នាយករដ្ឋមន្រ្តីអ៊ីស្រាអែល កំពុងប្រយុទ្ធសមរភូមិមុខចំនួនពីរសម្រាប់ការរស់រានក្នុងឆាកនយោបាយ

2023/12/07 06:37:54 pm        65

ជំនាញវិទ្យាសាស្ត្រនយោបាយមកពីសាកលវិទ្យាល័យទីក្រុង តែលអាវីវ (Tel Aviv) ម្នាក់បានប្រាប់សារព័ត៌មានរ៉យទ័រថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) មិនមានយុទ្ធសាស្ត្រអ្វីសម្រាប់សង្គ្រាមនោះទេ ក្រៅពីដើម្បីបន្តកាន់អំណាច។

ដោយប្រឈមមុខនឹងរលកនៃការរិះគន់យ៉ាងខ្លាំងជុំវិញការបរាជ័យរបស់ខ្លួនក្នុងការទប់ស្កាត់ការវាយប្រហាររបស់ពួកហាម៉ាស លើអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា លោក ណេតាន់យ៉ាហ៊ូ បានគេចវេសពីការរិះគន់យ៉ាងទូលំទូលាយ ខណៈកំពុងធ្វើសង្រ្គាមសមរភូមិមុខចំនួនពីរ គឺសង្រ្គាមមួយប្រឆាំងនឹងក្រុមហាម៉ាស និងសង្រ្គាមមួយទៀតសម្រាប់ការរស់រានមានជីវិតក្នុងឆាកនយោបាយផ្ទាល់ខ្លួនរបស់លោក។

អ្នកស្រុកនៅទីក្រុងហ្សេរុយសាឡឹម បាននិយាយកាលពីថ្ងៃអង្គារ (០៥ ធ្នូ) ថាពេលវេលានេះគឺជា «ការបញ្ចប់នៃអាជីពរបស់លោក ណេតាន់យ៉ាហ៊ូ ហើយ» ដោយអ្នកខ្លះបានអំពាវនាវឱ្យលោកលាលែងពីតំណែងជាបន្ទាន់ ហើយអ្នកផ្សេងទៀតចង់ឱ្យអាណត្តិរបស់លោកត្រូវបញ្ចប់បន្ទាប់ពីសង្គ្រាម។

លោក ណេតាន់យ៉ាហ៊ូ វ័យ ៧៤ឆ្នាំ បានរក្សានូវមុខមាត់ជាប្រមុខសន្តិសុខ ដែលមានភាពតឹងតែងជាមួយអ៊ីរ៉ង់ និងគាំទ្រដោយកងទ័ព ដែលធានាថាជនជាតិជ្វីហ្វ នឹងមិនរងនូវការសម្លាប់រង្គាលទៀតទេ ប៉ុន្តែពេលនេះ រដ្ឋជ្វីហ្វមួយនេះកំពុងជួបប្រទះការបង្ហូរឈាមបំផុតក្នុងប្រវត្តិសាស្ត្ររយៈពេល ៧៥ឆ្នាំរបស់ខ្លួន ក្រោមការដឹកនាំរបស់លោក។

លោក ណេតាន់យ៉ាហ៊ូ កំពុងទទួលបានប្រយោជន៍ពីសង្រ្គាមដែលពន្យារពេលការកាត់ក្តីអំពើពុករលួយរយៈពេល ៣ឆ្នាំកន្លះរបស់ខ្លួន ហើយបានបិទការស៊ើបអង្កេតដែលរំពឹងទុករបស់រដ្ឋ លើថាហេតុអ្វីបានជាអ៊ីស្រាអែល ស្ថិតក្រោមការដឹកនាំរបស់លោក ត្រូវជួបភាពតានតឹងនិងជម្លោះបែបនេះ។

នាយករដ្ឋមន្ត្រី ដែលកាន់អំណាចយូរបំផុតរបស់អ៊ីស្រាអែលរូបនេះបានរួចផុតពីវិបត្តិនយោបាយ និងមានការវិលត្រឡប់មកវិញជាច្រើន ហើយមិនចាំបាច់ប្រឈមមុខនឹងការបោះឆ្នោតសម្រាប់បន្តអាណត្តិរយៈពេលបីឆ្នាំទៀតនោះទេ ប្រសិនបើសម្ព័ន្ធរបស់លោកនៅតែកាន់អំណាច៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        264
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        306
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        285

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm