គណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលភាពគម្រោងថែទាំផ្លូវប្រចាំឆ្នាំ​ខេត្តកំពង់ឆ្នាំង

2023/12/07 10:49:30 pm        118

កំពង់ឆ្នាំង ៖ ឯកឧត្តម បណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ០២៣នេះ បានដឹកនាំក្រុមការងារបច្ចេកទេស និង ក្រុមការងាររបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចុះពិនិត្យវាយតម្លៃ បញ្ចប់សុពលភាពនៃគម្រោងថែទាំផ្លូវ ក្រាលកៅស៊ូ និងផ្លូវក្រាលគ្រួសក្រហម ដែលអនុតវត្តដោយ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង នៅក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង ។

លោក ជិន រដ្ឋា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទបានឱ្យដឹងថា នៅក្នុងផែនការប្រចាំឆ្នាំ២០២៣នេះ មន្ទីរអភិវឌ្ឍន៍បទទទួលបានគម្រោងថែទាំផ្លូវលំជនបទ ជាប្រចាំមានចំនួន២២ខ្សែ ក្នុងនោះផ្លូវកៅស៊ូប្រភេទDBST មានចំនួន៧ខ្សែ មានប្រវែង ៥២,៧៣ គីឡូម៉ែត្រ និង ផ្លូវក្រាលគ្រួសក្រហមមានចំនួន១៥ខ្សែ ដែលមានប្រវែង ១១៨,៨០គីឡូម៉ែត្រ ។ ការថែទាំផ្លូវកៅស៊ូ និង ផ្លូវក្រាលគ្រួសក្រហមនេះ ក្រុមការងារថែទាំបានធ្វើជាប្រចាំបានមើលថែជាប្រចាំតាមលក្ខណបច្ចេកទេស ដែលធ្វើឱ្យប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរ និង ផ្លូវមានធន់មាំផងដែរ ។

ឯកឧត្តមបណ្ឌិចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទបានមានប្រសាសន៍សំដែងនូវការ កោតសរសើរចំពោះក្រុមការងារថែទាំផ្លូវរបស់មន្ទីរអភិវឌ្ឍន៍ជនបទ ដែលអនុវត្តន៍បានតាមកិច្ចសន្យានៃគម្រោង ថែទាំផ្លូវគ្រប់ដំណាក់កាល នៃកិច្ចសន្យាប្រកបដោយការទទួលខុសត្រូវខ្ពស់ ធានាបាននូវគុណភាពផ្លូវប្រើប្រាស់បានយូអង្វែង ។ ដើម្បីនូវការប្រើប្រាស់ផ្លូវបានយូអង្វែង ក្រសួងអភិវឌ្ឍន៍ជនបទ បានលើកគម្រោងស្នើសុំទៅប្រមុខរាជរដ្ឋាភិបាល ក្នុងការថែទាំផ្លូវ ដែលបានសាងសង់រួចហើយ ធ្វើការថែទាំជាប្រចាំដើម្បីកាត់បន្ថយការខូចខាតរបស់ផ្លូវ ព្រោះបើគ្មានការថែទាំនោះទេផ្លូវដែលបានសាងសង់រួច ហើយនោះនឹងឆាប់ខូចខាតទៅវិញ ហើយនឹងត្រូវចំណាយការជួសជុលច្រើនជាងកាថែទាំងជាប្រចាំ ។

 ឯកឧត្តម បានបញ្ជាក់ទៀតថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ននេះ បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការជម្រុញឱ្យកាន់តែមានការអភិឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច តាមរយៈនៃការស្ថាបនានូវហេដ្ឋារចនាសម្ព័ន្ធនៅជនបទឱ្យកាន់តែប្រសើរឡើង ធ្វើអោយផ្លូវនៅជនបទបានតភ្ជាប់គ្នា ប្រជាពលមានភាពងាយស្រួលក្នុងការធ្វើដំណើរពីតំបន់មួយទៅតំបន់មួយទៀតបានយ៉ាងឆាប់រហ័ស ៕ ដោយ ៖ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        76
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        165
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm