រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ស្នើជំនាញអនុវត្តគម្រោងនៅតំបន់ដែលពលរដ្ឋត្រូវការចាំបាច់មុនគេ

2023/12/07 05:13:30 pm        137

ភ្នំពេញ៖ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នាល្ងាចថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣។

ក្នុងពិធីនោះ ឯកឧត្ដម ឆាយ ឫទ្ធិសែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ កោតសរសើរ និងវាយត ម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមយ៉ាងពេញលេញប្រកបដោយភាពស្វាហាប់ និងការទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ក្រសួងនាពេលកន្លងមក និងក្នុងកិច្ចប្រជុំនៅពេលនេះ។ កិច្ចប្រជុំរយៈពេលបីថ្ងៃនេះ បានពិនិត្យពិភាក្សាដោយលម្អិត និងតាម រយៈវិធីសាស្ត្រទំនើប ព្រមទាំងបានដាក់ចេញជាវិធានការដោះស្រាយ និងលើកទិសដៅការងារ ដែលជាធាតុចូលដ៏សំខាន់ ដើម្បីកំណត់ជាសូចនាករច្បាស់លាស់សម្រាប់រៀបចំផែនការយុទ្ធសាស្ដ្រ និងក ម្មវិធីអាទិភាពឆ្នាំ២០២៤-២០២៨។ សម្រាប់ឆ្នាំ២០២៤ ខាងមុខនេះ ក្រសួងក៏បានដាក់ចេញនូវផែនការ យុទ្ធសាស្ត្រច្បាស់លាស់ជាច្រើន ដើម្បីចូលរួមអនុវត្តឱ្យសម្រេចបានជោគជ័យនូវយុទ្ធសាស្រ្តបញ្ចកោ ណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧។

ក្នុងពិធីនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើដល់ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវគិតគូរដល់ប្រជាពលរដ្ឋជាចម្បង ដើម្បីទទួលបានការចូលរួម និងគាំទ្រពីប្រជាពលរដ្ឋ តាមរយៈការលើក និងអនុវត្តគម្រោងអាទិភាព ដោយត្រូវផ្ដោតលើតម្រូវការជាក់ស្ដែងរបស់ប្រជាជន និងតំបន់មានសក្ដានុពលសេដ្ឋកិច្ច ដែលជួយដល់ការលើកម្ពស់ជីវភាពរបស់ប្រជាជន។ ត្រូវចាត់ទុកខ្លួនឯងជាមន្ដ្រីបម្រើឱ្យប្រ ជាពលរដ្ឋ ដោយខិតខំអនុវត្តការងារឱ្យអស់ពីកម្លាំងកាយចិត្ត និងសមត្ថភាព និងគិតដល់ប្រយោជន៍ប្រជាពលរដ្ឋជាធំ ដោយមិនទុកប្រជាពលរដ្ឋណាម្នាក់ចោលឡើយ។ ត្រូវឆ្លើយតបនឹងតម្រូវការ និងសំ ណូមពរបន្ទាន់របស់ប្រជាពលរដ្ឋ ក្នុងនាមជាមន្ដ្រីបម្រើប្រជាជន ដោយមិនតាំងខ្លួនជាម្ចាស់លើប្រជាជ ននោះឡើយ។ ត្រូវបន្ដកែទម្រង់ឱ្យកាន់តែល្អប្រសើរជាងមុន ដែលជាកាតព្វកិច្ចរបស់មន្ដ្រីគ្រប់គ្នា។ ត្រូវចូលរួមក្នុងកំណែទម្រង់រដ្ឋបាលសាធារណៈ, អនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថល, ខិតខំកសា ងស្នាដៃឱ្យបានច្រើន, ជាពិសេសត្រូវបន្ដអនុវត្តអភិក្រម៖ ឆ្លុះកញ្ចក់, ងូតទឹក, ដុសក្អែល, ព្យាបាល និងវះកាត់ និងត្រូវចូលរួមថែរក្សាសាមគ្គីភាព និងឯកភាពផ្ទៃក្នុងឱ្យកាន់តែល្អប្រសើរជាដើម៕


អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        62
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        56
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        60

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី

2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm