ពិព័រណ៍សៀវភៅឆ្នាំនេះធ្វើឡើងក្រោមប្រធានបទ «សរសេរ ចំណាន អានចំណាប់ ចាប់យកចំណេះ»

2023/12/06 07:46:36 pm        168

បណ្ណាល័យជាតិកម្ពុជានៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងអប់រំ យុវជន និងកីឡា នឹង​រៀបចំ​ពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ ក្រោមប្រធានបទ «សរសេរចំណាន អានចំណាប់ ចាប់​យក​ចំណេះ» ដែលនឹងប្រព្រឹត្តទៅរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់១៧ ខែធ្នូ ឆ្នាំ២០២៣ ខាង​មុខនៅសួនច្បារខាងមុខសាលាបុរីកោះពេជ្រ។

នៅក្នុងសន្និសីទសារព័ត៌មានពាក់ព័ន្ធការគ្រោងរៀបចំពិព័រណ៍សៀវភៅកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែ​ធ្នូ​នេះ លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាន​មាន​ប្រសាសន៍​ថា ការរៀបចំកម្មពិព័រណ៌នេះក្នុងគោលបំណងសំខាន់លើកស្ទួយដល់ការអាន និង​ការ​សរសេរ ព្រមទាំងលើកស្ទួយឧស្សាហ៍កម្មសៀវភៅដោយធ្វើយ៉ាងណាឱ្យអ្នកសរសេរ រោងបោះ​ពុម្ព​សៀវភៅ អាចមានឱកាសធ្វើអាជីវកម្មលក់សៀវភៅផងដែរ។

លោក ហុក សិទ្ធិ ប្រធានសមាគមបណ្ណារក្ស និងឯកសារវិទូរកម្ពុជា និងនាយកអង្គការស៊ីប៉ា ថ្លែង​ថា ពិព័រណ៍សៀវភៅនេះ មានស្តង់ចំនួនប្រមាណជិត ៣០០ស្តង់ ដែលមាន​ការ​ចូលរួម​ពី​គ្រឹះ​ស្ថាន​បោះពុម្ព​ផ្សាយ និងអ្នកនិពន្ធល្បីៗជាច្រើនរហូតដល់ ១៥២ស្ថាប័ន។

លោកស្រី ខ្លូត វិបុលឡា ប្រធានបណ្ណាល័យជាតិកម្ពុជា បានឲ្យដឹងថា សម្រាប់​សៀវភៅ​ដែល​នឹង​ត្រូវ​ដាក់​តាំងបង្ហាញលក់ មានចំនួនប្រមាណ ១សែនក្បាល លើប្រភេទខុសៗគ្នា មានដូចជា សៀវភៅ​បែបប្រលោមលោក សៀវភៅទស្សនវិជ្ជានិងចិត្តវិទ្យា សៀវភៅសម្រាប់កុមារ សៀវភៅ​ប្រវត្តិវិទ្យា និងភូមិវិទ្យា សៀវភៅទាក់ទងនឹងសាសនានិងសិល្បៈជាដើម រួមមានទាំងភាសាខ្មែរ និង​ភាសាបរទេស។ លោកស្រីរំពឹងទៀតថា នៅឆ្នាំនេះ ពិព័រណ៍​សៀវភៅ​នឹង​អាច​ទាក់​ទាញ​អ្នក​ចូលរួម​ទស្សនាប្រហែល ១៨ម៉ឺននាក់។

សូមបញ្ជាក់ថា កម្មវិធីពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ ក្រៅពីការ​ដាក់​តាំង​បង្ហាញ​លក់​សៀវភៅ​នានា ក៏នឹងមានរៀបចំសកម្មភាពលេងល្បែងកំសាន្តជាមួយនឹងអ្នកចូលរួមដើម្បីឈ្នះរង្វាន់ផ្សេងៗ ការ​ប្រគំតន្ត្រី ដែលចូលរួមសម្តែងដោយតារាចម្រៀងល្បីៗជាដើមផងដែរ៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        121
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        102
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កូរ៉េខាងជើងគាំទ្រតួនាទីអាស៊ាន និងរិះគន់ការស្វែងរកសន្តិសុខ និងវិបុលភាពរបស់អាមេរិក នៅអាស៊ីអាគ្នេយ៍

2026/07/24 07:50:27 pm
​UN ជំរុញឱ្យមានការជម្លៀសនាវិក ៦.០០០នាក់ដែលជាប់នៅក្នុងច្រកសមុទ្រ Hormuz
2026/07/24 07:49:51 pm
​ចិន៖ អាមេរិកមិនមែនជាភាគីជម្លោះនៅ​សមុទ្រចិនខាងត្បូងទេ ក្រោយ​​លោក Trump និងលោក Marcos ​ជជែក​​តាម​ទូរស័ព្ទ
2026/07/24 07:49:23 pm
​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក
2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm