អតីតនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងបច្ចុប្បន្នជាងមួយរយនាក់​ធ្វើពិធីជួបជុំគ្នា ដើម្បីរំឮកខួប ២៨ឆ្នាំ

2023/12/07 10:40:11 pm        585

ថ្នាក់ដឹកនាំអតីតមន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងមិត្តនគរបាលថ្មីជាង១០០នាក់ ដែល​បម្រើការងារចាប់តាំងពីឆ្នាំ១៩៩៥-២០២៣នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣នេះ បាន​រៀបចំ​ពិធី​គំរប់​ខួប ២៨ឆ្នាំ ដើម្បីរំឮកអនុស្សាវរីយ៍ និងរឹតចំណងមិត្តភាព រវាងអតីតមន្ត្រីចាស់ និងបច្ចុប្បន្ន។

កម្មវិធីជួបជុំនេះក៏មានការអញ្ជើញចូលរួមពី ឧត្តមសេនីយ៍ឯក សុង លី អគ្គ​ស្នងការ​រង​នគរបាល​ជាតិ ឧត្តមសេនីយ៍ទោ យ៉ុំា ស៊ីងម៉ៅ អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច និងលោក រៀម សារិន រួមទាំងអតីតមន្រ្តីនគរបាលព្រហ្មទណ្ឌ និងមន្រ្តីនគរបាលជាច្រើនទៀតផងដែរ។

លោកវរៈសេនីយ៍ត្រី ឌុច ដួងសេរីមករា បានថ្លែងថា ការរៀបចំឱ្យមានកម្មវិធីនេះឡើង ក្នុង​គោល​បំណង រំឮកអនុស្សាវរីយ៍ និងរឹតចំណងសាមគ្គី ក្នុងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃ​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រវាងបងប្អូនជំនាន់ក្រោយ និងរាមច្បងជំនាន់មុនៗ ដែល​មួយចំនួនបានចូលនិវត្តន៍ មួយចំនួនផ្លាស់ទៅបម្រើការងារនៅអង្គភាពផ្សេងៗ និង​រួម​សុខទុក្ខ​ជាមួយគ្នា និង​ជួយ​ឧបត្ថម្ភ​តាម​លទ្ធភាព​ដល់​បងប្អូនណា​ដែល​ជួប​នូវ​ការ​លំបាក​ផ្សេងៗជា​ដើម។

លោកវរសេនីយ៍ត្រី ឌុច ដួងសេរីមករា បានបន្តថា ការរៀបចំកម្មវិធីនេះ គឺដើម្បី​ឱ្យ​អតីត​មន្ត្រី​នគរបាល​ចាស់ និងថ្មីដែលបានបែកគ្នាជាង២៨ឆ្នាំមកនេះ បានជួបជុំគ្នាប្រកបដោយក្តីនឹករលឹក និង​សប្បាយរីករាយរាយជាមួយគ្នាផងដែរ។

ក្នុងឱកាសនោះដែរ តាងនាមឱ្យមន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដែល​បម្រើ​ការងារ​ចាប់​ពី​ឆ្នាំ​១៩៩៥-២០២៣មកនោះ លោកវរសេនីយ៍ត្រី ឌុច ដួងសេរីមករា ក៏បាន​ថ្លែង​អំណរ​គុណ​យ៉ាង​​ជ្រាល​ជ្រៅ ចំអង្គពិធី​ដែល​បាន​ជួយ​ឧបត្ថម្ភ​ថវិកា​មួយ​ចំនួន​ជូន​ដល់​មន្ត្រី​នគរបាល​រួម​អាជីព​ដែល​បាន​ចូលនិ​វត្តន៍ចំនួនផងដែរ ដើម្បីទុកសម្រាប់យកទៅប្រើប្រាស់តាមតម្រូវការផ្សេងៗនោះ៕

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        35
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        111
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm