ប្រធានាធិបតីហ្គីយ៉ាន ហៅការធ្វើប្រជាមតិរបស់វេណេហ្សុយអេឡាថា ជា «ការគំរាមកំហែងដោយផ្ទាល់»

2023/12/06 11:47:15 pm        95

ប្រធានាធិបតីហ្គីយ៉ាន លោក Irfaan Ali កាលពីយប់ថ្ងៃអង្គារ (ទី៥ ខែធ្នូ) បានហៅការធ្វើប្រជាមតិលើតំបន់ត្រួតត្រារបស់វេណេហ្សុយអេឡា ពាក់ព័ន្ធនឹងតំបន់សម្បូរប្រេង Esequibo ថា ជា «ការគំរាមកំហែងដោយផ្ទាល់»។

លោក Ali បាននិយាយថា វេណេហ្ស៊ុយអេឡា បានគំរាមកំហែងដល់ «បូរណភាពទឹកដី អធិបតេយ្យភាព និងឯករាជ្យភាពនយោបាយ» របស់ប្រទេសលោក។

សូមបញ្ជាក់ថា ការមានភាពតានតឹងជាមួយវេណេហ្ស៊ុយអេឡា ជុំវិញតំបន់ Esequibo ដែលជាតំបន់សម្បូរប្រេងដ៏មានសក្ដានុពល បានកើនឡើង នាពេលថ្មីៗនេះ បន្ទាប់ពីការបោះឆ្នោតប្រជាមតិរបស់វេណេហ្ស៊ុយអេឡា បានច្រានចោលយុត្តាធិការរបស់តុលាការអន្តរជាតិ ពាក់ព័ន្ធនឹងជម្លោះទឹកដី រវាងបណ្ដាប្រទេសជិតខាង។

ប្រទេសហ្គីយ៉ាន ដែលបច្ចុប្បន្នកំពុងផលិតប្រេង និងឧស្ម័នប្រហែល ៤០០.០០០បារ៉ែលក្នុងមួយថ្ងៃ នៅឆ្នាំនេះ បានទទួលបាននូវការដេញថ្លៃ សម្រាប់ប្លុកទឹករាក់ និងទឹកជ្រៅថ្មីពីបណ្ដាក្រុមហ៊ុនក្នុងស្រុក និងបរទេស នៅក្នុងការប្រកួតដេញថ្លៃអន្តរជាតិលើកដំបូងរបស់ខ្លួន។ អាជ្ញាប័ណ្ណរុករកសម្រាប់តំបន់ទាំងនោះ មិនទាន់ត្រូវបានចុះហត្ថលេខានៅឡើយទេ។

ក្រុមអ្នកវិភាគបាននិយាយថា ការធ្វើប្រជាមតិ គឺជាគោលបំណងរបស់ប្រធានាធិបតីវេណេហ្សុយអេឡាលោក Nicolas Maduro ដើម្បីវាស់ស្ទង់ការគាំទ្ររបស់រដ្ឋាភិបាលរបស់លោក នៅមុនការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        86
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        75
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        71

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm