ផ្ទាំងទឹកកកធំបំផុតនៅលើពិភពលោករសាត់អណ្តែតចេញពីតំបន់អង់តាក់ទិក

2023/12/05 11:44:13 pm        146

ក្រុមអ្នកវិទ្យាសាស្រ្តនៅលើនាវាស្រាវជ្រាវ RRS Sir David Attenborough បានប្រមូលសំណាកទឹកសមុទ្រជុំវិញផ្ទាំងទឹកកក A23a ដែលជាផ្ទាំងទឹកកកធំបំផុតនៅលើពិភពលោក ដែលបានរសាត់អណ្តែតចេញពីតំបន់អង់តាក់ទិក ។

រូបភាពវីដេអូឃ្លីបបញ្ចេញដោយមន្ទីរស្ទង់អង់តាក់ទិកអង់គ្លេស ឃើញនាវាស្រាវជ្រាវមួយគ្រឿងនេះ ធ្វើដំណើរនៅជ្រោយផ្ទាំងទឹកកកដ៏ធំមហិមាមួយនេះ ។

ស្ថិតនៅលើផ្ទៃ ៤ពាន់គ.មក្រឡា ផ្ទាំងទឹកកអង់តាក់ទិក A23a មានទំហំធំជាងទីក្រុងញូវយ៉ករបស់សហរដ្ឋអាមេរិក ដល់ទៅ ៣ដង ។

ចាប់តាំងពីដាច់ចេញពីទឹកកកអណ្តែត Filchner-Ronne របស់អង់តាក់ទិកកាលពីឆ្នាំ ១៩៨៦ ផ្ទាំងទឹកកក A23a ដែលធ្លាប់មានស្ថានីយ៍ស្រាវជ្រាវសូវៀត បានជាប់ក្រោមបាតសមុទ្រ Weddell ។

ប៉ុន្តែរូបភាពផ្កាយរណបកាលពីពេលថ្មីៗនេះ ឃើញផ្ទាំងទឹកកក A23a ដែលមានទម្ងន់ជិត ១សែនកោដិ៍តោននោះ បច្ចុប្បន្នកំពុងរសាត់អណ្តែតយ៉ាងលឿនឆ្លងកាត់ជ្រោយខាងជើងនៃឧបទ្វីបអង់តាក់ទិក ដោយសារតែខ្យល់បក់ និងចរន្តទឹកខ្លាំង ។

លោកវេជ្ជបណ្ឌិត Andrew Meijers ដែលជាអ្នកវិទ្យាសាស្រ្តនៅលើនាវា RRS Sir David Attenborough និងជាមេដឹកនាំក្រុមវិទ្យាសាស្រ្តមហាសមុទ្រតំបន់ប៉ូលនៅមន្ទីរស្ទង់អង់តាក់ទិកអង់គ្លេស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា វាពិតជាសំណាងខ្លាំងណាស់កាលដែលផ្លូវរបស់ផ្ទាំងទឹកកចេញពីបាតសមុទ្រ Weddell ឆ្លងកាត់ត្រង់តាមផ្លូវដូចការគ្រោងទុករបស់ពួកយើង ។

ដោយឡែក មន្ទីរស្ទង់អង់តាក់ទិកអង់គ្លេស និយាយថា វាពិតជាកម្រខ្លាំងណាស់ពេលមើលឃើញផ្ទាំងទឹកកកដ៏ធំមហិមាបែបនេះ អាចបំលាស់ទីបាន ហេតុដូច្នេះហើយ ក្រុមអ្នកវិទ្យាសាស្រ្តនឹងឃ្លាំមើលគន្លងរបស់វាយ៉ាងដិតដល់បំផុត ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        28
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        37
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        42

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ

2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm