តំណាងកម្ពុជា ២នាក់ ទទួលបានជ័យលាភី ពីវេទិកាឫសគល់នវានុវត្តន៍អាស៊ាន-ឥណ្ឌា នៅម៉ាឡេស៊ី

2023/12/06 11:35:29 pm        292

ភ្នំពេញ៖ យុវជនកម្ពុជា ដែលជាសិស្ស និងតំណាងសហគ្រាស ចំនួន២នាក់ ទទួលបានជ័យលាភី ក្នុងចំណោមអ្នកចូលរួមប្រមាណជាង ២០០នាក់ មកពីបណ្ដាប្រទេសផ្សេងៗ នៅក្នុងវេទិកាឫសគល់នវានុវត្តន៍អាស៊ាន-ឥណ្ឌា ដែលបានប្រព្រឹត្តិឡើងនៅថ្ងៃទី២៨ ដល់ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតនៅលើកោះឡាំងកាវី រដ្ឋកេដា ប្រទេសម៉ាឡេស៊ី ។

យុវជនកម្ពុជាទទួលបានជ័យលាភីគឺអ្នកនាង សួរ រដ្ឋាកញ្ញា ស្ថាបនិកសិប្បកម្មផលិតផលក្រដាសពីដើមចេក (Kumae Banana Paper Products) ដែលមានមូលដ្ឋាននៅខេត្តសៀមរាប ថ្មីៗនេះបានទទួលពានរង្វាន់ Promising Award ។ ចំណែកយុវជនម្នាក់ទៀតឈ្មោះ ហេង មុនីរៀម ជាសិស្សបានទទួលពានរង្វាន់ដូចគ្នា លើស្នាដៃបង្កើតគម្រោងប្រព័ន្ធកសិកម្ម (Agrimation system) ដែលគម្រោងនវានុវត្តន៍នេះ ត្រូវបានបង្កើតដើម្បីបង្កើនការអនុវត្តការដាំដុះ នៅក្នុងសហគមន៍ ដោយផ្តោតជាពិសេសលើការធ្វើសួនបន្លែតាមផ្ទះ ។

 ក្នុងឱកាសជួបសំណេះសំណាល ជាមួយក្រុមយុវជន ដែលត្រូវបានជ្រើសរើសទៅចូលរួមនៃវេទិកាឫសគល់នវានុវត្តន៍អាស៊ាន-ឥណ្ឌា ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានគូសបញ្ជាក់ពីសារៈសំខាន់ នៃការបន្តរៀនសូត្រ និងការសហការគ្នាក្នុងវិស័យនវានុវត្តន៍ និងបានលើកទឹកចិត្តដល់អ្នកនវានុវត្តន៍កម្ពុជា ឱ្យចេះចែករំលែកគំនិតជាមួយមិត្តភ័ក្តិនៅក្នុងតំបន់ និងមិត្តភ័ក្តិមកពីប្រទេសឥណ្ឌា ព្រមទាំងចូលរួមអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍នៅកម្ពុជា ។

ជាមួយនេះ ឯកឧត្តម បានណែនាំដល់ជ័យលាភីទាំងអស់ ឱ្យគិតមិនត្រឹមតែពីដំណើរការនវានុវត្តន៍ប៉ុណ្ណោះទេ តែត្រូវសិក្សាខ្សែច្រវាក់ផលិតកម្មទាំងមូល ដោយកំណត់យន្តការទីផ្សារ និងតួអង្គសំខាន់ៗ ដែលអាចទទួលយកដំណោះស្រាយនវានុវត្តន៍របស់ពួកគេ ហើយអ្នកនវានុវត្តន៍ ត្រូវតែភ្ជាប់ទំនាក់ទំនងជាមួយគ្នា ដើម្បីបង្កើតជាអេកូឡូស៊ី និងថានវានុវត្តន៍ត្រូវតែបង្កើតតម្លៃបន្ថែម និងត្រូវតែអាចពង្រីកផលឱ្យបានកាន់តែទូលំទូលាយ ។

គួរបញ្ជាក់ថា វេទិកាឫសគល់នវានុវត្តន៍អាស៊ាន-ឥណ្ឌា ដែលត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដោយមានការផ្លាស់វេន ក្នុងចំណោមរដ្ឋសមាជិកអាស៊ាន គឺជាវេទិកានវានុវត្តន៍ថ្នាក់តំបន់មួយ ដែលគាំទ្រដោយសាធារណរដ្ឋឥណ្ឌា ហើយសម្រាប់អ្នកនវានុវត្តន៍ក្នុងប្រទេសកម្ពុជា ដែលត្រូវបានជ្រើសរើសឲ្យចូលរួម គឺត្រូវបានសម្របសម្រួលដោយលេខាធិការដ្ឋាន នៃគណៈកម្មាធិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍អាស៊ាន នៃអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ របស់ក្រសួងឧស្សាហកម្ម ។ 

ដោយនៅឆ្នាំនេះ ជ័យលាភីសិស្សចំនួន ៥នាក់ និងជ័យលាភីសហគមន៍ចំនួន ៥នាក់ ត្រូវបានជ្រើសរើស ដើម្បីបង្ហាញពីនវានុវត្តន៍របស់កម្ពុជា និងផ្តល់ឱ្យកាសដល់ពួកគេ ក្នុងការរៀនសូត្រ ប្រមូលការយល់ដឹងបន្ថែមពីវិស័យនវានុវត្តន៍ ពីបណ្តាប្រទេសអាស៊ាន និងសាធារណៈរដ្ឋឥណ្ឌា ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        185
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        158
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        182

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm