កម្ពុជា ដាក់ឱ្យអនុវត្តផែនទីបង្ហាញផ្លូវសម្រាប់ថ្នាក់ក្រោមជាតិស្តីពី ការគ្រប់គ្រង និងបង្ការភាពពិការភ្នែក ឆ្នាំ២០២១-២០៣០

2023/12/07 09:25:07 pm        131

ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីដាក់ឱ្យអនុវត្តជាផ្លូវការផែនទីបង្ហាញផ្លូវសម្រាប់ថ្នាក់ក្រោមជាតិស្តីពី «ការគ្រប់គ្រង និងបង្ការភាពពិការភ្នែក ឆ្នាំ២០២១-២០៣០» នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣នេះ។

​ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងថា ផែនទីបង្ហាញផ្លូវនេះ នឹងផ្តល់នូវចក្ខុវិស័យជាយុទ្ធសាស្ត្រសម្រាប់ការងារគ្រប់គ្រង និងបង្ការភាពពិការភ្នែក នៃវិស័យសុខាភិបាលរបស់ថ្នាក់ក្រោមជាតិ សម្រាប់រយៈពេល ៧ឆ្នាំខាងមុខ។ ហើយផែនទីបង្ហាញផ្លូវនេះ គឺជាការបន្តចូលរួមក្នុងការបង្កើនការពង្រឹងគុណភាព ពង្រីកវិសាលភាពសេវាសុខភាពភ្នែក នៅទូទាំងព្រះរាជាណាចក្រកម្ពុជាឱ្យដល់កៀកប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីចូលរួមកាត់បន្ថយភាពពិការភ្នែកឱ្យនៅត្រឹម០.៣៥% នៅឆ្នាំ២០៣០ ដែលបានចែងក្នុងផែនការយុទ្ធសាស្ត្រជាតិ ស្ដីពីការគ្រប់គ្រង និងបង្ការភាពពិការភ្នែកឆ្នាំ២០២១-២០៣០ នៃក្រសួងសុខាភិបាល។ ផែនទីបង្ហាញផ្លូវនេះ ក៏ជាមូលដ្ឋានគ្រឹះសម្រាប់ថ្នាក់ក្រោមជាតិយកទៅបង្កើតជាផែនការប្រតិបត្តិ និងផែនការសកម្មភាពប្រចាំឆ្នាំ ដើម្បីអនុវត្តនូវការផ្តល់សេវាថែទាំព្យាបាលសុខភាពភ្នែក ជូនប្រជាពលរដ្ឋឱ្យទាន់ពេលវេលា និងនៅគ្រប់ទិសទីក្នុងព្រះរាជាណាចក្រកម្ពុជា។ ដើម្បីពង្រឹងគុណភាព និងពង្រីកវិសាលភាពសេវាសុខភាពភ្នែកបន្ថែមទៀត ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមអំពាវនាវបន្ថែមចំពោះការគ្រប់គ្រង និងបង្ការភាពពិការភ្នែកដូចខាងក្រោម៖

បន្តយន្តការ និងអនុវត្តសកម្មភាពដែលមានស្រាប់ និងផែនទីបង្ហាញផ្លូវសម្រាប់ថ្នាក់ក្រោមជាតិ ស្តីពីការគ្រប់គ្រង និងបង្ការភាពពិការភ្នែក ដែលដាក់ឱ្យអនុវត្តជាផ្លូវការនៅថ្ងៃនេះ ដោយធានាបាននូវការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍។ លើកកម្ពស់ការចូលរួមរបស់សហគមន៍ ក្នុងការបង្ការភាពពិការភ្នែក និងគំហើញចុះខ្សោយ ដែលអាចចៀសវាងបាន ជាពិសេសក្នុងចំណោមប្រជាជនដែលងាយរងគ្រោះបំផុត ដូចជា៖ ទារកកើតមិនគ្រប់ខែ សិស្សសាលា ស្ត្រី ជនមានពិការភាព មនុស្សដែលមានអាយុចាប់ពី៥០ឆ្នាំឡើង និងគ្រប់ក្រុមអាយុទាំងអស់ដែលមានបញ្ហាគំហើញចុះខ្សោយ។ -ធ្វើទំនើបកម្ម និងពង្រីកបន្ថែម ផ្នែកចក្ខុរោគ ប្រកបដោយនវានុវត្តន៍ ឌីជីថល និងគុណភាព។ -ជម្រុញការអនុវត្តគម្រោងពង្រឹងគុណភាព ពង្រីកវិសាលភាពសេវាសុខភាពភ្នែកឱ្យបានប្រគៀកជាមួយសហគមន៍ ជាពិសេសបង្កើត និងពង្រឹងមណ្ឌលស្តារគំហើញ ព្រមទាំងធ្វើសមាហរណកម្មនៃការថែទាំសុខភាពភ្នែកបឋមនៅមណ្ឌលសុខភាពនិងប៉ុស្តិ៍សុខភាព។ -សូមឱ្យមន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ គោរពឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈក្នុងការផ្ដល់សេវាជូនប្រជាជននៅក្នុងមូលដ្ឋាន និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូដែលមានស្រាប់ និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូថ្មីៗថែមទៀត។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមថ្លែងអំណរគុណអង្គការជាតិ និងអន្តរជាតិទាំងអស់ រួមមាន SEVA Foundation, Fred Hollows Foundation, Eye Care Foundation, Heart to Heart Foundation, Battambang Ophthalmic Care, Caritas-Takeo Eye Hospital and Sight For All និងស្នើឱ្យបុគ្គលិកសុខាភិបាលទាំងអស់ ចូលរួមអនុវត្តផែនទីបង្ហាញផ្លូវសម្រាប់ថ្នាក់ក្រោមជាតិ ស្តីពីការគ្រប់គ្រង និងបង្ការភាពពិការភ្នែក ឆ្នាំ២០២១-២០៣០ នេះឲ្យមានប្រសិទ្ធភាពខ្ពស់៕ អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        156
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        137
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm