ជនជាតិប៉ាឡេស្ទីនរាប់រយនាក់ទៀតបានស្លាប់ ខណៈអ៊ីស្រាអែលតាមវាយប្រហារក្រុមហាម៉ាស នៅហ្កាហ្សាខាងត្បូង

2023/12/08 04:50:32 pm        236

កងកម្លាំងអ៊ីស្រាអែលបានប្រយុទ្ធជាមួយក្រុមសកម្មប្រយុទ្ធហាម៉ាសនៅក្នុងទីក្រុងធំបំផុតរបស់តំបន់​ហ្កាហ្សាស្ទ្រីប កាលពីថ្ងៃព្រហស្បតិ៍ ថ្ងៃទី ៧ខែធ្នូ ដែលបណ្តាល​ឱ្យជនជាតិ​ប៉ាឡេស្ទីន​រាប់រយ​នាក់​ទៀត​បានស្លាប់ ខណៈពលរដ្ឋហ្កាហ្សាជិត ២ លាននាក់បានចល័តទីលំនៅ តស៊ូស្វែងរក​ទីជម្រក​សុវត្ថិភាពស្របពេលមានការកង្វះខាតស្បៀងអាហារ និងទីជម្រកយ៉ាងធ្ងន់ធ្ងរ។

អ្នកស្រុកបានរាយការណ៍ថាការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាបានកើតឡើងនៅភាគខាងកើតទីក្រុងខាន យូនីស​(Khan Younis)ដែលជាទីក្រុងធំជាងគេនៅហ្កាហ្សាភាគខាងត្បូង ហើយក្រុម​មន្ត្រី​សុខាភិបាល​ប៉ាឡេស្ទីនបាននិយាយថា ពលរដ្ឋហ្កាហ្សា បីនាក់បានស្លាប់នៅ​ក្នុង​ការ​វាយ​ប្រហារ​តាម​អាកាស​របស់អ៊ីស្រាអែលទៅលើផ្ទះមួយនៅទីក្រុងឌៀ អាល់ បាឡា(Deir Al-Balah)នៅ​តំបន់​ហ្កាហ្សា​ភាគកណ្តាល។  

អ៊ីស្រាអែលបាននិយាយថា កងកម្លាំងរបស់ខ្លួនបានសម្លាប់ខ្មាន់កាំភ្លើងជាច្រើននាក់នៅក្នុងទីក្រុង Khan Younis រួមទាំងពីរនាក់ដែលបានបាញ់ប្រហារចេញពីផ្លូវក្រោមដីមួយ។

ទូរទស្សន៍​អ៊ីស្រាអែលបានបង្ហាញវីដេអូដែលសារព័ត៌មាន Reuters មិនអាចផ្ទៀង​ផ្ទាត់​ដោ​យ​ឯករាជ្យ​ពី​អ្វីដែលខ្លួនបាននិយាយថា កងកម្លាំងអ៊ីស្រាអែល​បាន​ចាប់​ខ្លួន​ក្រុម​យុទ្ធជន​ហាម៉ាស​មួយចំនួនដោយបានដោះសម្លៀកបំពាក់ អង្គុយឱនក្បាលចុះនៅតាមផ្លូវក្នុងក្រុងទីក្រុងហ្កាហ្សា។  

ប្រជាជនប៉ាឡេស្ទីនមួយចំនួនបានទទួលស្គាល់សាច់ញាតិ និងបាន​បដិសេធថា​ពួក​គេ​ពុំ​មាន​ទំនាក់​ទំ​នង​ជាមួយក្រុមហាម៉ាស ឬក្រុមផ្សេងទៀតទេ។

កងកម្លាំងអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃពុធថា ពួកគេបានឡោមព័ទ្ធ​ផ្ទះមួយ​កន្លែង​របស់​មេដឹកនាំ​ក្រុមហាម៉ាស ខណៈពួកគេកំពុងជាប់ដៃប្រយុទ្ធជាមួយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន នៅកណ្ដាលទីក្រុងធំបំផុតរបស់តំបន់ហ្កាហ្សាភាគខាងត្បូង៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        17
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        17
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        22

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm