ចំនួនអ្នកស្លាប់ក្នុងគ្រោះមហន្តរាយទឹកជំនន់នៅកេនយ៉ា បានកើនឡើងដល់១៦០នាក់

2023/12/06 04:30:55 pm        101

អ្នកនាំពាក្យរដ្ឋភិបាលប្រទេសកេនយ៉ា លោក អ៊ីសាកវ៉ូរ៉ា (Isaac Mwaura) បាននិយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា យោងតាមមន្ត្រីរដ្ឋាភិបាល ចំនួនអ្នកស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំង និង​ទឹក​ជំនន់​ដ៏​គំហុក​នៅ​ក្នុងប្រទេសកេនយ៉ាបានកើនឡើងដល់១៦០នាក់ ខណៈមនុស្ស​ចំនួ​ន​៥២៩​.១២០​នាក់​ បានជម្លៀសចេញពីលំនៅឋានប្រមាណ១០៥.៨២៤ខ្នង ។

អ្នកនាំពាក្យរដ្ឋាភិបាលរូបនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពី​ល្ងាច​ថ្ងៃចន្ទនៅរដ្ឋធានីណៃរ៉ូប៊ី ប្រទេសកេនយ៉ាថា ទឹកជំនន់​ដ៏មហន្តរាយ​ដែល​បង្ក​ឡើង​ដោយ​ភ្លៀង​ នៃបាតុភូត អេលនីញ៉ូ (El Nino) ដ៏សកម្មខុសពីធម្មតា បានវាយប្រហារ​ផ្នែក​ជា​ច្រើន​នៃ​ប្រទេសអាហ្វ្រិកខាងកើតមួយនេះ។  

លោកក៏បាននិយាយផងដែរថា ភ្លៀងធ្លាក់ខ្លាំងលាយឡំជាមួយព្យុះ ត្រូវបានគេរំពឹងថា​នឹង​អម​ដោយ​ភ្លៀង​ធ្លាក់ខ្លាំងពេញមួយសប្តាហ៍នេះ រហូតដល់ថ្ងៃទី ១១ ខែធ្នូ នៅទូទាំងប្រទេស។ លោក​បាន​កត់​សម្គាល់ថា ទឹកជំនន់ជាបន្តបន្ទាប់បានបង្កឱ្យមានជំងឺអាសន្នរោគ និងជំងឺឆ្លងតាមទឹក ខណៈ​ដែល​ក្រុមអាជ្ញាធរសុខាភិបាលបានបញ្ជាក់ពីករណីជំងឺអាសន្នរោគចំនួន ១០៣ ករណី​នៅ​ក្នុង​ស្រុកឡាមូ (Lamu)នៅស្ថិតនៅតាមតំបន់ឆ្នេរសមុទ្រកេនយ៉ា ដែលបណ្តាល​ឱ្យ​មាន​អ្នក​ស្លាប់​ពីរ​នាក់​រួច​មក​ហើយ។

លោកបានបន្ថែមថាលើសពីនេះក្រសួងកសិកម្មគ្រោងចែកចាយវ៉ាក់សាំងប្លូថាំង(Bluetongue)ចំនួន ៤៥០.០០០ ដូស និងវ៉ាក់សាំងគ្រុនក្តៅ Rift Valley ចំនួន ១,៤ លានដូស សម្រាប់សត្វគោ ដើម្បី​បង្កើនការចាក់ថ្នាំបង្ការនៅតំបន់ដែលរងផលប៉ះពាល់។

របាយការណ៍របស់រដ្ឋាភិបាល និងភ្នាក់ងារមនុស្សធម៌បាននិយាយថា លំនៅឋាន​រាប់​ពាន់​ខ្នង​ត្រូវ​បាន​ហូរ​គួចតាមទឹក ឬលិចលង់ ដីស្រែចំការបានលិចទឹក និងសត្វពាហនៈបានលង់ទឹកងាប់៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        101
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        91
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        86

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm