ពលរដ្ឋខេត្តក្រចេះមកទទួលការពិនិត្យព្យាបាលជំងឺ ដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យឯកទេសជនជាតិបារាំង

2023/12/06 09:24:37 pm        63

ក្រចេះ ៖ នាព្រឹកថ្ងៃ៦ ខែធ្នូ ឆ្នាំ២០២៣ នេះ ប្រជាពលរដ្ឋជាច្រើនកុះករ មកពីគ្រប់ទិសទី ទូទាំងខេត្តក្រចេះ បានមកទទួលការពិនិត្យ និងព្យាបាលជម្ងឺពីក្រុមគ្រូពេទ្យឯកទេសជនជាតិបារាំង នៃអង្គការសាមគ្គីធម៌ប្រឺតាញកម្ពុជា នៅមន្ទីរពេទ្យបង្អែកក្រចេះ។ 

ការពិនិត្យ និងព្យាបាល នេះ ដឹកនាំសម្របសម្រួលដោយ ឯកឧត្តម កិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានសហការជាមួយមន្ទីរពេទ្យបង្អែកខេត្ត ចុះមកពិនិត្យព្យាបាលជម្ងឺ ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ រយៈពេល១០ថ្ងៃ គឺចាប់ពីថ្ងៃទី០៥ ដល់ទី១៤ ខែធ្នូ ឆ្នាំ២០២៣ ដោយពិនិត្យ និងព្យាបាលលើបញ្ហាជម្ងឺដូចជា ៖ ជម្ងឺទូទៅ ជម្ងឺកុមារ ជម្ងឺសសៃរ និងសាច់ដុំ ពិនិត្យ វាស់ភ្នែក និងការចែកវ៉ែនតាជាដើម។

តាមការបញ្ជាក់ពីក្រុមគ្រូពេទ្យដែលដឹកនាំសកម្មភាពនេះ បានឲ្យដឹងថា ៖ ជានិច្ចកាលក្រុមគ្រូពេទ្យជនជាតិបារាំង នៃអង្គការសាមគ្គីធម៌ប្រឺតាញកម្ពុជា តែងតែចុះមកពិនិត្យនិងព្យាបាលជម្ងឺដោយឥគិតថ្លៃជូនប្រជាពលរដ្ឋនៅខេត្តក្រចេះ មិនថានៅតំបន់ទីប្រជុំជន ឬតំបន់ដាច់ស្រយាលនោះទេ តបតាមការស្នើរសុំនិងសម្របសម្រួលពី ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន ដើម្បីជួយសម្រួលដល់ការមកទទួលរកសេវាព្យាបាល និងការចំណាយបង់ថ្លៃលើសេវាព្យាបាល សំដៅលើកកម្ពស់ផ្នែកសុខមាលភាពនៅខេត្តក្រចេះ ក៏ដូចជានៅកម្ពុជា។

ក្រុមគ្រូពេទ្យឯកទេសជនជាតិបារាំង បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមរក្សាសណ្តាប់ធ្នាប់ និងអនាម័យ និងសូមយោគយល់អធ្យាស្រ័យចំពោះការផ្តល់ទទួលស្វាគមន៍មិនបានដិតដល់ ដោយថាចំនួនបងប្អូនមកចូលរួមពិនិត្យមានចំនួនច្រើន ហើយការផ្តល់លេខរៀងមានកំណត់ ទៅតាមកម្រិតនៃសកម្មភាពពិនិត្យរបស់ក្រុមគ្រូពេទ្យ៕ ដោយ ៖ សេង ម័រ

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        106
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        85
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        79

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm