ប្រភព៖ សេតវិមានបើកចំហចំពោះដែនកំណត់សិទ្ធិជ្រកកោនថ្មីសម្រាប់ជំនួយអ៊ុយក្រែន

2023/12/08 05:19:32 pm        283

ប្រភពដែលដឹងពីការពិភាក្សាលើជំនួយអ៊ុយក្រែនបាននិយាយថា រដ្ឋបាល​លោក​ប្រធានា​ធិបតី​អាមេរិក ចូ បៃដិន កំពុងពិចារណា​ពន្យារ​ពេល​វិធានការ​រឹត​បន្តឹង​ថ្មី​លើ​អ្នក​ដែល​អាច​ស្វែង​រក​សិទ្ធិ​ជ្រក​កោន និងបង្កើនដំណើរការនិរទេសបន្ថែម ដើម្បីទទួលបានជំនួយថ្មីសម្រាប់អ៊ុយក្រែន និង​អ៊ីស្រាអែល នៅក្នុងសំណើច្បាប់ផ្តល់មូលនិធិបន្ថែម។

សេតវិមាន និងសភាអាមេរិក កំពុងប្រជែងគ្នាធ្វើកិច្ចព្រមព្រៀងមួយ ដែល​នឹង​ផ្តល់​ជំនួ​យ​យោធា​ដល់​ប្រទេសសម្ព័ន្ធមិត្តទាំងពីរ ខណៈព្យាយាម​លុប​បំបាត់​ការ​ធ្វើ​អន្តោ​ប្រវេសន៍​ខុស​ច្បាប់​ឆ្លង​កាត់​ព្រំ​ដែន​អាមេរិក-ម៉ិកស៊ិក រយៈពេលត្រឹម​តែមួយសប្តាហ៍ប៉ុណ្ណោះរហូតដល់​សមាជិក​សភា​ឈប់​សម្រាក​បុណ្យណូអែល។

ប្រភពដែលដឹងអំពីបញ្ហានេះបានប្រាប់សារព័ត៌មានរ៉យទ័រ ដោយសុំមិនបញ្ចេញឈ្មោះថា សេត​វិមាន​នឹងបើកចំហក្នុងការបង្កើនស្តង់ដារសម្រាប់ការពិនិត្យសិទ្ធិជ្រកកោនដំបូង។ ប្រភព​បាន​បន្ត​ថា រដ្ឋបាលលោកប្រធានាធិបតី បៃដិន ក៏នឹងផ្តល់ទម្រង់មួយចំនួនដូចជា «ប្រទេស​ទីបី​មាន​សុវត្ថិភាព​» ដែលនឹងបដិសេធ​ផ្ដល់​សិទ្ធិ​ជ្រក​កោន​ដល់​ជន​អន្តោ​ប្រវេសន៍​ឆ្លង​កាត់​ប្រទេស​មួយ​ផ្សេង​ទៀត​ហើយកំពុងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក។

ចំណុចនៃលទ្ធភាពកិច្ចព្រមព្រៀងមួយទៀតអាចជាការពង្រីកដំណើរការនិរទេសដែលមានល្បឿនលឿនដោយគេស្គាល់ថាជា «ការបណ្ដេញចេញរយៈពេលលឿន»។ ប្រភពដដែលបានបន្ថែមថា ក្រុមអាជ្ញាធរនឹងត្រូវបន្ថែមការងារនៅទូទាំងប្រទេសជំនួសឲ្យការអនុវត្តបច្ចុប្បន្នរបស់ខ្លួននៅតាមព្រំដែន៕

អត្ថបទដែលទាក់ទង

UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        23
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        93
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        137

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន

2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm