កម្ពុជា-វៀតណាមប្ដេជ្ញាបង្កើនកិច្ចសហការ ដើម្បីការរីកចម្រើន និងសុខសុវត្ថិភាពប្រជាជនប្រទេសទាំងពីរ

2023/12/06 03:04:21 am        105

ភ្នំពេញ ៖ ឯកឧត្ដមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី នៅរសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យឯកឧត្ដម ង្វៀន ហ៊ុយតាំង(Nguyen Huy Tang) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព។​

ក្នុងជំនួបនេះឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនឯកឧត្ដមឯកអគ្គរដ្ឋទូតវៀតណាម អំពីវឌ្ឍនភាពរាជរដ្ឋាភិបាល ក្នុងនីតិកាលថ្មី ដែលបង្កើតបានជាង១០០ថ្ងៃនេះ ហើយបន្ដរក្សាបាននូវសន្ដិភាព សុវត្ថិភាព វិបុលសុខ ភាពរីកចម្រើន និងជាពិសេសរក្សានូវភាពសុខសាន្ដជូនប្រជាពលរដ្ឋទាំងមូល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី។

ឯកឧត្ដមក៏បានលើកឡើងអំពីទិសដៅអាទិភាពដ៏សំខាន់របស់រាជរដ្ឋាភិបាល គឺការបន្ដពង្រឹងនូវសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន។ ក្នុងជំនួបនេះដែរ ឯកឧត្ដម នេត សាវឿន ក៏បានបញ្ជាក់ពីកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម លើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច ពិសេសលើវិស័យសន្ដិសុខ ដែលសហការបានយ៉ាងល្អក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ។

ក្នុងជំនួបនេះដែរ ឯកឧត្ដមឯកអគ្គរដ្ឋទូតវៀតណាម បានកោតសរសើរដោយស្មោះអស់ពីចិត្ត ចំពោះរា ជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបាននូវសមិទ្ធផលជាច្រើន ក្នុងនោះមានដូចជា ការគ្រប់គ្រងការឆ្លងរីករាលដាលជំងឺកូវីដ-១៩, ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ, ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់, ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៧ និងការធ្វើជាម្ចាស់ផ្ទះនៃការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមជាដើម។

ឯកឧត្ដមបន្តថា តាំងពីនីតិកាលចាស់ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី បន្ដរហូតមកដល់នីតិកាលថ្មី ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅតែបន្ដដឹកនាំទទួលបានជោគជ័យក្នុងការរក្សានូវសុខសន្ដិភាព និងសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋទាំងអស់ ក្នុងនោះវិស័យសំខាន់ៗជាច្រើនមានការរីកចម្រើនគួរឱ្យកត់សម្គាល់។

ឯកឧត្ដមឯកអគ្គរដ្ឋទូត ក៏បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការនាពេលកន្លងមក ពិសេសលើការងារសន្ដិសុខ ដោយឈានដល់ការបង្ក្រាប និងទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ។ កន្លងមកនេះឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ក៏បានដើរតួនាទីយ៉ាងសំខាន់ និងធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីវៀតណាមផងដែរ។

ក្នុងជំនួបនោះ ភាគីទាំងពីរបានឯកភាពគ្នាទាំងស្រុង ក្នុងការបន្ដកិច្ចសហប្រតិបត្តិការសំខាន់ៗ លើកា រងារមួយចំនួនដូចជា ការបន្ដផ្លាស់ប្ដូរព័ត៌មានសន្ដិសុខនានា, សហការផ្លាស់ប្ដូរប្រតិភូទៅវិញទៅមក ដើម្បីបន្ដរឹតចំណងមិត្តភាពរវាងកម្ពុជា-វៀតណាម, បន្ដទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ពិសេ សបទល្មើសគ្រឿងញៀន និងបន្ដកិច្ចសហប្រតិបត្តិការលើការងារគ្រប់វិស័យ ក្នុងនោះមានទាំងសេដ្ឋកិច្ច និងទេសចរណ៍ជាដើម៕​ដោយ៖ បាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        225
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm