Manchester United ផ្តល់​កិច្ចសន្យា ២​ឆ្នាំ​ប្រសិន Cristiano Ronaldo ត្រលប់​មកវិញ​

2021/06/16 06:05:17 pm        127

​បាល់ទាត់៖ សារព័ត៌មាន​កីឡា​អ៊ីតាលី​មួយ​បាន​ចុះផ្សាយ​ថា Manchester United នឹង​ផ្តល់​កិច្ចសន្យា ២ឆ្នាំ​ប្រសិន Cristiano Ronaldo សំរេចចិត្ត​ត្រលប់​មកកាន់ Old Trafford វិញ​។

​​កីឡាករ​វ័យ ៣៦​ឆ្នាំ​រូបនេះ​នឹង​ឈានចូល​រដូវ​កាល​ចុងក្រោយ ​នៃ​កិច្ចសន្យា​ជាមួយ​ក្រុម​សេះបង្កង់ Juventus តែ​ត្រូវបាន​គេ​ដឹងថា កីឡាករ​ព័រទុយហ្កាល់​រូបនេះ​ចនឹង​ចាកចេញ​នៅ​រដូវក្តៅ​ខាងមុខ​។ ​​សារព័ត៌មាន​អ៊ីតាលី Gazzetta dello Sport បាន​សរសេរ​ទៀតថា Cristiano Ronaldo កំពុង​ពិចារណា​សំណើ​កិច្ចសន្យា ២ឆ្នាំ​របស់ Manchester United អម​ជាមួយនឹង​ប្រាក់​ឈ្នួល​ជាង ១៧លាន​ផោន​ក្នុង​មួយឆ្នាំ​រឺ ៣៣ម៉ឺន​ផោន​ក្នុង​មួយ​សប្តាហ៍​។

​រំលឹកថា Cristiano Ronaldo ធ្លាប់បាន​ចំណាយពេល ៦ឆ្នាំ​ជាមួយ Manchester United ពី​ឆ្នាំ ២០០៣ ដល់ ២០០៩ ឈ្នះ​ជើងឯក English Premier League ៣លើក, FA Cup ១​លើក, League Cup ២លើក, UEFA Champions League ១លើក និង FIFA Club World Cup ១​លើក​។ ​​ជាមួយ Real Madrid , Ronaldo ឈ្នះ​ពាន La Liga ២លើក, Copa del Rey ២លើក, UEFA Champions League ៤លើក និង FIFA Club World Cup ៣លើក មុន​មកដល់ Juventus ឈ្នះ​ពាន Serie A ២លើក និង Coppa Italia ១លើក​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        165
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        153
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm