កម្ពុជា ស្នើ​សិង្ហបុរី​បង្កើត​កិច្ចព្រមព្រៀង​លើ​ការ​បញ្ជូន​ពលករ​ខ្មែរ​ធ្វើការ​នៅ​សិង្ហបុរី

2021/06/15 11:35:22 pm        389

ភ្នំពេញ៖ ឯកឧត្ដម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ទទួល​ជួប​លោកជំទាវ Teo Lay Cheng អគ្គរដ្ឋទូត​ប្រចាំ​ព្រះ​កម្ពុជា​ដែល​ទើប​តែងតាំង​ថ្មី នៅ​ទីស្តីការក្រសួង នា​ព្រឹក​ថ្ងៃទី​១៥ មិថុនា ឆ្នាំ​២០២១​នេះ ដើម្បី​ពិភាក្សា​គ្នា​អំពី​ការពង្រឹង​ភាព​កិច្ច​ជា​ដៃគូ​បន្ថែម​ទៀត​ វាង​វិស័យ​ការងារ​របស់​ប្រទេស​ទាំងពីរ​។​

​ឯកឧត្ដម ងុ​យ រិ​ទ្ធ អនុរដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​មាន​ប្រសាសន៍​ប្រាប់​ទូរទស្សន៍​ព័ត៌មាន ប៊ី​ធី​វី នៅ​ក្នុង​ជំនួប​ថ្ងៃនេះ​ឯកឧត្ដម​រដ្ឋមន្ត្រី​ បាន​ជម្រាប​ជូន​ភាគី​សិង្ហ​បុរី​ថា ចំពោះ​ការ​បញ្ជូន​ពល​ការិនី​ខ្មែរ​ទៅធ្វើ​ការ​នៅ សិង្ហ​បុរី នៅ​ពុំទាន់​មាន​កិច្ចព្រមព្រៀង ឬ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នៅឡើយ​ទេ ដែល​នាំ​ឲ្យ​មានការ​លំបាក​ក្នុងការ​គ្រប់គ្រង​ទិន្នន័យ​ការការពារ​ស្របច្បាប់ និង​ការស្វែងរក​កិច្ចសហការ​នានា​។

ឯកឧត្ដម បាន​ស្នើ​ដល់​ភាគី​សិង្ហ​បុរី ពិចារណា​បង្កើតឱ្យមាន​កិច្ចព្រមព្រៀង​ស្តីពី ការបញ្ជូន​ពលករ​ជា មួយ​រាជរដ្ឋាភិបាល​កម្ពុជា និង​អនុញ្ញាត​ឱ្យមាន​ការបញ្ជូន​ពលករ​ទូទៅ​បន្ថែម ក្រៅពី​ពល​ការិនី ជំនួយការ​មេផ្ទះ​។​

​ឯកឧត្តម ងុ​យ រិ​ទ្ធ បាន​បញ្ជាក់​ទៀត​ថា ចំពោះ​សំណើ​របស់​ឯកឧត្តមរ​ដ្ឋ​មន្ត្រី ក្នុង​កិច្ចសហប្រតិបត្តិការ លើ​វិស័យ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ រួម​នឹង​កិច្ចព្រមព្រៀង ឬ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា រវាង​ប្រទេស​ទាំងពីរ លោកជំទាវ​អគ្គរដ្ឋទូត​សម្តែង​ការរីករាយ និង​ពេញចិត្ត​បន្ត​កិច្ចសហការ​ភាពជា​ដៃគូ​ជាមួយ រដ្ឋាភិបាល​កម្ពុជា​ឲ្យ​កាន់តែ​ល្អប្រសើរ​បន្តទៀត និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល កម្ពុជា ដែល​បាន​ជម្នះ​ឧបសគ្គ​គ្រប់​បែបយ៉ាង ក្នុង​ការ​ចូលរួម​ស្តារ និង​កសាង​ប្រទេសជាតិ​ឲ្យ​មានការ​អភិវឌ្ឍ​រីក ចម្រើន​ជា​លំដាប់​។

​តាមរយៈ​ជំនួប​ថ្ងៃ​នេះដែរ ធ្វើឡើង​ស្រប​ពេលដែល​កម្ពុជា​កំពុង​ប្រារព្ធ​ទិវា​ជាតិ​អប់រំ​បណ្ដុះបណ្ដាល និង​វិជ្ជាជីវៈ លើក​ទី​៤ ឆ្នាំ​២០២១ ក្រោម​ប្រធានបទ «​ធី​វ៉េ​ត ធ្វើ​ឲ្យ​ជំនាញ​កាន់តែ​ប្រសើរ និង​ប្រាក់ចំណូល​ខ្ពស់​» ជាមួយគ្នានេះ ភាគី​សិង្ហ​បុរី ក៏បាន​ចូលរួម​សម្តែង​ការ​អបអរសាទរ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ឯកឧត្ដម​រដ្ឋមន្ត្រី​នៅក្នុង ការ​ប្រារព្ធ​ទិវា​នេះ​ផងដែរ ខណៈដែល​កម្ពុជា​-​សិង្ហ​បុរី បាន​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ស្តីពី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ ធី​វ៉េ​ត តាំងពី​ឆ្នាំ​២០១៩​មក​ម្ល៉េះ​៕​ អត្ថបទ៖ ឈិ​ត បូរ៉ា​វី  

អត្ថបទដែលទាក់ទង

តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am       
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        142
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា

2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm