ភ្នំពេញ៖កាលថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២៣ ក្រុមពលរដ្ឋប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានជួបជុំគ្នា ដែលភាគច្រើនជាអ្នករត់ម៉ូតូកង់បី (Pass App) អ្នកដឹកជញ្ជួន អាជីវករ សន្តិសុខ និងកម្មករ ជាដើម បានប្តេជ្ញាចូលរួមជាមួយ រាជរដ្ឋាភិបាល និងស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាកកាល់ទី១។

ក្នុងឱកានោះក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៃសមាគមយុវជនខ្មែរមហានគរ និងបណ្តុំអង្គការសង្គមស៊ីវិល បានធ្វើសេចក្ដីថ្លែងការណ៍ ប្តេជ្ញាគាំទ្រ ចូលរួមជាមួយរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា។

លោក ហេង សំណាង ប្រធានក្រុមយុវជនសង្គមស៊ីវិល នៃបណ្តុំអង្គការសង្គមស៊ីវិល បានឲ្យដឹងថា កន្លងមក តំណាងក្រុមនីមួយៗទាំង ១៦ ផែន នេះ កាលកន្លងមក ភាគច្រើនជាអតីតអ្នកមាននិន្នាការផ្ទុយពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយជឿលង់ជាមួយសកម្មជន ក្រុមសមាគម និងអង្គការមួយចំនួនតូច ដែលតែងតែញុះញង់ និងបង្ហាញតែរូបភាពមិនល្អ នាំឱ្យខុសសីលធម៌សង្គម និងមិនរីកចម្រើនក្នុងការងារនាពេលកន្លងមក។

លោកបញ្ជាក់ថា តាមរយៈការចូលរួមជាសមាជិករបស់ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ ពួកគាត់បានប្តេជ្ញា គាំទ្រ ចូលរួមរាល់គោលនយោបាយរបស់រាជរដ្ឋាភិបាល និងគោលនយោបាយយុទ្ធសាស្រ្តបញ្ចាកោណដំណាក់កាលទី១ ពិសេសក្នុងវិស័យអទិភាពនានា ក្រោមដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលពាក់ព័ន្ធនឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីអាចមានឱកាសចូលរួមចំណែកក្នុងការរក្សាបាននូវសិទ្ធសេរីភាព ការគាំពារ និងចូលរួមធ្វើសកម្មភាពបុព្វហេតុសង្គម ជាតិ និងអភិវឌ្ឍពិតប្រាកដ។

ក្នុងឱកាសនោះក្រុមយុវជនសង្គមស៊ីវិល អំពាវនាវដល់បណ្តាលប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន សមាគ អង្គការ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីទទួលបាននូវឱកាសអភិវឌ្ឍសង្គមរួមគ្នា និងបញ្ឍប់នូវការធ្វើសម្មភាពទាំងឡាយដែលមិនបានផ្ដល់ប្រយោជន៍ដល់សង្គមជាត។ ជាចុងក្រោយ ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធបានដាក់គោលដៅនៅឆ្នាំ២០២៤ ដើម្បីប្រកាសបញ្ចូលសមាជិកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៃសមាគមយុវជនខ្មែរមហានគរ បថ្ថែមចំនួន ៥០០ នាក់ បថ្ថែមទៀត៕
