ភ្នំពេញ៖ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពីភាពងាយរងគ្រោះនៃមុខសញ្ញាគ្រោះថ្នាក់ដែលបណ្តាលមកពីអាកាសធាតុ និងការវិភាគហានិភ័យនៅកម្ពុជា ។
សិក្ខាសាលានេះមានការចូលរួមពី តំណាងក្រសួងស្ថាប័នរាជរដ្ឋាភិបាល និងអង្គការដៃគូរ ពាក់ព័ន្ធ នៅសណ្ឋាគារ SUN & MOON រាជធានីភ្នំពេញ។
សូមជម្រាបថា ក្រោមកិច្ចសហការជាមួយកម្មវិធីស្បៀងអាហារពិភពលោក (WFP) គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានរៀបចំសិក្ខាសាលានេះឡើងក្នុង គោលបំណងលើកកម្ពស់ការប្រើប្រាស់ការកំណត់គោលដៅផ្អែកលើភស្តុតាងនៅក្នុង DRM និងគាំពារសង្គម ដែលឆ្លើយតបនឹងគ្រោះមហន្តរាយ នៅកម្ពុជា (SRSP) ។ សិក្ខាសាលានេះនឹងបម្រើជាវេទិកាមួយសម្រាប់ភាគីពាក់ព័ន្ធដើម្បីពិភាក្សា និងផ្តល់ធាតុចូលចំពោះភាពងាយរងគ្រោះនៃគ្រោះថ្នាក់អាកាសធាតុ និងការវិភាគហានិភ័យផងដែរ៕ ដោយ ៖ ឧត្ដម









