបណ្ណគ្រួសារងាយរងហានិភ័យ ហើយ​ត្រូវ​ភ្ជាប់​ជា​មួយ​អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ឬសំបុត្រកំណើត។ ចំពោះម៉ោងសិក្សា បេក្ខជន​ទាំង​អស់​អាច​សិក្សាចំនួន៣វេន គឺវេនថ្ងៃចន្ទ-សុក្រ (ព្រឹក-ល្ងាច) រយៈពេល ៤ខែ និង វេនថ្ងៃសៅរ៍-អាទិត្យ រយៈពេល១០ខែ ហើយដោយឡែកវេនយប់ត្រូវសិក្សាចំនួន៨ខែ។

បើតាមសេចក្តីប្រកាសរបស់វិទ្យាស្ថានដដែល ក្រៅពីសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សិក្ខាកាម​នឹងអាចចុះកម្មសិក្សាហាត់ការតាមបណ្តាក្រុហ៊ុនឯកជន សហគ្រាស​ដែល​ជា​ឱកាស​ការងារ​ខ្ពស់​។

គូរបញ្ជាក់ផងដែរថា ការប្រកាសផ្តល់​អាហារូបករណ៍​ពី​វិទ្យាស្ថានជាតិ​ពហុ​ប​ច្ចេក​ទេស​តេជោ​សែន​ខេត្ត​កណ្តាល​នាពេលនេះ គឺធ្វើឡើងបន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​ជា​ប្រមុខ​រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៤ ខែវិច្ឆិកាកន្លងទៅនេះ បានដាក់​ចេញ​នូវ​ការ​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមលពី គ្រួសារក្រីក្រ និងគ្រួសារងាយ​រង​ហា​និភ័យ​ចំនួន ១,៥លាននាក់៕


អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        347
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        370
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        469

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm