Christian Eriksen បង្ហោះ​សារ​ជា​សាធារណ​លើកដំបូង​ក្រោយ​ដួល​សន្លប់​

2021/06/16 05:32:56 pm        162

​បាល់ទាត់៖ ​ខ្សែបម្រើ​ក្រុម​ជំរើស​ជាតិ​ដា​ណឺ​ម៉ាក ​បាន​សរសេរ​សារ​លើ​បណ្ដាញ​សង្គម​លើកដំបូង​ពី​មន្ទីរពេទ្យ អរគុណ​ដល់​អ្នកគាំទ្រ និង​មនុស្ស​រាល់គ្នា​ជុំវិញ​ពិភពលោក​ចំពោះ​ពាក្យ​ជូនពរ​ និង​លើកទឹកចិត្ត បន្ទាប់ពី​គាំងបេះដូង​ដួល​សន្លប់​អំឡុង​ការប្រកួត Euro ២០២០ ដែល​ដា​ណឺ​ម៉ាក​ចាញ់​ហ្វាំ​ង​ឡង់ ១-០​។

​​កីឡាករ​របស់ Inter Milan រូប​នេះ​កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​នៅឡើយ និង​ស្ថិត​ក្នុង​ការ​តាម​ដាន​យ៉ាង​យកចិត្ត​ទុក​ដោយ​ពី​ក្រុម​គ្រូពេទ្យ​។ ​Eriksen បាន​អោយ​ដឹង​ក្នុង​សារ​របស់​ខ្លួន​ថា វា​ជា​រឿង​គួរ​អោយ​រំភើប​មួយ និង​មានន័យ​បំផុត​សំរាប់​រូបគេ​ និង​ក្រុម​គ្រួសារ​។ អាការៈ​របស់​គេ​នៅ​ពេល​នេះ​បាន​ល្អ​ប្រសើរ​ច្រើន និង​រង់ចាំ​តាមដាន​មិត្ត​រួម​ក្រុម​ដា​ណឺ​ម៉ាក​ប្រកួត​បន្ត​ទៀត​។ រំលឹក​ថា ហេតុការណ៍​របស់ Eriksen បាន​ធ្វើ​អោយ​ពិភព​បាល់ទាត់​ទូទាំង​ពិភពលោក​មានការ​តក់​ស្លុត និង​បួ​ក​សួង​អោយ Eriksen រួច​ផុត​ពី​គ្រោះថ្នាក់​។

​​កីឡាករ​ដែល​បាន​ស៊ុត​បញ្ចូល​ទី​នៅ Euro ២០២០ ចុង​សប្ដាហ៍​កន្លងទៅ​មួយ​ចំនួន​មិនបាន​អបអរ​គ្រាប់​បាល់​របស់​ខ្លួន​ឡើយ និង​យក​ការ​អបអរ​នោះ​ទៅជា​ការ​ឧទ្ទិស និង​លើកទឹកចិត្ត​ដល់ Eriksen ដូចជា​អ្នក​ស៊ុត​បញ្ចូល​ទី​អោយ​ហ្វាំ​ង​ឡង់ Pohjanpalo, Romelu Lukaku របស់​ប៊ែ​ល​ហ្ស៊ិ​ក និង​គ្រាប់​របស់ Lainer ស៊ុត​នាំមុខ​អោយ​អូទ្រីស​លើ​ម៉ា​សេ​ដ្វា​ន់​ខាងជើង​យប់មិញ​ជាដើម​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        50
កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        168
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm