នាយកប្រតិបត្តិក្រុមហ៊ុនបណ្ដាញសង្គម X និយាយថា មានមនុស្សជាង១០លាននាក់ បានចំឈ្មោះប្រើក្នុងខែធ្នូនេះ

2023/12/08 06:18:43 pm        88

នាយកប្រតិបត្តិ ក្រុមហ៊ុនបណ្ដាញសង្គម X លោកស្រី លីនដា យ៉ាការីណូ (Linda Yaccarino) បាននិយាយនៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃព្រហស្បតិ៍ថាមនុស្សជាង ១០ លាននាក់បានចុះឈ្មោះប្រើប្រាស់បណ្ដាញសង្គម X នៅក្នុងខែធ្នូនេះ ។

យោងតាមសារព័ត៌មាន the New York Times ការប្រកាសនេះកើតឡើងនៅពេលក្រុមហ៊ុនដែលកន្លងទៅ ត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុន Twitter ប្រឈមនឹងការបាត់បង់​ប្រាក់ចំណូល​ពីការផ្សាយពាណិជ្ជកម្ម​ចំនួន ៧៥លានដុល្លារនៅចុងឆ្នាំនេះ ខណៈក្រុមហ៊ុនល្បីៗធំៗ ផ្អាកយុទ្ធនាការទីផ្សាររបស់ពួកគេនៅលើវេទិកានេះ ។

ក្រុមហ៊ុន X ដែលពុំបានបញ្ចេញទិន្នន័យ​អ្នកប្រើប្រាស់ជាប្រចាំ មិនអាចទាក់ទងភ្លាមៗ ដើម្បីសុំការអត្ថាធិប្បាយ​អំពីរបៀបដែលការចុះឈ្មោះនៅខែធ្នូធៀបនឹងកម្រិតមធ្យម ឬមូលហេតុដែល លោកស្រីYaccarino បង្ហាញតួលេខនោះទេ។

ម្ចាស់ក្រុមហ៊ុនបណ្ដាញសង្គមយក្ស គឺលោក មហាសេដ្ឋី ElonMusk បាននិយាយកាលពីខែកក្កដា ថាបណ្ដាញសង្គមមួយនេះមានអ្នកប្រើប្រាស់ប្រចាំខែចំនួន ៥៤០ លាននាក់។ ក្រុមហ៊ុនជាច្រើនរួមទាំង Apple, Disney, Warner Bros Discovery, Comcast, Lions Gate Entertainment, Paramount Global និង IBM បាននិយាយកាលពីខែវិច្ឆិកាថា ពួកគេបានផ្អាកការព្សព្វផ្សាយ​ពាណិជ្ជកម្មរបស់ខ្លួនគេនៅលើបណ្ដាញសង្គម X ។

លោក Musk បានរិះគន់បណ្ដាក្រុមហ៊ុនផ្សាយពាណិជ្ជកម្មដែលបានចាក​ចេញពីវេទិកាបន្ទាប់ពីលោកបានយល់ព្រមជាមួយអ្នកប្រើប្រាស់ដែលអះអាងខុសថា ជនជាតិជ្វីហ្វកំពុងបង្កឱ្យមានការស្អប់ខ្ពើមប្រឆាំងនឹងជនជាតិស្បែកស។

របាយការណ៍ពីក្រុមឃ្លាំមើលបណ្ដាញទំនាក់ទំនងសង្គម Media Matters បានរកឃើញការផ្សាយ​ពាណិជ្ជកម្ម​ពីក្រុមហ៊ុនធំៗនៅជាប់នឹងសារបង្ហោះសង្គម X ដែលគាំទ្ររបបណាស៊ី។ក្រុមហ៊ុននេះបានដាក់ពាក្យប្ដឹងកាលពីចុងខែវិច្ឆិកាប្រឆាំង នឹងក្រុមឃ្លាំមើល Media Matters នេះ ដោយចោទប្រកាន់ពីបទបរិហារកេរ្តិ៍៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        278
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        320
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        300

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm