អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ជាមេដឹកនាំដែលគោរពការសន្យាជាមួយពលរដ្ឋ!

2023/12/06 12:19:49 am        85

ភ្នំពេញ÷ កឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានឱ្យដឹងថា ដូចការសន្យា កម្មវិធីគោលនយោបាយអាទិភាព ៦ ចំណុចដែលសម្តេចធិបតី នាយករដ្ឋមន្ត្រីបានប្រកាសកាលពីថ្ងៃទី២៤ សីហា និងបានសន្យាថាត្រូវដាក់ឱ្យអនុវត្តជាបន្ទាន់ក្នុងឆ្នាំ ២០២៣ បានក្លាយជាការពិតអស់ហើយនៅមុនដំណាច់ឆ្នាំ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលគូសបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាមេដឹកនាំដែលមិនមែនសន្យាចោល តែបានប្រែក្លាយការសន្យាឱ្យក្លាយជាការពិតទាំងអស់និងយ៉ាងលឿនរហ័ស។

កម្មវិធីគោលនយោបាយអាទិភាពទាំង៦ចំណុចនោះជារួមមាន៖ ទី១៖ ការផ្តល់សេវាថែទាំសុខភាពឆ្ពោះទៅកាន់ការគ្របដណ្តប់ជាសាកល។ ទី២៖ ការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនកូនអ្នកក្រីក្រនិងងាយរងហានីភ័យ។ ទី៣៖ ការពង្រឹងកម្មវិធីជាតិជំនួយសង្គម។ ទី៤៖ យុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ទី៥៖ យន្តការសម្របសសម្រួលនិងកម្មវិធីហិរញ្ញប្បទានដើម្បីជួយកសិករ។ ទី៦៖ ការដាក់ពង្រាយមន្ត្រីជំនាញបច្ចេកទេសកសិកម្មតាមឃុំសង្កាត់ទូទាំងប្រទេស។

កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារដែលត្រូវបានប្រកាសឱ្យអនុវត្តកាលពីព្រឹកថ្ងៃទី ៤ ធ្នូនេះជាកម្មវិធីចុងក្រោយក្នុងចំណោមកម្មវិធីអាទិភាពទាំង៦ ដោយផ្តោតលើគ្រួសារគោលដៅចំនួន៤គឺ៖ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះនិងកុមារអាយុក្រោម២ឆ្នាំ។ កម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រថ្នាក់បឋម និងមធ្យមសិក្សា។ កម្មវិធីឧបត្ថមសាច់ប្រាក់ជូនជនមានពិការភាព និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនចាស់ជរាអាយុ ៦០ ឆ្នាំឡើង។ ចំណែកឯកម្មវិធី ៥ ផ្សេងទៀតត្រូវបានប្រកាសឱ្យអនុវត្តរួចរាល់អស់ហើយ។

បើតាមឯកឧត្តម ប៉ែន បូណា គោលដៅចុងក្រោយដែលសម្តេចធិបតី ហ៊ុន ម៉ាណែត ចង់បានគឺមិនទុកឱ្យពលរដ្ឋណាម្នាក់មិនទទួលបានសេវាសុខាភិបាលដោយមូលហេតុគ្មានលុយបង់ថ្លៃសេវា, មិនទុកឱ្យកូនអ្នកក្រខ្វះជំនាញវិជ្ជាជីវៈដោយសារតែគ្មានលុយបង់ថ្លៃសាលា, មិនទុកឱ្យពលរដ្ឋពលរដ្ឋណាម្នាក់ជាពិសេសស្ត្រីមានផ្ទៃពោះ កុមារក្រោមពីរឆ្នាំ ជនមានពិការភាព និងចាស់ជរា ជួបការលំបាកហើយរដ្ឋមិនបានជួយ, មិនផាត់ចោលអ្នកប្រកបរបរក្រៅប្រព័ន្ធចេញពីការជួយឧបត្ថម្ភគាំទ្រពីរដ្ឋាភិបាល, និងមិនទុកឱ្យកសិករជួបការលំបាកនៅក្នុងការប្រកបរបរកសិកម្មដោយមិនទទួលបានការគាំពារនោះឡើយ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលសង្កត់ធ្ងន់ថា នេះជាដំណើរយ៉ាងស្វាហាប់នៃរាជរដ្ឋាភិបាលបន្តវេននៅលើគ្រឹះដ៏រឹងមាំនៃសមិទ្ធផលដែលសាងឡើងដោយសម្តេចតេជោ ហ៊ុន សែន ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ដើម្បីក្លាយជាប្រទេសដែលមានចំណូលខ្ពស់ប្រកបដោយភាពប្រាកដនិយម និងជាក្តីសង្ឃឹមពិតប្រាកដរបស់ប្រជាពលរដ្ឋខ្មែរ

អត្ថបទដែលទាក់ទង

យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm        36
ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        33
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        239

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm