កីឡា​ហែលទឹក​បង្ហាញ​អត្ត​ព​លិ​ក​ត្រៀម​ចូលរួម​ប្រកួត​អូឡាំពិក​ឆ្នាំ​២០២០ នៅ​ជប៉ុន

2021/06/16 06:28:08 pm        117

ហែលទឹក​៖ សហព័ន្ធ​កីឡាហែលទឹក​កម្ពុជា បាន​ធ្វើ​ការ​បង្ហាញ​សមាសភាព​អត្ត​ព​លិ​ក ត្រូវ​បញ្ជូន​ទៅ​ចូលរួម​ប្រកួត​កីឡា​អូឡាំពិក​ទីក្រុង​តូ​ក្យូឆ្នាំ​២០២០ ដែល​លើក​មក​រៀបចំ​ការប្រកួត​ក្នុង​ឆ្នាំ​២០២១ នេះ​រួចហើយ រួមមាន​កីឡាករ ហែម ប៉ុច ដែល​កំពុង​ហ្វឹកហាត់​ក្នុងស្រុក និង​កីឡា​ការិនី ឡូស៊ី តាន​មីន​និក ដែល​កំពុង​ហ្វឹកហាត់​នៅ​សហរដ្ឋអាមេរិក ខណៈ​បេសកកម្ម​នេះ​នឹង​ត្រូវ​ដឹកនាំ​ដោយ​គ្រូ​បង្វឹក​លោក ហែម​ថុ​ន ពន្លឺ។​

លោក ហែម គិរី អគ្គលេខាធិការ​សហព័ន្ធ​កីឡាហែលទឹក​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ការកំណត់​សមាស​ភាព​អត្ត​ព​លិ​ក​ចូលរួម​ប្រកួត​កីឡា​អូឡាំពិក​នេះ គឺ​អនុវត្ត​តាម​គោលការណ៍​របស់​សហព័ន្ធ​កីឡា​ហែលទឹក​អន្តរជាតិ ដែល​ផ្ដល់​សិទ្ធ​អនុគ្រោះ​ដល់​កម្ពុជាក្នុង​ការ​បញ្ជូន​កីឡាករ​-​កីឡា​ការិនី​ហែល​ទឹក ២​រូបចូលរួម​ព្រឹត្តិការណ៍​កម្រិត​ពិភពលោក​នេះ ដែល​ត្រូវ​ប្រកួត​លើ​វិញ្ញាសា​ហែល​ចម្ងាយ ៥០​ម៉ែត្រ​សេរី​ដូចគ្នា។​ ​អគ្គលេខាធិការ​សហព័ន្ធ​ដដែល​បន្ដ​ថា ចំពោះ​បេសកកម្ម​នេះ សហព័ន្ធ​មិន​រំពឹង​លើ​ការ​ប្រជែង​មេដាយ​នោះ​ទេ ដ្បិត​កីឡាករ​-​កីឡា​ការិនី​កម្ពុជាចូលរួម​ក្នុងនាម​សិទ្ធ​អនុគ្រោះ តែ​យ៉ាងណា​សហព័ន្ធ​ចង់​ឃើញ​ពួកគេ​បំបែក​សិទ្ធិ​ផល​ចាស់​របស់​ខ្លួន ដើម្បី​ត្រៀម​បេសកកម្ម​ដ៏​សំខាន់​មួយទៀតនា​ចុង​ឆ្នាំ​២០២១ នេះគឺ​ការប្រកួត​កីឡា​ស៊ី​ហ្គេមនៅ​វៀតណាម ហើយ​បើ​ពួកគេ​ធ្វើ​បាន​ល្អ សហព័ន្ធ​នឹង​ជ្រើសរើស​ពួកគេ​ចូលរួម​ស៊ី​ហ្គេម​បន្ដ​ទៀត​។​

​គួរ​បញ្ជាក់​ថា កីឡាហែលទឹកគឺជា​កីឡា​មួយក្នុងចំណោម ២​ប្រភេទដែល​ត្រូវ​បាន​សហព័ន្ធ​អន្តរជាតិ បាន​ផ្ដល់​សិទ្ធ​អនុគ្រោះ​ដល់​កម្ពុជាក្នុង​ការ​ចូលរួម​ប្រកួត​កីឡា​អូឡាំពិក ទីក្រុង​តូ​ក្យូ ឆ្នាំ​២០២០ នៅ​ជប៉ុន ខណៈ ១​ប្រភេទ​ទៀតគឺ​កីឡាអត្តពលកម្ម។ ចំពោះ​ព្រឹត្តិការណ៍ ៤​ឆ្នាំ​ម្ដង​ដែល​ត្រូវ​បាន​ពន្យារពេល​មក​រៀប​ចំ​ការ​ប្រកួត​ក្នុង​ឆ្នាំ​នេះ គ្រោង​ធ្វើការ​ប្រកួត​ពី​ថ្ងៃ​ទី​២៣ ខែ​កក្កដា​រហូតដល់​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០២១ ខាងមុខនេះ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        3
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        83
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        92

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន

2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm