លោក Putin ដាក់ការស្តីបន្ទោសការបំផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream ថាធ្វើឲ្យបែកបាក់ទំនាក់ទំនងរុស្ស៊ី-អាល្លឺម៉ង់

2023/12/06 12:17:05 am        166

ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បាននិយាយកាលពីថ្ងៃចន្ទថា កិច្ចសហប្រតិបត្តិការរវាងទីក្រុងម៉ូស្គូ និងទីក្រុងប៊ែរឡាំង ត្រូវបានបែកបាក់ដោយសារតែការបំផ្ទុះកាលពីខែកញ្ញា ឆ្នាំ ២០២២ ធ្វើឲ្យប៉ះពាល់ដល់បំពង់បង្ហូរឧស្ម័ន Nord Stream ដែលបូមឧស្ម័នរុស្ស៊ីទៅកាន់ប្រទេសអាល្លឺម៉ង់ក្រោមសមុទ្របាល់ទិក ។

 លោក Putin បានផ្តល់សេចក្តីអធិប្បាយបែបនេះ ស្របពេលដែលទទួលសារតាំងរបស់ឯកអគ្គរដ្ឋទូតបរទេសថ្មីជាង ២០រូប មកកាន់ប្រទេសរុស្ស៊ី រួមទាំងឯកអគ្គរដ្ឋទូតមកពីអាល្លឺម៉ង់ និងអង់គ្លេសផងដែរ នៅក្នុងពិធីមួយរៀបចំឡើងនៅក្នុងវិមានក្រឹមឡាំង ។

 លោក Putin និយាយថា ស្ថានភាពជាប់គាំងបច្ចុប្បន្ននៃទំនាក់ទំនងរបស់អាល្លឺម៉ង់ជាមួយរុស្ស៊ី មិនមែនជាគំនិតផ្ដួចផ្ដើមរបស់ពួកយើងនោះទេ លោកចង់បញ្ជាក់ថាវាគ្មានផលចំណេញនោះទេ ។ វាគ្មានផលចំណេញទាំងសម្រាប់ពួកយើង និងទាំងសម្រាប់អ្នក ប៉ុន្តែតាមទស្សនៈរបស់លោក គឺគ្មានផលចំណេញជាពិសេសសម្រាប់អាល្លឺម៉ង់ ។

 លោកថា ថាមពលតែងតែជាវិស័យដ៏ទាក់ទាញនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ហើយកិច្ចសហប្រតិបត្តិការនេះ ត្រូវបានបំបែកដោយសារការបំផ្លិចបំផ្លាញបំពង់បង្ហូរឧស្ម័ន Nord Stream ។

 លោក Putin បាននិយាយផងដែរថា លោកសង្ឃឹមថា ទំនាក់ទំនងរវាងទីក្រុងម៉ូស្គូ និងទីក្រុងឡុងដ្រ៍ នឹងល្អប្រសើរឡើងវិញ ។

 សូមបញ្ជាក់ថា រុស្ស៊ី បានដាក់ការស្តីបន្ទោសសហរដ្ឋអាមេរិក អង់គ្លេស និងអ៊ុយក្រែនថា ជាអ្នកបំផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream ប៉ុន្តែពួកគេបានច្រានចោលរាល់ការជាប់ពាក់ព័ន្ធទាំងអស់ ។

 ទំនាក់ទំនងរបស់រុស្ស៊ីជាមួយបណ្តាប្រទេសលោកខាងលិច បានធ្លាក់ដល់កម្រិតទាបបំផុត ចាប់តាំងពីការបញ្ចប់សង្រ្គាមត្រជាក់ បន្ទាប់ពីការសម្រេចចិត្តរបស់រុស្ស៊ី កាលពីខែកុម្ភៈ ឆ្នាំ ២០២២កន្លងទៅក្នុងការបញ្ជូនទាហានរាប់សែននាក់ចូលទៅក្នុងប្រទេសអ៊ុយក្រែន ធ្វើឲ្យកើតមានទណ្ឌកម្មសេដ្ឋកិច្ចរបស់លោកខាងលិច ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        138
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        179
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm