វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) ផ្តល់អាហារូបករណ៍ជិត ២០០០កន្លែង​ដល់យុវជនមកពីគ្រួសារក្រីក្រ

2023/12/06 06:01:49 pm        220

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) ប្រកាស​ផ្តល់អាហារូបករណ៍​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ១៨៣០នាក់ ឱ្យចូលរៀនជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស លើមុខជំនាញចំនួន ១៥ ប្រភេទ ដោយឥតគិតថ្លៃ និងទទួលបាន​ប្រាក់​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល។ នេះ​បើយោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម​កាលពីថ្ងៃទី១ ធ្នូ ឆ្នាំ២០២៣ដែលអ្នកសារព័ត៌មានទើបតែទទួលបាន។

បើតាមសេចក្តីប្រកាសព័ត៌មានដដែល វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម​ដែល​មាន​ទីតាំង​នៅ​សង្កាត់​ទឹកថ្លា ខណ្ឌសែនសុខមួយនេះ បានបញ្ជាក់ថា វគ្គជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទាំងនេះ គឺ​ជា​ប្រភេទសញ្ញបត្របច្ចេកទេសវិជ្ជាជីវៈ១ លើមុខជំនាញចំនួន១៥ដូចជា ការដំឡើង​បណ្តាញ​អគ្គិសនី​ក្នុង​អគារចំនួន ២៨០នាក់, ការថែទាំនិងជួសជុលរថយន្តចំនួន ២៧០នាក់, ការថែទាំ និង​ជួសជុលអគ្គិសនីរថយន្តចំនួន ២៧០នាក់, ការថែទាំនិងជួសជុលម៉ាស៊ីនត្រជាក់រថយន្តចំនួន ១៥០នាក់, ការថែទាំនិងជួសជុលម៉ាស៊ីនធុនតូចចំនួន១៨០នាក់, ការថែទាំ និង​ជួស​ជុល​រថយន្ត​ហ្វដ​ចំនួន​២១០នាក់, ការផ្សារអគ្គិសនីចំនួន ១៥០នាក់, ការផ្សារលោកហៈដោយធ្នូអគ្គិសនី (ធូប) ចំនួន១៥០នាក់, ការបន្ស៊ីលោហៈចំនួន២១០នាក់ សេវាកម្មកុំព្យូទ័រចំនួន ១៨០នាក់, ការ​រចនា​ក្រាហ្វិកដោយកុំព្យូទ័រចំនួន ១៨០នាក់, សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋានចំនួន ២៨០នាក់, ការថែទាំ និងជូសជុលជណ្តើរយន្តចំនួន ១៥០នាក់, សេវាកម្មគ្រប់គ្រងយានដ្ឋាន ៣០នាក់ និងការផ្សារឧស្ម័ន ៩០នាក់។

ដោយសារតែការបណ្តុះបណ្តុះជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះ ជាកម្មវិធី​អាទិភាព​របស់​ប្រមុខ​រាជ​រដ្ឋាភិបាលសម្រាប់ក្រុមយុវជនមកពីគ្រួសារក្រីក្រ ដូចនេះ សិក្ខាកាមដែលមានបណ្ណសមធម៌ ឬ​បណ្ណក្រីក្រទាំងអស់ក្រៅពីទទួលបានការសិក្សាដោយឥតគិតថ្លៃរួចហើយនោះ ក៏នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ចំនួន ២៨ម៉ឺនរៀល​ក្នុង​មួយ​ខែ​រហូត​បញ្ចប់​វ​គ្គ​បណ្តុះ​បណ្តាល​ដែល​មាន​រយៈ​ពេល​៤ខែ​នោះផងដែរ៕

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        93
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        110
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        248

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm