រដ្ឋាភិបាលគ្រោងចំណាយថវិកា ១៦៥លានដុល្លារ សម្រាប់កម្មវិធី «កញ្ចប់គ្រួសារ» ក្នុងឆ្នាំដំបូង

2023/12/06 07:39:23 pm        233

រាជរដ្ឋាភិបាលកម្ពុជា ក្នុងឆ្នាំ ២០២៤ ខាងមុខនឹងចាប់ផ្ដើមការបើកសាច់ប្រាក់ ជូន​ពលរដ្ឋគោលដៅ​ដែល​នឹងទទួលផលពីកម្មវិធី «កញ្ចប់គ្រួសារ» ខណៈតាមការប៉ាន់​ប្រមាណ​ក្នុង​ឆ្នាំ​ដំបូង​នេះ រាជរដ្ឋាភិបាលនឹងចំណាយប្រមាណ ១៦៥ លានដុល្លារ លើការអនុវត្តកម្មវិធី «កញ្ចប់​គ្រួសារ»នេះ។ នេះបើតាមឯកឧត្តម ស៊ឹម សុធន ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​មូលនិធិជាតិជំនួយសង្គម។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ចាប់​ផ្ដើម​អនុវត្តកម្មវិធី «កញ្ចប់គ្រួសារ» ពីខែមេសា ឆ្នាំ ២០២៤។ កម្មវិធីនេះជា​កម្ម​វិធី​ទម្រ​ដែល​នៅ​តែ​ផ្តោតសំខាន់ជួយដល់គ្រួសារក្រីក្រមានបណ្ណសមធម៌ ហើយត្រូវ​អនុវត្ត​ជំនួស​កម្មវិធី​ឧបត្ថម្ភ​សាច់​ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះកំឡុងពេលប្រយុទ្ធប្រឆាំងកូវីដ-១៩ ដែល​រដ្ឋាភិបាលដាក់អនុវត្តតាំងពីខែ មិថុនា ឆ្នាំ ២០២០មកម្លេះ។ កម្មវិធី«កញ្ចប់គ្រួសារ» ជា​កម្ម​វិធី​មាន​លក្ខណៈ​អចិន្ត្រៃយ៍ ខណៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រកំឡុងពេលវិបត្តកូវីដ-១៩ គឺជាកម្មវិធី បណ្ដោះអាសន្នតែប៉ុណ្ណោះ។

ឯកឧត្តម ស៊ឹម សុធន លើកឡើងថា ការអនុវត្តកម្មវិធីក្នុងឆ្នាំ ២០២៤ ជាឆ្នាំដំបូង​ដែល​ចាប់​ផ្ដើម​បើក​ថវិកាចាប់ពីខែ មេសា ឆ្នាំក្រោយនោះ គឺរាជរដ្ឋាភិបាលគ្រោងចំណាយប្រមាណ ១៦៥ លាន​ដុល្លារ សម្រាប់ក្រុមគោលដៅជា ជនមានពិការភាព មនុស្សវ័យចាស់ចាប់ពី ៦០ឆ្នាំឡើងទៅ ក៏​ដូចជាសិស្សសិក្សាពីថ្នាក់បឋមដល់ថ្នាក់មធ្យមមានការបើកសាច់ប្រាក់ប្រចាំខែ។ រីឯស្ត្រី​មាន​ផ្ទៃ​ពោះ និងកុមារអាយុក្រោម ២ឆ្នាំ ទទួលបានថវិកាដោយគោរពតាមលក្ខណ្ឌ នៅ​ពេល​ទទួល​សេវា​នៅ​មន្ទីរ​ពេទ្យរដ្ឋ ក្នុងពេលមុនសម្រាល ពេលសម្រាល និងក្រោយពេលសម្រាល។ រីឯចំនួនថវិកា ក៏​មានភាពផ្សេងគ្នា ទៅតាមក្រុមគោលដៅផងដែរ។

សូមបញ្ជាក់ថា កម្មវិធី «កញ្ចប់គ្រួសារ» ជាការធ្វើសមហរណកម្ម ៤កម្មវិធីរួមគ្នា។ កម្មវិធីទី ១ គឺ​កម្ម​វិធី​​ឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ។ កម្មវិធីទី ២ គឺ​កម្ម​វិធី​អាហា​រូបករណ៍សិស្សក្រីក្រថ្នាក់បឋម និងមធ្យម។ កម្មវិធីទី៣ គឺកម្មវិធី​ឧបត្ថម្ភ​សាច់​ប្រាក់​ជូន​ជន​មាន​ពិការ​ភាព និងកម្មវិធីទី ៤ គឺកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនចាស់ជរាមានវ័យចាប់ពី ៦០​ឡើង​ទៅ​៕ អត្ថបទ៖ គឹមហុក

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        77
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        165
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm