រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្រើនរំលឹកឱ្យមន្រ្តីក្រោមឱវាទអានយុទ្ធសាស្រ្តចក្រាឆ្នាំ ២០២៤-២០២៨ ដែលជាត្រីវិស័យចង្អុលផ្លូវរបស់នាវាបរិស្ថាន

2023/12/07 08:34:36 pm        206

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន​បានក្រើនរំលឹក​ឱ្យ​មន្រ្តី​រាជការ​ក្រោម​ឱវាទ​ទាំងអស់អានយុទ្ធសាស្រ្តចក្រាឆ្នាំ ២០២៤-២០២៨ ឱ្យបានលម្អិត ដើម្បីបន្ស៊ី​ផែន​ការ​សកម្មភាព​ការងារ​របស់ខ្លួន ឱ្យស្របតាមផែនទីចង្អុលផ្លូវមួយនេះ ឈានឆ្ពោះ​ទៅ​សម្រេច​បាន​ជោគជ័យ​រួមគ្នា។ ការថ្លែងឡើងនេះ នៅក្នុងកិច្ចប្រជុំបូកសរុបការងារលទ្ធផលការងារ ១០០ថ្ងៃ និង​ទិសដៅអនុវត្តបន្ត នាព្រឹកថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងបរិស្ថាន ។

នៅក្នុងជំនួបជាមួយមន្រ្តីរាជការក្រោមឱវាទជាលើកទី៣នេះ ឯកឧត្តម​រដ្ឋមន្រ្តី​បាន​គូសប​ញ្ជាក់​នូវ​ផែន​ការការងារដែលត្រូវអនុវត្តបន្ត ដោយទំព័រប្រវត្តិសាស្រ្ត១០០ថ្ងៃ ដែលជា​ដំណាក់​កាល​អន្តរកាល ក្នុងការសិក្សាស្រាវជ្រាវអំពីការងារបរិស្ថានត្រូវបានបិទបញ្ចប់ ដោយ​ទទួល​បាន​មក​នូវ​ភាព​ជោគជ័យ​ក្រោមកិច្ចសហការ និងសាមគ្គីភាព​អំពី​មន្រ្តី​រាជការ​គ្រប់ជាន់ថ្នាក់​នៃ​ក្រសួង​បរិស្ថាន​។ ឈានដល់ទំព័រថ្មីមួយទៀត គឺជាដំណាក់កាលធ្វើប្រក្រតីភាព និងពង្រឹងកិច្ចការងារបរិស្ថាន ដែល​ដំណាក់កាលនេះមានរយៈពេល ៦ខែបន្តទៀត ហើយនឹង​បន្ត​បោះ​ជំហាន​ទៅ​មុខ​ជា​បន្ត​បន្ទាប់​ប្រក​ប​ដោយភាពជោគជ័យ ឈានឆ្ពោះទៅសម្រេចបានកម្មវិធីនយោបាយជាតិ របស់​រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភាជាតិ ឆ្នាំ ២០២៣ - ២០២៨ ។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តីថ្លែងថា សៀវភៅយុទ្ធសាស្រ្តចក្រា ឆ្នាំ ២០២៤-២០២៨ ដែល​មាន​ភាសា​ខ្មែរ ៤៤ទំព័រ និងភាសាអង់គ្លេស ៣៧ទំព័រ គឺមានទំព័រពណ៌សទុកសម្រាប់ឱ្យថ្នាក់ដឹកនាំ និង​មន្រ្តីរាជការទាំងអស់កត់ត្រាចំណាំនូវពាក្យគន្លឹះមួយចំនួន និងផែនការដែលត្រូវអនុវត្តបន្ត។

យោងលើភាពជោគជ័យក្នុងរយៈពេល ១០០ថ្ងៃកន្លងមក ឯកឧត្តមរដ្ឋមន្ត្រីមានជំនឿជាក់ថា មន្រ្តី​បរិស្ថានគ្រប់ជាន់ថ្នាក់ទាំងអស់អាចធ្វើបាន ព្រោះយើងមានបេះដូងខ្មែរ ហើយគឺជាខ្មែរតែមួយ ៕


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        172
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        150
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        172

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm