ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ​ ជាឱកាសបង្ហាញផលិតផលស្នាដៃកូនខ្មែរអាចធ្វើបាន

2023/12/07 05:37:10 pm        225

ភ្នំពេញ៖ តាមរយៈពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិលើកទី១០ នៅអគារមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ បានមើលឃើញថា មានក្រុមហ៊ុនចូលរួមជាច្រើនទាំងជាតិ និងអន្តរជាតិ បានដាក់តាំងបង្ហាញផលិតផល ក៏ដូចជាផ្នែកសេវាកម្ម ដើម្បីឆ្លើយតបតម្រូវការអ្នកប្រើប្រាស់នៅកម្ពុជាក្នុងវិស័យសំណង់ និងជាឱកាសដ៏ល្អបំផុតក្នុងការចូលរួមតាំងបង្ហាញផលិតផលស្នាដៃកូនខ្មែរ ដែលមានសមត្ថភាពអាចធ្វើបាន និងមិនចាញ់ផលិតផលដែលនាំចូលនោះទេ។

លោក ភួន ដារ៉ាវុឌ្ឍ ប្រធានផ្នែកលក់រាយផលិតផលក្បឿង ដែលជាផលិតផលក្នុងស្រុក របស់ក្រុមហ៊ុន វីគី ត្រេដ បានឲ្យទូរទស្សន៍ព័ត៌មាន ប៊ីធីវី ដឹងថា សម្រាប់ពិព័រណ៍សំណង់ ក្រុមហ៊ុន​លោកតែងតែចូលរួមតាំងបង្ហាញជារៀងរាល់ឆ្នាំ ដោយសារទទួលបានអត្ថប្រយោជន៍​យ៉ាង​ច្រើនពីអ្នកចូលរួមទស្សនា និងពីដៃគូអាជីវកម្មនានាក្នុងព្រឹត្តិការណ៍នេះ។ លោកបានចាត់ទុកកម្មវិធីនេះថា គឺជាឱកាសដ៏ល្អបំផុតក្នុងការចូលរួមតាំងបង្ហាញផលិតផល ជាពិសេសចង់បង្ហាញពីស្នាដៃកូនខ្មែរ ដែលមានសមត្ថភាពអាចធ្វើបាន និងមិនចាញ់ផលិតផល​ដែល​នាំចូលនោះទេ។

លោក ស៊ុ ចាន់ថា វិស្វករផ្នែកលក់ក្រុមហ៊ុន ផែបស្ទីល (Pebsteel) ដែលផ្តោតលើសេវាកម្មសាងសង់​ចេញពីដែក ដូចជា សាងសង់ឃ្លាំង ផ្សារ និងរោងចក្រជាដើម បានលើកឡើងថា នេះជាលើក​៤ហើយ​ ដែលក្រុមហ៊ុនចូលរួមកម្មវិធីពិព័រណ៍​នេះ ហើយលោកពិតជាសប្បាយ​ចិត្តដែល​មានអតិថិជនជាច្រើនចាប់អារម្មណ៍ ​និងគាំទ្រកន្លងមក។

លោករំពឹងខ្ពស់ថា ឆ្នាំនេះនឹងអាចទទួលបានអតិថិជនកាន់តែច្រើនថែមទៀត​បន្ទាប់ពីការដាក់​តាំងចំនួន ៣ថ្ងៃនេះ ហើយសង្ឃឹមទៀតថា ​អតិថិជនផ្សេងៗទៀត យ៉ាងហោចក៏បានស្គាល់ និងយល់ដឹងអំពីសេវាកម្មក្រុមហ៊ុនរបស់លោកផងដែរ។

សូមបញ្ជាក់ថា ពិព័រណ៌ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ លើកទី១០នេះ មានរយៈពេល ៣ថ្ងៃ ពីថ្ងៃទី៦ ដល់៨ ខែធ្នូ ឆ្នាំ២០២៣ ​ដែលមានការក្រុមហ៊ុនចូលរួមចំនួន ១៣៣ក្រុមហ៊ុន ស្មើនឹង ២៣៩ស្តង់ និងមានផលិតផលជាង ១ពាន់មុខ និង៥០ប្រភេទនៃសេវាកម្ម ​ហើយផលិតផលទាំងនេះ មួយចំនួនជាផលិតផលក្នុងស្រុក ​និងមួយចំនួនផ្សេងទៀត ជាផលិតផល ដែលនាំចូលមកពីបណ្តា​ក្រៅប្រទេស មានដូចជា មកពីប្រទេសវៀតណាម ចិន ឌូបៃ អាល្លឺម៉ង់ អាម៉េរិក និងអ៊ីតាលីជាដើម។ កម្មវិធីនេះដែរ ​នឹងឲ្យក្រុមហ៊ុនដែលនាំចូលនូវសម្ភារៈ បរិក្ខារ ឧបករណ៍ និងគ្រឿងចក្រសំណង់គ្រប់​ប្រភេទ ជាពិសេសអ្នកមានតម្រូវការទិញដូចជា ​ម្ចាស់គម្រោងសាងសង់ និងក្រុមហ៊ុនសាងសង់ ងាយស្រួល​ធ្វើការប្រៀបធៀបគុណភាព និងបញ្ជាទិញ ដោយពុំចាំបាច់ធ្វើដំណើរទៅក្រៅ​ប្រទេសទៀតឡើយ៕អត្ថបទ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        185
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        158
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        182

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm