សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាធ្វើមាតុភូមិនិវត្តន៍មកដល់មាតុប្រទេសវិញ បន្ទាប់ពីបានទស្សនកិច្ចនៅវៀតណាម ឡាវ និងចូលរួមកិច្ចប្រជុំកំពូលសភា CLV លេីកទី១ នៅទីក្រុងវៀងចន្ទន៍

2023/12/07 10:21:48 pm        83

ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុប្រទេសវិញ ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបានបំពេញទស្សនកិច្ចជាផ្លូវការនិងមិត្តភាព នៅសាធារណរដ្ឋសង្គមនិយមវៀតណាម នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងបានចូលរួមកិច្ចប្រជុំកំពូលសភាកម្ពុជា ឡាវ និងវៀតណាម (CLV) លេីកទី១ ដែលរដ្ឋសភាឡាវធ្វើជាម្ចាស់ផ្ទះ ក្នុងទីក្រុងវៀងចន្ទន៍។ 

សម្តេចរដ្ឋសភាធិបតី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ និងបន្តដំណើរទស្សនកិច្ចនិងចូលរួមកិច្ចប្រជុំកំពូលសភាCLV លើកទី១ នៅប្រទេសឡាវ ពីថ្ងៃទី២ដល់ថ្ងៃទី៦ខែធ្នូ ឆ្នាំ២០២៣។ 

ដំណើរទស្សនកិច្ចជាផ្លូវការ និងការចូលរួមកិច្ចប្រជុំកំពូល CLV ក្នុងគោលបំណងបន្តថែរក្សា ពួនជ្រំឱ្យរឹងមាំ និង គ្រប់ជ្រុងជ្រោយបន្ថែមទៀត នូវទំនាក់ទំនងជិតស្និទ្ធប្រទេសកម្ពុជា និងប្រទេសវៀតណាម និងរវាងប្រទេសកម្ពុជា និងប្រទេសឡាវ ក៏ដូចជាប្រទេសទំាងបី ក្នុងក្របខ័ណ្ឌCLV ទំាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិក្នុងការតម្កល់ផលប្រយោជន៍ប្រជាពលរដ្ឋជាធំ។ 

ដំណើរទស្សនកិច្ចនៅប្រទេសជិតខាងភូមិផងរបងជាប់កម្ពុជា នាពេលនេះ ជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូង របស់សម្តេចប្រធានរដ្ឋសភា ចាប់តំាងពីរដ្ឋសភានីតិកាលទី៧បានប្រសូត្រឡើង។ 

នៅគ្រប់ជំនួបពិភាក្សាការងាររវាងសម្តេចរដ្ឋសភាធិបតី ប្រធានរដ្ឋសភា ជាមួយឯកឧត្តម វឿង ឌិញហ្វេ (VUONG Dinh Hue) ប្រធានរដ្ឋសភាវៀតណាម ក៏ដូចជាជំនួបរវាងសម្តេចប្រធានរដ្ឋសភា ជាមួយឯកឧត្តមបណ្ឌិត សាយសំផន ភុមវិហាន (Xaysomphone Phomvihane ) ប្រធានរដ្ឋសភាឡាវ ថ្នាក់ដឹកនាំរដ្ឋសភាទំាងបីប្រទេស បានលើកឡើងពីសារៈសំខាន់នៃចំណងមិត្តភាពរវាងប្រទេសជិតខាង ថា បានឈរលើសាមគ្គីភាព ការជឿទុកចិត្ត ការគោរព និងការយោគយល់គ្នា ទៅវិញទៅមក បាននាំមកនូវផលប្រយោជន៍ជាច្រើនដល់ប្រទេសនិងប្រជាជននៃប្រទេសនីមួយៗ។

ចំណងមិត្តភាពប្រទេសជិតខាងមិនត្រឹមចូលរួមចំណែកដល់វិបុលភាព សន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា នៅឡាវ និងនៅប្រទេសវៀតណាម ប៉ុណ្ណោះទេ ថែមទំាងនាំមកនូវវិបុលភាព ស្ថិរភាពនិងការអភិវឌ្ឍសម្រាប់តំបន់និងសកលលោកទៀតផង។ ក្នុងខណៈដែលពេលបច្ចុប្បន្ននេះ សកលលោកកំពុងស្ថិតក្នុងការប្រឈម ស្មុគស្មាញពីការប្រទាញប្រទង់ភូមិសាស្រ្តនយោបាយ ការប្រឈមនឹងការប្រែប្រួលអាកាសធាតុ គ្រោះធម្មជាតិ និងជំងឺរាតត្បាត នានា ជាដើមនោះ៕ ដោយ ៖ ដារា

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        197
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        98
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        211

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm