ប្រជាកសិករនៅខេត្តកំពង់ធំប្តេជ្ញាផលិតពូជស្រូវឱ្យបានសុទ្ធ ដើម្បីធានានិរន្តរភាពទីផ្សារ

2023/12/08 01:29:00 am        110

កំពង់ធំ ៖ ប្រជាកសិករនៅខេត្តកំពង់ធំនៅថ្ងៃទី០៧ខែធ្នូនេះ បានប្តេជ្ញាថា នឹងផលិតពូជស្រូវឱ្យបានសុទ្ធ ដើម្បីធានានិរន្តរភាពទីផ្សារ និងតម្លៃ។ ការប្តេជ្ញានេះ ធ្វើក្នុងពេលលោកស្រី Jyotsana Varma (ចូតសាណា វ៉ាម៉ា) នាយិកាធនាគារអភិវឌ្ឍអាស៊ីប្រចាំកម្ពុជា បានដឹកនាំក្រុមការងារធនាគារអភិវឌ្ឍអាស៊ី (ADB) និងក្រុមអ្នកសារព័ត៌មានចុះទស្សនកិច្ចនៅមូលដ្ឋានក្រុមអ្នកផលិតពូជស្រូវ ក្នុងស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។

 ប្រជាកសិករបានបន្តថា ដើម្បីផលិតពូជស្រូវសុទ្ធឱ្យគឺធ្វើទៅតាមការណែនាំពីស្ថានីយ៍កសិកម្មខេត្តកំពង់ធំដែលជាផ្តល់ពូជឱ្យ និងទិញស្រូវពូជនេះត្រលប់ទៅវិញតាមកិច្ចសន្យាដែលបានព្រមព្រៀងគ្នា។ជាមួយគ្នានេះ លោក វ៉ាត គឹមជាង ប្រធានស្ថាននីយ៍កសិកម្មក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានឱ្យដឹងដែរថា ពូជស្រូវតំរូវឱ្យប្រកសិករផលិតក្នុងឆ្នាំនេះគឺពូជផ្ការំដួលដែលមានតំរូវការខ្ពស់ក្នុងទីផ្សារ។ ក្រៅពីនេះ លោកក៏បានអរគុណដល់ដៃគូពាក់ព័ន្ធជាពិសេសធនាគារADB ដែលផ្តល់ហិរញ្ញប្បទានដល់ស្ថានីយ៍ផងដែរ។

​លោកស្រី Jyotsana Varma (ចូតសាណា វ៉ាម៉ា) នាយិកាធនាគារអភិវឌ្ឍអាស៊ីប្រចាំកម្ពុជា បានឱ្យដឹងថា អ្វីដែលធនាគារADBបានជួយនោះ គឺជួយអនុវត្តនៃការផលិតស្រូវ មានទាំងអ្នកផ្គត់ផ្គង់ និងអ្នកបញ្ជាទិញ ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាមានជីវភាពកាន់តែល្អជាងមុន។លើសពីនេះ លោកស្រី ចូតសាណា វ៉ាម៉ា បានលើកឡើងពីហេតុផលមួយចំនួនដែលADB ជួយវិស័យកសិកម្មនៅកម្ពុជា។

គួរបញ្ជាក់ដែររថា ធនាគារអភិវឌ្ឍADB ផ្តល់ការគំាទ្រថវិការប្រមាណ៣ម៉ឺនដុល្លាដល់ក្រុមអ្នកផលិតពូជស្រូវក្នុងស្រុកប្រាសាទបល្ល័ង្គ រួមមានថ្លៃឃ្លាំង ម៉ាស៊ីនដាំពូជស្រូវ សំភារៈផ្សេងៗសម្រាប់វេចខ្ចប់គ្រាប់ពូជ និងការកសាងសមត្ថភាពប្រជាកសិករជាដើម។អត្ថបទ៖ទូច សោភ័ណ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        132
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        114
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm