សម្ភារៈជាង ១ពាន់ប្រភេទ ដាក់បង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៌ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ

2023/12/06 06:48:21 pm        457

ក្នុងព្រឹត្តិការណ៍ពិព័រណ៌ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ និង​សន្និបាត​បូក​សរុប​ការងារ​ប្រចាំ​ឆ្នាំ​ លើកទី១៣ របស់សមាគមន៍អ្នកសាងសង់កម្ពុជារយៈពេល៣ថ្ងៃ បើកជាផ្លូវការនៅព្រឹកថ្ងៃទី៦ ខែ​ធ្នូនេះ ក្រុមហ៊ុនសំណង់ជាតិ អន្តរជាតិ ប្រមាណជាង ១៣០ ក្រុមហ៊ុន និងមានផលិតផល និង​សេវាកម្ម ក្នុងវិស័យសំណង់ជាង ១០០០ មុខ បានដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍នេះ។

ថ្លែងបើកពិព័រណ៌ឧស្សាហកម្មសំណង់កម្ពុជា អន្តរជាតិលើកទី១៣ ឯកឧត្តម ផារ៉ា មង្គល រដ្ឋ​លេខាធិការ​ក្រសួង​រៀបចំដែនដី នគរូបណីយកម្ម និងសំណង់ ថ្លែងថា ការរៀបចំព្រឹត្តិការណ៍​ពិព័រណ៌​ឧស្សាហកម្ម​សំណង់ ប្រចាំឆ្នាំរបស់សមាគមន៍អ្នកសាងសង់កម្ពុជា គឺបានបង្ហាញពី បច្ចុប្បន្ន​ភាពវិស័យសំណង់កម្ពុជា និង ភាពសំបូរបែប ផលិតផល និងសេវាកម្ម សំណង់ ទាំង​ក្នុង​ស្រុក និងនាំចូលពីក្រៅស្រុកជាច្រើន សម្រាប់ប្រើប្រាស់ក្នុងការសាងសង់ បម្រើឲ្យ​ការងារ​សាង​សង់ និងជំរុញវិស័យសំណង់នៅកម្ពុជា មានភាពរីកចំរើន។

អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមន៍អ្នកសាងសង់កម្ពុជា បានថ្លែងថា ព្រឹត្តិការណ៍​តាំង​ពិព័រណ៌​ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ ឆ្នាំ២០២៣នេះ មានក្រុមហ៊ុនជាតិ​អន្តរជាតិ​ចូលរួម​យក​ផលិត​ផលខ្លួ​ន​មកតាំងបង្ហាញមានចំនួន ១៣៣ ក្រុមហ៊ុន មានស្តង់ចំនួន ២៣៩ ស្តង់ មាន​ផលិត​ផល​គ្រឿងសំណង់ ប្រមាណជាង ១០០០ មុខ និងមានផលិត​ផល​សេវា​ផ្នែក​សំណង់​ប្រមាណ​ជាង​៥០ប្រភេទ កើនឡើងជាងឆ្នាំកន្លងមក ដែលនេះបង្ហាញភាពសំបូរបែប ការប្រកួត​ប្រជែង និងផ្តល់ជម្រើសសម្រាប់អ្នកប្រើប្រាស់។

តាមរបាយការណ៍របស់សមាគមន៍អ្នកសាងសង់កម្ពុជាអានដោយឧកញ៉ា ឆារស៍ វ៉ាន់ បាន​ឱ្យដឹងថា​សមាគមអ្នកសាងសង់កម្ពុជា បានបង្កើតឡើង​១២​ឆ្នាំ​ហើយ​ដែល​បច្ចុប្បន្នមា​ន​ក្រុម​ហ៊ុន​សំណង់​ជា​សមាជិក​ចំនួន ៧៤ ក្រុមហ៊ុន ខណៈតាមទិសដៅឆ្នាំបន្ទាប់ សមាគមន៍នឹងបន្ត​គៀង​គរ​ប្រមូល​ក្រុម​ហ៊ុនសំណង់នានាបន្ថែមទៀតចុះឈ្មោះជាសមាជិកសមាគមន៍ និងបង្កើនការ​ផ្សព្វ​ផ្សាយ​ក្នុង​វិស័យសំណង់ ឱ្យមានការគោរពច្បាប់ឲ្យបានត្រឹមត្រូវ និងជំរុញវិស័យ​សំណង់​នៅ​កម្ពុជា​ឲ្យ​បន្ត​រីកចំរើនទៅមុខបន្ថែមទៀត៕ អត្ថបទ៖ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        196
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        174
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        192

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm