
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ការផ្លាស់ប្ដូរទីលំនៅរបស់បងប្អូនប្រជាពលរដ្ឋពីក្នុងតំបន់អង្គរ មិនមែនដើម្បីយកដីទៅលក់ឱ្យក្រុមហ៊ុនឯកជននោះទេ គឺជាការគិតគូរដល់ផលប្រយោជន៍រួមសម្រាប់ជាតិ និងប្រជាពលរដ្ឋ ខណៈតំបន់អភិរក្សអង្គរគឺជាកន្លែងហាមឃាត់។
ថ្លែងក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋរស់នៅតំបន់រុនតា ឯកនៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការបំផ្លាស់ទីរបស់បងប្អូនចេញពីតំបន់អភិរក្សអង្គរ គឺធ្វើឡើងដើម្បីស្របទៅ តាមច្បាប់របស់អង្គការយូណេស្កូ មិនដូចការលើកឡើងរបស់ជនណាម្នាក់ថា យកដីទៅលក់ឲ្យក្រុមហ៊ុន ឯកជននោះទេ ហើយប្រសិនគិតថា រាជរដ្ឋាភិបាលមានគំនិតទុច្ចរិកក្នុងគោលបំណងឱ្យប្រជាពលរដ្ឋចេញពីតំបន់អង្គរ ដើម្បីយកដីរបស់ពួកគាត់ទៅឱ្យក្រុមហ៊ុនវិនិយោគ នោះប្រហែលជាប្រជាពលរដ្ឋមិនស្ម័គ្រចិត្តមកទីតាំងថ្មីនេះឡើយ។
ជាមួយគ្នានោះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងផងដែរថា ការ ដោះដូរដោយឲ្យបងប្អូនប្រជាពលរដ្ឋចេញពីតំបន់អភិរក្សអង្គរនេះ គឺជាការគិតគួរច្បាស់លាស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដោយសម្តេចធ្វើបែបនេះ គឺដើម្បីតស៊ូការពារជាតិ ការពារសម្បត្តិវប្បធម៌ជាតិ ខណៈតំបន់រមណីដ្ឋានអង្គរ ជាសម្បត្តិបេតិកភណ្ឌពិលោក៕អត្ថបទបាន ចក់