CHRC រៀបចំពិគ្រោះយោបល់ថ្នាក់ជាតិ សម្រាប់ពិនិត្យជាសកលតាមកាលកំណត់ UPR

2023/12/06 07:02:06 pm        154

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) បានរៀបចំសិក្ខាសាលពិគ្រោះយោបល់ថ្នាក់ជាតិ សម្រាប់​ការ​ពិនិត្យជាសកលតាមកាលកំណត់ UPR ដើម្បីឲ្យភាគីទាំងអស់ផ្តល់មតិ និង​ធាតុ​ចូល​មុ​ន​បញ្ជូន​ទៅអង្គការសហប្រជាជាតិ។

ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី៦ ខែធ្នូនេះ​បាន​អញ្ជើញជា​អធិបតីសិក្ខាសាលពិគ្រោះយោបល់ថ្នាក់ជាតិសម្រាប់ការពិនិត្យជាសកល តាម​កាល​កំណត់ UPR ជុំទី៤ ដោយមានចូលរួមពីបណ្តាក្រសួង/ស្ថាប័នរដ្ឋ អង្គការដៃគូ និងអង្គការ​សង្គម​ស៊ីវិល​ជាច្រើននាក់។

ក្នុងសិក្ខាសាលានេះឯកឧត្តម កែវ រ៉េមី មានប្រសាសន៍ថា សិក្ខាសាលា​នេះ​រៀប​ចំ​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​រវាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងការិយាល័យ​ឧត្តម​ស្នង​ការ​អង្គការ​សហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) ក្នុងគោល​បំណង​ផ្តល់​ជា​វេទិកា​មួយ​សម្រាប់​ឱ្យភាគីទាំងអស់ ក្នុងការផ្តល់មតិយោបល់ ឬធាតុចូលផ្សេងៗទៅ លើ​សេចក្តី​ព្រាង​របាយការណ៍ UPR ជុំទី៤ របស់កម្ពុជា និងដើម្បីឱ្យមានអនុលោមភាពជាមួយនឹងសេចក្តី សម្រេច​របស់​ក្រុម​ប្រឹក្សាសិទ្ធិមនុស្ស ដែលលើកទឹកចិត្តឱ្យមានការពិគ្រោះយោបល់ឱ្យបានទូលំទូលាយ។

ឯកឧត្តមបញ្ជាក់ថា ការពិនិត្យឡើងវិញជាសកលតាមកាលកំណត់ គឺជាយន្តការសិទ្ធិមនុស្សតែមួយគត់របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែល​មាន​ការ​ចូលរួ​ម​ពីប្រទេសជាសមាជិកអង្គការសហប្រជាជាតិទាំង ១៩៣ ប្រទេស និងធ្វើឡើងរៀងរាល់ ចន្លោះពី៤ឆ្នាំកន្លះទៅ៥ឆ្នាំម្ដង។ យន្តការនេះ មានគោល​បំណង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ស្ថាន​ភាព​សិទ្ធិ មនុស្សនៅក្នុងប្រទេសទាំងអស់ តាមរយៈការចែករំលែកឧត្តមានុវត្ត និងកា​រ​ផ្តល់​ជំនួយ​បច្ចេក​ទេសរវាងរដ្ឋនានា និងដៃគូផ្សេងៗទៀត ហើយក៏ដើម្បី​ធានា​ថា​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេសទាំងអស់ត្រូវបានលើកយកមកជជែកពិភាក្សានៅចំពោះមុខរដ្ឋដទៃទៀតដោយស្មើៗគ្នា។

សូម​ជម្រាបថា របាយការណ៍ UPR ជុំទី៤នេះ នឹងត្រូវ​បញ្ជូន​ទៅ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​នៅ​ចុ​ង​ខែ​មករា​ ឆ្នាំ២០២៤ និងត្រូវពិនិត្យនៅក្នុងសម័យប្រជុំលើទី ៤៦ របស់ក្រុមការងារ UPR នៃក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស ចន្លោះពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤៕ អត្ថបទ សេក ឧត្តម

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        150
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        132
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm