អង្គការគ្រូពេទ្យគ្មានព្រំដែន រៀបចំពិធីរំលឹកនៅក្រៅអង្គការសហប្រជាជាតិ អំពាវនាវឲ្យមានបទឈប់បាញ់នៅហ្កាហ្សា

2023/12/07 04:33:08 pm        87

បុគ្គលិកមកពីអង្គការក្រៅរដ្ឋាភិបាល គ្រូពេទ្យគ្មានព្រំដែន ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស បាន​រៀបចំពិធីរំលឹកមួយនៅខាងក្រៅអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉កកាលពីថ្ងៃពុធ ដោយ​គោរពដល់បុគ្គលិករួមការងារដែលត្រូវបានសម្លាប់នៅហ្កាហ្សា។

លោកវេជ្ជ​បណ្ឌិត អាវរីល បែនណយ(Avril Benoît) នាយកប្រតិបត្តិ នៃ​អង្គការ​គ្រូ​ពេទ្យ​គ្មាន​ព្រំដែន​បាន​និយាយថា យើងត្រូវការបទឈប់បាញ់ប្រកបដោយនិរន្តរភាព ព្រោះជា​រៀងរាល់ថ្ងៃ​ការ​ហ៊ុមព័ទ្ធ និងអំពើហឹង្សា នៅតែបន្តក្នុងតំបន់ហ្កាហ្សា ដែលការ​តស៊ូ​ដើម្បី​រស់​រាន​មាន​ជីវិត​កាន់​តែ​អស់​សង្ឃឹម។

កុមារដែលរងរបួស រួមទាំងកុមារតូចៗដែលទើបចេះដើរ មានពាសពេញនៅមន្ទីរពេទ្យ Nasser តំបន់​ហ្កាហ្សាកាលពីថ្ងៃពុធ បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានធ្លាក់​ទៅ​លើ​តំបន់​លំនៅឋានមួយកន្លែងនៅទីក្រុង Khan Younis ភាគកណ្តាល។ កាលពីព្រឹកថ្ងៃពុធ កង​កម្លាំងអ៊ីស្រាអែល បានចូលទៅដល់បេះដូងទីក្រុង Khan Younis ដោយ​បង្ខំ​ឱ្យជន​ស៊ីវិល​ប៉ាឡេស្ទីន ស្វែងរកទីជ្រកកោននៅកន្លែងផ្សេង ខណៈចំនួនតំបន់សុវត្ថិភាពពុំមានច្រើននោះទេ។

យន្តហោះចម្បាំងរបស់អ៊ីស្រាអែល បាន​ទម្លាក់​គ្រាប់​បែក​លើ​គោល​ដៅ​នានា​នៅ​ទូទាំង​តំបន់​ឆ្នេរ​ដែល​មាន​ប្រជាជនរស់ច្រើន នៅក្នុងដំណាក់កាលមួយនៃការប្រយុទ្ធខ្លាំងបំផុតក្នុងរយៈពេលពីរខែ ចាប់​តាំងពីអ៊ីស្រាអែល បាន​ចាប់​ផ្តើម​យុទ្ធនាការ​យោធា​របស់​ខ្លួន​ដើម្បី​កម្ទេច​ក្រុម​សកម្ម​ប្រយុទ្ធ​ប៉ាឡេស្ទីន​។

ក្រុមគ្រូពេទ្យបឋមប៉ាឡេស្ទីន បាននិយាយថា មន្ទីរពេទ្យកំពុងពេញហៀរទៅដោយអ្នកស្លាប់ និង​អ្នករបួស ភាគច្រើនជាស្ត្រី និងកុមារ ហើយការផ្គត់ផ្គង់ផ្សេងៗបានអស់។ ជន​ភៀស​ខ្លួន​រាប់​សែន​នាក់ ដែលត្រូវបានជំរុញឲ្យចាកចេញពីភាគខាងជើង កំពុង​ស្វែង​រក​ទីជម្រក​នៅ​ភាគ​ខាង​ត្បូង​ដែល​កំណត់​ថាជាតំបន់សុវត្ថិភាពដោយអ៊ីស្រាអែល។

អត្ថបទដែលទាក់ទង

ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        10
រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        28
លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        30

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm