គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្ដម ហ៊ុន ម៉ា​នី ចូលរួម​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​១ ជូន​ពលរដ្ឋ​ខេត្តកណ្តាល​

2021/06/16 12:21:27 am        689

កណ្ដាល៖ ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី បាន​ចូលរួម​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-19​ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស ប្រភេទ​ស៊ី​ណូ​ហ្វា​មដូ​ស​ទី​១ ជូន​ប្រជាពលរដ្ឋ​ក្នុងស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

​បើ​តាម​ឯកឧត្តម លេង ផា​លី ប្រធាន​ប្រតិ​ប​តិ្ត​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រាប់ BTV ព័ត៌មាន នា​រសៀល​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២១​នេះ​ថា ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី បាន​ចុះ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-19 ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស ចំនួន​៤៣១​នាក់ ក្នុងចំណោម​១២៥៨​នាក់ កំពុងតែ​ដំណើរ​ការចាក់​វ៉ាក់សាំង​កូ​វីដ​-19​។ ក្នុងនោះ​កម្លាំង​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ា​នី ចំនួន​១៥​ក្រុម ស្មើនឹង​១៥០​រូប បាន​បំពេញបេសកកម្ម​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​២ នៅ​មណ្ឌល​ទាំង​៣ នៃ​ខណ្ឌ​៧​មករា ដោយ​រលូន​។ ក្រៅពីនោះ​កម្លាំង​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី ចំនួន​៧​ក្រុម ស្មើនឹង​៧០​រូប បាន​បំពេញបេសកកម្ម​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​១ ចាប់ពី​ថ្ងៃទី​១០ ខែមិថុនា ដល់​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២១ និង​ដូ​ស​ទី​២ ចាប់ពី​ថ្ងៃទី​២៥ ខែមិថុនា រហូតដល់​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២១ នៅ​មណ្ឌល​ទាំង​៤ នៃ​ខណ្ឌ​ព្រែក​ព្នៅ​។ ដោយឡែក​នៅក្នុង​មូលដ្ឋាន​ខេត្តកណ្តាល កម្លាំង​ជំនាញ​របស់​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី ចំនួន​១៤០​រូប ស្មើនឹង​១៤​ក្រុម កំពុងតែ​ដំណើរ​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដូ​ស​ទី​១ ប្រភេទ​ស៊ី​ណូ​ហ្វា​ម ជូន​ប្រជាពលរដ្ឋ​នៅ​មណ្ឌល​ទាំង​៥ ក្នុងស្រុក​អង្គស្នួល​។ សកម្មភាព​ខាងលើនេះ យើង​មាន​ប្រធាន​ក្រុម​សម្របសម្រួល​១៨​រូប បាន​ដឹកនាំ ជំនួយការ​សម្របសម្រួល​៥៣​រូប ចុះ​សម្របសម្រួល​ការងារ​នៅតាម​មណ្ឌល នៃ​ខណ្ឌ​ទាំង​២ ក្នុង​រាជធានី​ភ្នំពេញ និង​ស្រុក​អង្គស្នួល ខេត្តកណ្តាល​ផងដែរ​។​

ទន្ទឹមគ្នា​នោះដែរ​ឯកឧត្តម វេជ្ជបណ្ឌិត ឌឿ​ន វុ​ទ្ធា អនុប្រធាន​ប្រតិបត្តិ​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី បាន​ឲ្យ​ដឹងថា នៅក្នុង​មណ្ឌល​ចាក់​វ៉ាក់សាំង​កូ​វីដ​-19 សមាគម​ខ្មែរ​-​ចិន ថ្នល់ទទឹង មាន​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី ចំនួន​៣​ក្រុម ស្មើ​៣០​រូប ដោយ​បែងចែក​ក្នុង​១​ក្រុម មាន​គ្រូពេទ្យ​ចំនួន​១០​រូប ជា​អ្នកជំនាញ​ក្នុងការ​រៀបចំ​ចាត់ចែង​ចាក់​វ៉ាក់សាំង និង​មាន​ក្រុម​សម្របសម្រួល​ចំនួន​១៨​នាក់​។ សម្រាប់​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩​ដូ​ស​ទី​១ ប្រភេទ​ស៊ី​ណូ​ហ្វា​ម បានចាប់ផ្តើម​ពីថ្ងៃ​ទី​១៤ ខែមិថុនា រហូតដល់​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២១ និង​ដូ​ស​ទី​២ ចាប់ពី​ថ្ងៃទី​២៨ ខែមិថុនា រហូតដល់​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២១​។​

​ជាមួយគ្នា​នោះដែរ​ ប្រជាពលរដ្ឋ ចាស់ជរា យុវជន​រស់នៅក្នុង​មូលដ្ឋាន​ស្រុក​អង្គស្នួល មក​ទទួល​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ពី​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី បាន​និយាយ​រួមគ្នា​ថា នៅពេល​បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩​នៅ​ព្រឹក​នេះ បានធ្វើ​ឲ្យ​គាត់​សប្បាយ​អរ​ជាខ្លាំង ស្ទើ​ស្រក់​ទឹកភ្នែក និង​រក​អ្វី​មក​និយាយ ប្រៀបផ្ទឹម​បាន​នោះទេ គឺមាន​តែ​សូម​ថ្លែងអំណរគុណ​ជាខ្លាំង ជូន​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏ដូចជា​ក្រសួងសុខាភិបាល និង​ក្រុមការងារ​គ្រូពេទ្យ​ជួរមុខ​ទាំងអស់ បាន​ចាក់​វ៉ាក់សាំង​ជូន​ពួកគាត់ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​។​

​ជា​ចុងក្រោយ​ឯកឧត្តម លេង ផា​លី បានបញ្ជាក់​ទៀតថា ក្រោម​ការចង្អុលបង្ហាញ​របស់​ឯកឧត្តម ហ៊ុន ម៉ា​នី ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី និង​ដោយ​ទទួល​បានការ​ឧទ្ទេសនាម​ពី​លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ក្របខណ្ឌ​ទូទាំងប្រទេស នាពេល​បច្ចុប្បន្ននេះ បាន​ចូលរួម​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស​។ ហើយ​ក៏បាន​អំពាវនាវ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូមកុំ​ជឿ​តាម​ការ​ញុះ​ញ៉ុ​ងរ​ប​ស់ជន​អគតិ​មួយចំនួន ដែល​អង្គុយចាំតែ​មើល រួច​មិន​ធ្វើ​អ្វី​ទាល់តែសោះ​។ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ ដែល​ដល់​វេន​ទទួល​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ទាំងបី​ប្រភេទ ដូចជា​ស៊ី​ណូ​ហ្វា​ម ស៊ី​ណូ​វ៉ា​ក់ និង​អា​ស្ត្រា​ហ្សេ​នី​កា សូម​អញ្ជើញ​ទៅ​ចាក់​វ៉ាក់សាំង​ឱ្យបាន​គ្រប់ៗ​គ្នា និង​សូមឱ្យ​មានការ​ជឿជាក់​លើ​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែល​បាន​លះបង់​ទាំង​កម្លាំងកាយ កម្លាំងចិត្ត មិន​ខ្លាច​ការនឿយហត់ ដើម្បី​សេច​កី្ត​សុខទុក្ខ​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​៕ អត្ថបទ៖ រដ្ឋា​

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        201
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        181
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        195

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm