ឯកឧត្តម ចាយ បូរិន អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា​ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

2023/12/06 08:09:04 pm        167

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីសួងធម្មការនិងសាសនា អនុញ្ញាតឲ្យឯកឧត្តម ដាប់ប៊លយូ ប៉ាត់ទ្រីក មួរហ្វី (W.PATRIC MURPHY) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃ​សហរដ្ឋ​អាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និង​ពិភាក្សា​ការងារ​អំពី​ទំនាក់​ទំនង​ទ្វេភាគីលើវិស័យសាសនា រវាងកម្ពុជា និងសហរដ្ឋអាមេរិក នៅទីស្តីការក្រសួង ព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣នេះ។

ក្នុងឱកាសចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារនេះ ឯកឧត្តម ដាប់ប៊លយូ ប៉ាត់ទ្រីក មួរហ្វី (W.PATRIC MURPHY) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា សូមកោតសរសើរចំពោះប្រទេសកម្ពុជាដែលបានផ្តល់សិទ្ធសេរីភាព ដល់​ប្រជាជន​ទូទៅ​ព្រមទាំង​ជន​បរទេស​ដែល​រស់​នៅកម្ពុជា​មាន​សិទ្ធជ្រើសរើស​សាសនា​តាម​ជំនឿ​រៀងៗ​ខ្លួន ក្នុងនោះដែរ​ប្រទេសក​ម្ពុជា​បាន​ដាក់ប​ញ្ចូល​ព្រះពុទ្ធសាសនា​ជា​សាសនា​របស់​រដ្ឋ​នៅ​ក្នុង​ច្បាប់​រដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ឯកអគ្គរដ្ឋទូត បានលើកឡើងពីគោលបំណងសំខាន់ៗដើម្បីពិភាក្សាជាមួយឯកឧត្តម រដ្ឋមន្រ្តី ក្នុងនោះផ្តោតសំខាន់ ៖ លើកិច្ចសហប្រតិបត្តិការមួយចំនួនទាក់ទងទៅនិងសិទ្ធសេរីភាព នៅ​ក្នុង​ការបង្កើតស្នាក់ការព្រះវិហារគ្រឹស្គសាសនានៅកម្ពុជា។

ជាកិច្ចឆ្លើយតប ឯកឧត្តម ចាយ បូរិន បានលើកឡើងថា បើក្រឡេកទៅមើលឆ្នាំ១៩៧៩ ព្រះពុទ្ធ​សាសនា មានព្រះសង្ឃត្រឹមតែ០៧អង្គនិងវិហារចំនួនត្រឹមតែ០៨ប៉ុណ្ណោះ ក្នុងនោះគ្រឹស្គសាសនា និង​ឥស្លាមសាសនា មិនទាន់មាននៅក្នុងកម្ពុជានោះទេ។ ដោយឡែក​ក្រោម​ការ​យក​ចិត្ត​ទុក​ដាក់​ពី​សំណាក់​ប្រមុខរាជរដ្ឋាភិបាល ដែលមានក្រសួងធម្មការនិងសាសនា ជាសេនាធិការ មកដល់​ពេល​បច្ចុប្បន្ន​នេះ​កម្ពុជាមានវត្តរហូតទៅដល់ជាង៥០០០វត្ត ព្រះសង្ឃមានចំនួនជាង៦ម៉ឺនអង្គ និងមានព្រះវិហារទាំងឥស្លាម និងគ្រឹស្គសាសនានៅទូទាំងប្រទេសផងដែរ។

ឯកឧត្តម រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានបញ្ជាក់ជូនឯកឧត្តម ឯកអគ្គរដ្ឋទូតថា ចំពោះ​បុគ្គល​ដែល​បានប្រព្រឹត្តខុសនិងវិន័យសាសនាដូចជាអាចារ្យ គ្រូគង់វាល ឬអ្នកបួស​ដែល​បាន​ប្រព្រឹត្ត​ខុស​ដោយ​ប្រការណាមួយ គឺត្រូវទទួលទោស​ចំពោះ​មុខច្បាប់​តាម​រដ្ឋធម្មនុញ្ញ​រប​ស់​ព្រះរាជា​ណា​ចក្រក​ម្ពុជាទៅតាមទម្ងន់​ទោស​ជាក់ស្តែងរបស់បុគ្គលដែលបានប្រព្រឹត្ត ។

ឯកឧត្តមរដ្ឋមន្រ្តី បានស្វាគមន៍​រាល់កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សាសនា​របស់​កម្ពុជា និង​សហរដ្ឋ​អាមេរិក ដោយពិនិត្យមើលសំណើរជាក់ស្តែង និងការពិនិត្យ​របស់​មន្រ្តី​ជំនាញ​របស់​ក្រសួង​ធម្មការ និ​ងសាសនាជាមុនសិន មុននិងសម្រេចក្នុងការអនុវត្ត៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        81
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        173
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm