១១ខែ ឆ្នាំ២០២៣នេះ ក្រសួងការងាររកការងារជូនយុវជនចំនួនប្រមាណជិត ៦ពាន់នាក់

2023/12/06 11:40:00 pm        158

ភ្នំពេញ៖ មន្រ្តីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា គិតចាប់ពីខែមករា រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២៣ យុវជនប្រមាណជិត ៦ពាន់នាក់ ទទួលបានការងារធ្វើតាមរយៈទីភ្នាក់ងារជាតិមុខរបរនិងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ 

ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងបណ្តាញសង្គម នៅរសៀលថ្ងៃទី៦ ខែធ្នូនេះ បានបញ្ជាក់ថា គិតក្នុងរយៈពេល ១១ខែ ឆ្នាំ២០២៣ ក្រសួងបានទទួលអ្នកចុះឈ្មោះស្វែងរកការងារធ្វើចំនួន ២៧,២៤០នាក់ ក្នុងនោះក្រសួងបានផ្គូរផ្គង និងបញ្ជួនអ្នកស្វែងរកការងារធ្វើទៅនិយោជកចំនួន ២៧,៣៧៧ដង ដោយអ្នកស្វែងរកការងារធ្វើទទួលបានការងារធ្វើមានចំនួន ៥,៨៧៨នាក់។ 

ឯកឧត្តម បានរៀបរាប់ឲ្យដឹងថា ក្នុងចំណោមអ្នកទទួលបានការងារធ្វើទាំង ៥,៨៧៨នាក់នេះ មាននៅខែមករាចំនួន ១៤០នាក់, ខែកម្ភៈចំនួន ១៦៧នាក់, ខែមីនាចំនួន ២៦៥នាក់, ខែមេសាចំនួន ២៣៩នាក់, ខែឧសភាចំនួន ២៣១នាក់, ខែមិថុនាចំនួន ៤៣០នាក់, ខែកក្កដាចំនួន ៦៤០នាក់, ខែសីហាចំនួន ៧០៧នាក់, ខែកញ្ញាចំនួន ៥០៣នាក់, ខែតុលាចំនួន ១,៩៩៣ និងខែវិច្ឆិកាចំនួន ៥៦៣នាក់។

ឯកឧត្តម កត្តា អ៊ន បានបញ្ជាក់បន្ថែមថា ក្នុងអាណត្តិទី៧នេះ ក្រសួងការងារ បានបង្កើតវេទិការពិពរណ៍ និងផលិតភាពថ្នាក់ជាតិ ការរៀបចំសិក្ខាសាលាស្តីពី ណែនាំអាជីពជ្រើសរើសសិក្សា សម្រាប់សិស្សមធ្យមសិក្សាទុតិយភូមិ និងនិស្សិតសាកលវិទ្យាល័យ និងបានបើកវគ្គបណ្ដុះបណ្តាលស្តីពី ការត្រៀមលក្ខណៈសម្បត្តិ ក្នុងការស្វែងរកការងារធ្វើ ដល់យុវជន រួមទាំងការដាក់ឱ្យដំណើរការនូវមជ្ឈមណ្ឌលការងារចល័តនៅរាជធានីភ្នំពេញដើម្បីផ្តល់ឱកាសការងារជូនដល់ពលរដ្ឋនៅតាមមូលដ្ឋានថែមទៀតផង៕ ដោយ ៖ បូរ៉ាវី

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        25
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        232
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        217

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា

2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm