កីឡា​កាយ​វប្បកម្ម​ត្រៀម​ខ្លួន​ជានិច្ច ទោះ​ស៊ី​ហ្គេម​នៅ​វៀតណាម​ប្រែប្រួល ឬ​អត់​ក៏ដោយ​

2021/06/16 04:38:01 pm        250

​​កាយ​វប្បកម្ម​៖ ក្រុម​ជម្រើស​ជាតិ​កីឡា​កាយ​វប្បកម្ម ៤​រូប​ក្រោម​ការដឹកនាំ​របស់​គ្រូ​បង្វឹក​លោក ចាប វ៉ាន​នី បាន​នឹង​កំពុង​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់ ដើម្បី​ត្រៀមខ្លួន​ចូលរួម​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២១ នៅ​រដ្ឋធានី​ហាណូយ ដែល​កំពុង​ស្ថិត​ក្នុង​ភាព​ស្រពេចស្រពិល​ក្នុង​ការ​រៀបចំ​នៅឡើយ បន្ទាប់ពី​ម្ចាស់ផ្ទះ​វៀតណាម​មានបំណង​ចង់​ពន្យារពេល​ទៅ​ឆ្នាំក្រោយ។​

​លោក សុខ វណ្ណៈ អគ្គលេខាធិការនៃ​សហព័ន្ធ​កីឡា​កាយ​វប្បកម្ម​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ទោះបី​ស៊ី​ហ្គេមនៅ​វៀតណាមមិនទាន់​ច្បាស់​អំពី​កាលបរិច្ឆេទ​ប្រកួត ១០០% ក្ដី ក៏​កីឡាករ​ជម្រើស​ជាតិ​របស់​ខ្លួនមិន​បោះបង់​ការ​ខិតខំ​ប្រឹងប្រែង​ដែរ ដោយ​ពួកគេ​បាន​ព្យាយាម​ហ្វឹកហាត់​ជានិច្ច ដើម្បី​ត្រៀម​ចូលរួម​ការប្រកួត​ព្រឹត្តិការណ៍​ដ៏​ធំ​ប្រចាំ​តំបន់​នេះ។​ ​លោក​បន្ដ​ថា ក្នុងចំណោម​កីឡាករ​ជម្រើស​ជាតិ​ទាំង ៤​រូប​គឺ​មាន​កីឡាករ ២​រូប​មាន​ក្លិប​រៀង​ខ្លួន​នៅ​ខណ្ឌ​ទួលគោក​មួយ និង​ខណ្ឌ​ច្បារអំពៅ​មួយ ហើយ ២​នាក់​ទៀត​ហាត់​នៅ​ក្លិប​ផ្សារ​សំណង់​១២។ ប៉ុន្តែ​រៀងរាល់​ចុង​សប្ដាហ៍ កីឡាករ​ទាំងអស់ត្រូវ​បាន​ណាត់​ជួប​គ្នា​ហាត់​នៅ​ក្លិប​ផ្សារ​សំណង់​១២ ដើម្បី​កែ​លម្អ​ចំណុច​ខ្វះខាត និង​ពង្រឹង​ការ​ហ្វឹក​ហាត់​កាន់តែ​ល្អ​ប្រសើរ។​

​អគ្គលេខាធិការ​បា​ន​បន្ថែម​ថា ក្រោយ​ឆ្លងកាត់​ការ​ប្រមូល​ផ្ដុំ និង​ហ្វឹកហាត់​រយៈពេល ២​ខែ​កន្លះ​មកនេះ សហព័ន្ធ​សង្កេតឃើញ​កីឡាករ​ទាំងអស់ មានការ​ខិតខំ​ប្រឹងប្រែង មាន​កាយសម្បទា​រីកចម្រើន​ច្រើន ហើយ​លោក​សង្ឃឹមថា ការ​ខិតខំ​ប្រឹង​នេះនឹង​ជំរុញ​ឲ្យ​ពួកគេ​មានលទ្ធភាព​គ្រប់គ្រាន់ ក្នុង​ការ​ប្រកួតប្រជែង​ដណ្ដើម​មេដាយ​ជូន​ជាតិ ក្នុង​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២១ នៅ​វៀតណាម។​ ​គួរ​បញ្ជាក់​ថា កីឡាករ​កាយ​វប្បកម្ម​ជម្រើស​ជាតិ​កម្ពុជា ដែល​កំពុង​ប្រមូលផ្ដុំ​ហ្វឹកហាត់​ក្រោម​ការ​ឧបត្ថម្ភ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា រួមមាន​កីឡាករ កែវ សំណាង​, ទ្រី​ង ចាន់​, អ៊ុន បូរ៉ាត់ និង​កីឡាករ អ៊ុត សុធា៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        130
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        141
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm