ឯកឧត្ដម វ៉ា​ត់ ចំរើន​៖ អ្នក​ស្ម័គ្រចិត្ត​គឺជា​កម្លាំង​ដ៏​សំខាន់​ក្នុង​ការ​ជំរុញ​ភាព​ជោគជ័យ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣

2021/06/16 10:13:06 am        95

ស៊ីហ្គេម៖ ​ឯកឧត្ដម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​ រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) បាន​ចាត់​ទុក​អ្នកស្ម័គ្រចិត្តគឺជា​កម្លាំង​ដ៏​សំខាន់ ដើម្បី​ចូលរួម​ជំរុញ​ភាព​ជោគ​ជ័យនៃ​ដំណើរ​ឆ្ពោះ​ទៅ​ធ្វើ​ម្ចាស់ផ្ទះ​ ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០​២៣។​

​ការ​លើក​ឡើង​នេះ ក្រោយ​កិច្ចប្រជុំ​ពិនិត្យ​វឌ្ឍនភាព​ការងារ​ របស់​គណៈកម្មការ​អ្នកស្ម័គ្រចិត្ត ក្រោម​វត្តមាន​ឯកឧត្ដម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈ​កម្មាធិការ​ជាតិ CAMSOC កាលពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា​ម្សិលមិញ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា។​ ឯកឧត្ដម វ៉ា​ត់ ចំរើន បាន​លើក​ឡើង​ថា គណៈកម្មការ​អ្នក​ស្ម័គ្រចិត្ត​ដែល​គណៈកម្មការ​ដ៏​ពិសេស​មួយ សម្រាប់​ប្រមូលផ្ដុំ​នូវ​ធនធានមនុស្ស ដែល​ជា​កម្លាំង​ការងារ​ដ៏​សំខាន់​សម្រាប់​ជួយ​ដល់​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដ្បិត​ព្រឹត្តិការណ៍​ប្រចាំ​តំបន់​នេះត្រូវការ​អ្នកស្ម័គ្រចិត្ត​ប្រមាណ ១​ម៉ឺន​នាក់​ឯណោះ។​ ចំពោះ​ការ​បណ្ដុះបណ្ដាល​អ្នកស្ម័គ្រចិត្ត​វិញ ទោះបី​ស្ថិត​ក្នុង​បរិមាណ​មនុស្ស​ច្រើន​ក៏​ពិត​មែន តែ​ការ​ប្រមូលផ្ដុំ​អាច​នឹង​ធ្វើឡើង​រយៈពេល ៦​ខែ​មុន​ការប្រកួត​ស៊ី​ហ្គេម។ ដូច្នេះ​ផ្អែកលើ​ស្ថានភាព​បច្ចុប្បន្ន ​មិន​ប៉ះពាល់​ដល់​ក្រុម​អ្នកស្ម័គ្រចិត្តដែល​ត្រូវ​ចូលរួម​នោះ​ទេ ដ្បិត​ចំពោះ​មុខ​គណៈកម្មការ​នេះ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់ ​លើ​ការ​ចុះ​ឈ្មោះ​តាម​ប្រព័ន្ធ​អន​ឡាញ​សិន។ នេះ​បើ​តាម​ការ​បញ្ជាក់​បន្ថែម​របស់​ឯកឧត្ដម វ៉ា​ត់ ចំរើន។​

​​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​ដដែល​បន្ដ​ថា ជា​រួម​កម្លាំង​អ្នកស្ម័គ្រចិត្តនឹង​ស្ថិតនៅ​គ្រប់​ទីកន្លែង នៃ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ទាំងមូល។ អាស្រ័យហេតុនេះ​ចាំបាច់​អ្នកស្ម័គ្រចិត្ត​ម្នាក់ៗ​ត្រូវ​ដឹង​ពី​តួនាទី​ភារកិច្ច​របស់​ខ្លួន ដើម្បី​ធ្វើ​ឲ្យ​ព្រឹត្តិការណ៍​ទាំងមូល​មាន​ភាព​រលូននៅ​ក្នុង​យន្តការ​រៀបចំ គ្រប់គ្រង និង​ដឹកនាំ​ព្រឹត្តិការណ៍​កីឡា​ដ៏​សំខាន់​នេះ។​ ​គួរ​បញ្ជាក់​ថា ស៊ី​ហ្គេម​ឆ្នាំ​២០២៣ នៅ​កម្ពុជា គ្រោង​រៀបចំ​ពិធី​បើក​ការប្រកួត​ផ្លូវការ​នៅ​ថ្ងៃ​ទី​៥ និង​បិទ​នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០២៣ ដោយ​គ្រោង​រៀបចំ​លើ​ទីតាំងនៃ​ទីលាន​ប្រកួត​ធំ​ៗ​ចំនួន ៥ រួម​មាននៅ​រាជធានី​ភ្នំពេញ, ខេត្ត​សៀមរាប, ខេត្ត​ព្រះសីហនុ, ខេត្ត​កំពត និង​ខេត្ត​កែប។ ចំពោះ​ទីតាំង​ប្រកួត​នីមួយៗ ពិសេស​នៅ​រាជធានី​ភ្នំពេញ សុទ្ធតែ​នឹង​មាន​ការចូលរួម​អ្នកស្ម័គ្រចិត្ត ដើម្បី​សម្រួល​ដល់​ប្រតិភូ និង​កីឡាករ​-​កីឡា​ការិនី​តាមរយៈ​ការ​ផ្ដល់​នូវ​ព័ត៌មាន​ផ្សេងៗ អំឡុង​មុន​ពេល​ការប្រកួតអំឡុង​ពេល​ការប្រកួត និង​ក្រោយ​ការប្រកួត​ផង​ដែរ៕

​អត្ថបទ៖ លី​ ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        93
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        106
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm