ប្រជាពលរដ្ឋថា ការរស់នៅតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក មានភាពល្អប្រសើរជាងនៅតំបន់អង្គរ

2023/12/07 05:07:54 pm        209

សៀមរាប៖ ប្រជាពលករដ្ឋ ដែលជាអតីតអ្នករស់នៅតំបន់​អង្គរ ហើយបច្ចុប្បន្នបានស្ម័គ្រចិត្តទៅរស់ តំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានលើកឡើងថា ការរស់នៅសព្វថ្ងៃរបស់ពួកគាត់មានសេរីភាព និងងាយស្រួលជាងមុនព ដោយសារមានផ្ទះ មានដីធំ ហេដ្ឋារចនាសម្ព័ន្ធធំទូលាយ ដោយចង់ធ្វើការដាំដុះ ធ្វើផ្ទះសម្បែងអ្វីជាដើម ដោយគ្មានការហាមឃាត់ពីអ្នកណាម្នាក់ដូចដែលពួកគាត់រស់នៅតំបន់អង្គរឡើយ។

ប្រជាពលរដ្ឋទាំងនោះ បានលើកឡើងថា ពួកគាត់​បានផ្លាស់មករស់នៅតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិ​រុនតាឯក​ ជាងមួយឆ្នាំហើយ។ តំបន់នេះ មានបរិយាកាសរស់នៅល្អប្រសើរងាយស្រួលជាងមុន ខណៈកាលរស់នៅក្នុង​រមណីយដ្ឋានអង្គរ ​មានដី​លំនៅឋាន​តូច​ចង្អៀត ​មិនមានកម្មសិទ្ធិស្របច្បាប់ មិនអាចទាញយកផលប្រយោជន៍ពីដីឱ្យអស់លទ្ធភាពបាននោះទេ ​ដូច្នេះទើបគ្រួសារពលរដ្ឋ​ស្ម័គ្រចិត្តដោះដូរជាមួយអាជ្ញាធរជាតិអប្សរា ​ពីតំបន់ការពាររមណីយដ្ឋានអង្គរ មករស់នៅភូមិធម្មជាតិ​អភិវឌ្ឍន៍​ថ្មីរុនតាឯកវិញ។

សូមបញ្ជាក់ថា តំបន់​អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ​មានផ្ទៃដី​ប្រមាណ​ជាង ១ ពាន់ហិកតា ស្ថិតនៅឃុំរុនតាឯក​ ស្រុកបន្ទាយស្រី ​ខេត្តសៀមរាប។

បច្ចុប្បន្នតំបន់នេះ ​បានក្លាយទៅជាភូមិអភិវឌ្ឍន៍​ដ៏សម្បូរបែបមួយ​ដែលពុំធ្លាប់​មានពីមុនមក ហើយ​តំបន់នេះ បានផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្តផ្លាស់ប្ដូរ​ទីលំនៅចេញពីតំបន់​រមណីយដ្ឋាន​អង្គរដែលជាតំបន់​ហាមឃាត់។

បច្ចុប្បន្នតំបន់នេះ ត្រូវបានកងវិស្វកម្មរបស់​សម្ដេចតេជោ ​ក្រោមការរៀបចំដោយក្រុមការងារ​តម្រង់​ទិស​បាននិងកំពុងប្រើគ្រឿងចក្រជាច្រើនគ្រឿង ​ឈូសឆាយសំអាតផ្ទៃដី ​ធ្វើផ្លូវយ៉ាងធំទូលាយ ខ្វាត់ខ្វែង ​រៀបចំប្រព័ន្ធទឹកភ្លើង ​មានសេវាទូរស័ព្ទ សាលារៀន វត្តអារាម មណ្ឌលសុខភាព ផ្សារ សាលាឃុំ សាលាស្រុក ព្រមទាំងបែងចែកដីជាផ្នែកៗ​ ហើយបានដាក់ឈ្មោះសម្គាល់ប្លុកនីមួយៗ ដើម្បីងាយស្រួលចំណាំសម្រាប់​ពលរដ្ឋរស់នៅតំបន់នោះ។

ជាមួយគ្នានោះដែរ ​បងប្អូនប្រជាពលរដ្ឋក៏បានរំពឹងផងដែរថា​ តំបន់រុនតាឯកនេះ នឹងប្រែក្លាយ​ជាតំបន់​ទេសចរណ៍ធម្មជាតិ និងសេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់​កាន់តែល្អប្រសើរបន្ថែមទៀត​ នាពេលខាងមុខ ​បន្ទាប់គម្រោង​សាងសង់​ហេដ្ឋារចនា​សម្ព័ន្ធនានា​របស់រាជរដ្ឋាភិបាល​បម្រើ​ជូនដល់ពួកគាត់ជាច្រើនទៀតត្រូវបានបញ្ចប់៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        131
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        242
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        240

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm