សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ទទួលជួបពិភាក្សាការងារជាមួយ​លោកជំទាវ​អនុប្រធានរដ្ឋសភាឡាវ នាពេលពិសារអាហារពេលព្រឹកមុនដំណើរមាតុភូមិនិវត្តន៍

2023/12/07 04:39:57 pm        170

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បាន​ទទួល​ជួបពិភាក្សាការងារជាមួយលោកជំទាវបណ្ឌិត ស៊ួនថន សាយ៉ាចាក់ (Dr. Suonthone Xayachack) អនុប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងពេល​ពិសារ​អាហារ​ពេលព្រឹក នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ក្រោយពីកិច្ចប្រជុំកំពូលសភាកម្ពុជា ឡាវ​និង​វៀតណាម(CLV) បានបិទបញ្ចប់ប្រកបដោយជោគជ័យ ក្រោមបរិយាកាសដ៏ស្និទ្ធស្នាល រាក់ទាក់ និង​ជាបងប្អូន។

សម្តេចមហារដ្ឋសភាធិបតី បានសម្តែងនូវការអបអរសាទរ​ចំពោះ​ភាព​ជោគជ័យ​នៃ​ការ​រៀបចំ​កិច្ច​ប្រជុំ​កំពូល​សភា CLV លើកទី១ ដោយបាននាំមកនូវលទ្ធផលជាទីមោទនៈ ដែលនឹង​ផ្តល់​ប្រយោជន៍​ដល់​ប្រជាជននិងប្រទេសទំាងបី កម្ពុជា ឡាវ និងវៀតណាម សំដៅលើក​កម្ពស់​ជីវភាព​ពលរដ្ឋ​ក្នុង​តំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) តាមរយៈ​កិច្ចសហប្រតិបត្តិ​រវាង​សភា​ប្រទេស​ទំាងបី​។

ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនរដ្ឋសភា បក្ស រដ្ឋ និង​ប្រជាជនឡាវ ដែលបាន​ទទួល​ស្វាគមន៍​យ៉ាង​កក់​ក្តៅ និង​ស្និទ្ធស្នាល​ជាទីបំផុត​ជូន​សម្តេច​ក៏​ដូច​ជា​គណៈ​ប្រតិភូ​កម្ពុជា​ទំាងអស់​កំឡុង​ពេល​បំពេញ​ទស្សន​កិច្ច​ផ្លូវ​ការ​ក៏ដូ​ច​ជា​ការ​ចូល​រួម​កិច្ច​ប្រជុំ​កំពូលសភា CLV។

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា នៅពេល​សម្តេច​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិ​ច្ច​នៅ​ប្រទេស​ឡាវ​ម្តងៗ មានអារម្មណ៍ជិតស្និទ្ធនិងកក់ក្តៅ ប្រៀបដូចជាការមកលេងផ្ទះបងប្អូន។ សម្តេច​មហារដ្ឋសភាធិការធិបតី ឃួន សុដារី និងលោកជំទាវបណ្ឌិត សួនថន សាយ៉ាចាក់ បាន​រំលឹក​ពី​ប្រវត្តិនៃការតស៊ូ សាមគ្គី រវាងប្រទេសទំាងពីរដែលមានតំាងពីយូរលង់មកហើយ។ ប្រពៃណីទំនាក់ទំនងដ៏ល្អនេះ បានពូនជ្រំ លើកកម្ពស់​ដោយ​ថ្នាក់​ដឹកនាំ​ប្រទេស​ទំាងពីរ​នៅ​គ្រប់​ជំនាន់ និងបន្តរីកចម្រើនឈានឡើងជាលំដាប់ ទំាងក្នុងក្របខណ្ឌនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ដោយ​បាន​នាំមកនូវវិបុលភាព និងការអភិវឌ្ឍដល់ប្រទេស និងប្រជាជនទំាងសងខាង។

សម្តេចប្រធានរដ្ឋសភានិងលោកជំទាវអនុប្រធានរដ្ឋសភាឡាវ បានឯកភាពនៅក្នុងការបន្ត ថែ​រក្សា​វប្បធម៌​ប្រពៃណី​ជាបងប្អូនឱ្យបានយូរអង្វែងនិងត្រូវផ្សព្វផ្សាយ អប់រំដល់យុវជន​ជំនាន់​ក្រោយ​ឱ្យ​បាន​យល់​ដឹងកាន់តែច្បាស់ ព្រមទាំងចូលរួមថែរក្សា លើកកម្ពស់ជាបន្តបន្ទាប់រហូតទៅ។

សូមជម្រាបថាសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បាន​ដឹក​នាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​សភា​កម្ពុជា បំពេញ​ទស្សន​កិច្ច​ផ្លូវ​ការ និង​មិត្តភាព​នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​ពី​ថ្ងៃទី​២ដល់ថ្ងៃទី៤ខែធ្នូ និងបានបន្តចូលរួមកិច្ចប្រជុំកំពូលសភា CLV លើកទី១ រហូត​ដល់​ថ្ងៃ​ទី៦ ខែធ្នូ ឆ្នាំ២០២៣។

នៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេច​ប្រធាន​រដ្ឋសភានឹ​ង​អញ្ជើញ​ដឹកនាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់ រដ្ឋសភាកម្ពុជា ធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុប្រទេសវិញ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        79
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        166
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        154

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm