អាមេរិក ប្រកាសបម្រាមទិដ្ឋាការ បន្ទាប់ពីព្រមានអ៊ីស្រាអែលជុំវិញអំពើហិង្សានៅ West Bank

2023/12/06 07:18:29 pm        179

រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃអង្គារដោយប្រកាសគោលការណ៍រឹតត្បិតទិដ្ឋាការថ្មីថា ក្រសួងការបរទេសអាមេរិកនឹងដាក់បម្រាមទិដ្ឋាការលើបុគ្គលណាដែលពាក់ព័ន្ធទៅនឹងការបំផ្លាញសន្តិភាព សន្តិសុខ ឬស្ថិរភាពនៅក្នុងតំបន់កាន់កាប់ West Bank ។

លោក Blinken និយាយថា ការរឹតត្បិតនឹងកំណត់គោលដៅទៅលើអ្នកទាំងឡាយណាដែលបានប្រព្រឹត្តអំពើហឹង្សា ឬធ្វើសកម្មភាពផ្សេងទៀត ដែលរឹតត្បិតដំណើរការសេវាកម្មសំខាន់ៗ និងតម្រូវការចាំបាច់របស់ជនស៊ីវិល ហើយអាចអនុវត្តចំពោះសមាជិកគ្រួសាររបស់បុគ្គលទាំងនោះផងដែរ។

ប្រធានាធិបតី លោក Joe Biden និងមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកផ្សេងទៀត បានព្រមានដដែលៗថា អ៊ីស្រាអែល ត្រូវតែធ្វើសកម្មភាពដើម្បីបញ្ឈប់អំពើហិង្សាដោយអ្នកតាំងលំនៅអ៊ីស្រាអែលមកលើពលរដ្ឋប៉ាឡេស្ទីន នៅតំបន់ West Bank ដែលបានកើនឡើង ចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាស់កាលពីថ្ងៃទី ៧ ខែតុលា មកលើអ៊ីស្រាអែល។

លោក Blinken និយាយថា យើងបានបញ្ជាក់ដល់រដ្ឋាភិបាលអ៊ីស្រាអែល នូវតម្រូវការដើម្បីធ្វើការបន្ថែមទៀតនាំយកអ្នកតាំងលំនៅជ្រុលនិយមឲ្យមកទទួលខុសត្រូវ ជាអ្នកដែលបានប្រព្រឹត្តការវាយប្រហារដោយហិង្សាលើពលប៉ាឡេស្ទីននៅតំបន់ West Bank។ ក្នុងអំឡុងពេលជំនួបនៅក្នុងប្រទេសអ៊ីស្រាអែល កាលពីសប្តាហ៍មុន លោក Blinken បានប្រាប់ក្រុមមន្ត្រីថា ទីក្រុងវ៉ាស៊ីនតោន«ត្រៀមខ្លួនជាស្រេចក្នុងការចាត់វិធានការដោយប្រើប្រាស់សិទ្ធិអំណាចផ្ទាល់របស់យើង»។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បាននិយាយទៅកាន់អ្នកសារព័ត៌មានថា ការដាក់បម្រាមដំបូងក្រោមគោលនយោបាយថ្មី ត្រូវដាក់នៅថ្ងៃអង្គារ ហើយការចាត់តាំងបន្ថែមទៀតនឹងត្រូវបានធ្វើឡើងនៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។

លោក Blinken បាននិយាយថា ទីក្រុងវ៉ាស៊ីនតោននឹង បន្តចូលរួមជាមួយថ្នាក់ដឹកនាំអ៊ីស្រាអែល ដើម្បីបញ្ជាក់ឱ្យច្បាស់ថា អ៊ីស្រាអែលត្រូវតែមានវិធានការបន្ថែមទៀតដើម្បីការពារជនស៊ីវិលប៉ាឡេស្ទីន មិនឲ្យរងការវាយប្រហារជ្រុលនិយម ហើយអាជ្ញាធរប៉ាឡេស្ទីន ក៏ត្រូវធ្វើការងារបន្ថែមទៀតដើម្បីទប់ស្កាត់ការវាយប្រហាររបស់ពលរដ្ឋប៉ាឡេស្ទីនទៅលើពលរដ្ឋអ៊ីស្រាអែល។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        138
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        179
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm