រដ្ឋមន្រ្តីកសិកម្មណែនាំដំណាំសំខាន់ៗដល់ភាគីចិន ដើម្បីពង្រីកការនាំចេញថែមទាំងមានតម្លៃខ្ពស់

2023/12/06 11:50:49 pm        72

ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ជាក់ថា កម្ពុជាមានផលិតផលសក្តានុពលជាច្រើន ដូចជា៖ស្វាយ ស្វាយចន្ទី អង្ករ និងកៅស៊ូ ដែលវិនិយោគិនចិនអាចសិក្សា និងពិនិត្យលទ្ធភាពក្នុងការកែច្នៃសម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន និងទីផ្សារអន្តរជាតិ ដើម្បីទទួលបានតម្លៃបន្ថែមខ្ពស់ និងផលប្រយោជន៍រួមគ្នា ទាំងសេដ្ឋកិច្ច និងនយោបាយ។  

ប្រភពក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី៦ ធ្នូ ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ក្នុងជំនួបការងារជាមួយ ឯកឧត្តម FANG Chunming អនុប្រធានគណៈកម្មាធិការកណ្តាលសភាប្រជាជនខេត្តក្វាងស៊ី ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការល្អ គឺជាកិច្ចសហប្រតិបត្តិការគោរពគ្នាទៅវិញទៅមក និងដើម្បីផលប្រយោជន៍រួមគ្នា ខណៈប្រទេសទាំងពីរ នឹងជំរុញកិច្ចសហប្រតិបត្តិការកាន់តែទទួលបានភាពជោគជ័យល្អប្រសើរ។ 

បើតាមឯកឧត្តមរដ្ឋមន្ត្រី «ច្រករបៀងមច្ឆានិងអង្ករ» ដែលរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកជាប៉ូលសេដ្ឋកិច្ចទី៤ រួមមានខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្តបៃលិន គឺមានសក្ដានុពលសម្រាប់វិស័យកសិកម្ម ដោយចំពោះដំណាំស្រូវ និងធនធានជលផលជាដើម។ 

ក្រសួងកសិកម្ម បានលើកឡើងបន្តថា តាមរយៈច្រករបៀងមច្ឆានិងអង្ករនេះ ភាគីទាំងពីរ បានឯកភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ កសិ-ពាណិជ្ជកម្ម កម្ពុជា-ក្វាងស៊ី ឱ្យមានសកម្មខ្លាំងក្លាបន្ថែមទៀត ជាពិសេសជំរុញឱ្យមានការចុះ MoU ជាមួយគ្នានាមុខ។ និងថា កម្ពុជាបើកទូលាយ និងត្រៀមខ្លូនជានិច្ចក្នុងការទទួលអ្នកវិនិយោគចិន ដែលមានបំណងដាក់ទុនវិនិយោគនៅកម្ពុជាលើការកែច្នៃផលិតផលកសិកកម្មប្រកបដោយគុណភាពសម្រាប់នាំចេញ ដើម្បីផលចំណេញ ទាំងសម្រាប់កសិករ អ្នកវិនិយោគ និងដើម្បីកំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរ៕ អត្ថបទ​ ៖ ឈិត បូរ៉ាវី​

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        75
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        121
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        125

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm