ពលរដ្ឋ​ដែល​ធ្លាប់​បាត់បង់​យានយន្ត សូម​ទៅ​ពិនិត្យ​ស្លាក​លេខ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​

2021/06/15 10:13:00 pm        664

ភ្នំពេញ ៖ នគរបាល​ផ្នែក​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ​សូម​ធ្វើការ​អំពាវនាវ បងប្អូន​ប្រជាពលរដ្ឋ ​ដែល​ធ្លាប់​បាត់បង់​យានយន្ត ​សូម​ទៅ​ពិនិត្យ​ស្លាក​លេខ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ។

លោក នៅ ទិ​ត្យ នាយផ្នែក​នគរបាល​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ​​បាន​ប្រាប់​​ឲ្យ​ដឹងនៅ​ថ្ងៃទី​១៥ខែមិថុនានេះ​ថា ​ជនសង្ស័យ ២​នាក់ ទី​១ . ឈ្មោះ អាន ផ្លូច ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល ​ភូមិ​ជើងឯក ​សង្កាត់​ជើងឯក ខណ្ឌដង្កោ ​រាជធានី​ភ្នំពេញ ។ ទី​២ . ឈ្មោះ ស៊ិន សុខភាព ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​រាជធានី​ភ្នំពេញ (​មាន​សារធាតុ​ញៀន​) ។ រួមទាំង ​វត្ថុតាង​ចាប់​យក​ ៖ ដែក​ជ្រុង​ចុង​សំប៉ែត​ស្រួច​សម្រាប់​កាច់​សោក​ម៉ូតូ ​ចំនួន ០២, ​សោ​ខ្សៀ​លេខ​៨ ចំនួន ០២, ប័ណ្ណ​សម្គាល់​យានយន្ត ចំនួន ០៣​សន្លឹក (​ឈ្មោះ ជុំ រតនា ចំនួន ០១​សន្លឹក​, ឈ្មោះ វី សីលា​ចំនួន ០១​សន្លឹក​, ឈ្មោះ ឯម បុល ចំនួន ០១​សន្លឹក​) , ផ្លាកលេខ​ម៉ូតូ ចំនួន ០៣ (​លេខ ភ្នំពេញ 1HT-0027 ចំនួន ០១, លេខ ភ្នំពេញ 1GD-2078 ចំនួន ០១, លេខ ភ្នំពេញ 1IO-1256 ចំនួន​០១), វិទ្យុ​ទាក់ ចំនួន ០១​គ្រឿង​, ម៉ូតូ ០១​គ្រឿង ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៩ ពាក់​ស្លាកលេខ ភ្នំពេញ 1HL-0625 , សម្ភារៈប្រើប្រាស់​គ្រឿងញៀន ​និង​សោ​ដោះ​ម៉ូតូ​មួយ​ចំនួន ត្រូវ​បាន​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ​បង្ក្រាប​ជាក់ស្តែង​ ករណី​ប៉ុនប៉ង​លួច (​ប្រើ​ដែក​ជ្រុង​ចុង​សំប៉ែត​ស្រួច​កាច់​សោក​ម៉ូតូ​) កាលពី​ថ្ងៃទី​១៤ ​ខែមិថុនា ឆ្នាំ​២០២១ វេលា​ម៉ោង​១៦ និង​៤០​នាទី ត្រង់​ចំណុច​ខាងមុខ​ក្រុមហ៊ុន ក្រឡុង ស៊ីម៉ង់ត៍ ផ្លូវ ៥០​ម៉ែត្រ ភូមិ​ពាម សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

សមត្ថកិច្ច ប្រាប់​បន្តថា កាលពី​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២១ វេលា​ម៉ោង​១៦ និង​៤០​នាទី កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ដង្កោ ​បាន​ជិះ​ម៉ូតូ​ល្បាត​ក្នុង​ភូមិ​សាស្ត្រ​ខណ្ឌដង្កោ ​ដល់​ចំណុច​ផ្លូវ​ចូល ក្រុមហ៊ុន ក្រឡុង​ស៊ីម៉ង់ត៍ ផ្លូវ​បេតុង ៥០​ម៉ែត្រ ស្ថិតនៅ​ភូមិ​ពាម សង្កាត់​ព្រៃ​ស​ ខណ្ឌដង្កោ ​រាជធានី​ភ្នំពេញ ក៏​បាន​ឃើញ​ជនសង្ស័យ ០២​នាក់ ទី ១ . ឈ្មោះ អាន ផ្លូច ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ និង ទី ២. ឈ្មោះ ស៊ិន សុខភាព ភេទ​ប្រុស អាយុ​៣០​ឆ្នាំ កំពុង​ជិះ​ម៉ូតូ ១​គ្រឿង ម៉ាក ហុងដា​សេ​១២៥​ ពណ៌​ខ្មៅ​សេរី​ឆ្នាំ​២០១៩ ពាក់​ផ្លាកលេខ​ភ្នំពេញ 1HL-0625 ដោយមាន​ការសង្ស័យ ​សមត្ថកិច្ច​ក៏បាន​ហៅ​ឱ្យ​ឈប់​ធ្វើការ​សួរនាំ ​និង​ត្រួតពិនិត្យ​រក​ឃើញ​វត្ថុតាង​ប្រព្រឹត្ត​បទល្មើស​មួយចំនួន រួមមាន​ ដែក​ជ្រុង​ចុង​សំប៉ែត​ស្រួច​សម្រាប់​កាច់​សោ​រក​ម៉ូតូ ចំនួន ២, សោរ​ខ្សៀ​លេខ​៨ ចំនួន ២ លាក់​នៅ​ក្រោម​កែបម៉ូតូ រួច​សមត្ថកិច្ច​ក៏បាន​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ ​រួម​និង​វត្ថុតាង ​យកមក​ធ្វើការ​សាក សួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​តាម​នីតិវិធី​ច្បាប់​។

ប្រភពព័ត៌មាន ​ដដែល​បាន​បន្ដថា បន្ទាប់មក​សមត្ថកិច្ច​បាន​នាំ​ជនសង្ស័យ​ឈ្មោះ អាន ផ្លូច ទៅ​ឆែក​បន្ទប់​ជួល​របស់គេ​ ស្ថិតនៅ​ភូមិ​ជើងឯក សង្កាត់​ជើងឯក​ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ស្រាប់តែ​រក​ឃើញ​វត្ថុតាង​ពាក់ព័ន្ធ​បទល្មើស​មួយចំនួនទៀត រួមមាន ៖ ប័ណ្ណ​សម្គាល់​យានយន្ត ចំនួន ០៣​សន្លឹក (​ឈ្មោះ ជុំ រតនា ចំនួន ០១​សន្លឹក​, ឈ្មោះ វី សីលា ចំនួន ០១​សន្លឹក​, ឈ្មោះ ឯម បុល ចំនួន ០១​សន្លឹក​) , ស្លាកលេខ​ម៉ូតូ ចំនួន ០៣ (​លេខ ភ្នំពេញ 1HT-0027 ចំនួន ០១, លេខ ភ្នំពេញ 1GD-2078 ចំនួន ០១, និង លេខ ភ្នំពេញ 1IO-1256 ចំនួន ០១) , វិទ្យុទាក់ទង ​ម៉ាក Motorola GP300 ចំនួន ០១​គ្រឿង , សម្ភារៈ​ប្រើប្រាស់​គ្រឿងញៀន និង​សោដោះ​ម៉ូតូ​មួយចំនួន​។

បច្ចុប្បន្ន​ជនសង្ស័យ រួមទាំង​វត្ថុតាង ​សមត្ថកិច្ច​កំពុង​ឃាត់ និង រក្សាទុក​បណ្តោះ​អាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ចាត់ការ​តាម​ផ្លូវ​ច្បាប់ ៕

​​អត្ថបទ ៖ តារា​វុទ្ធី​


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        208
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm