គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ធ្វើពិធីអបអរសាទរទិវាសិទ្ធិមនុស្ស ១០ធ្នូ

2023/12/08 09:20:12 pm        173

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានរៀបចំអបអរសាទរទិវាសិទ្ធិមនុស្ស ១០ ធ្នូ ក្រោម​ប្រធានបទ ខួបទី៧៥ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស។

ក្នុងឱកាសអបអរសាទរទិវាសិទ្ធិមនុស្ស ១០ ធ្នូ ក្រោមប្រធានបទ ខួបទី៧៥ នៃសេចក្តី​ប្រកាស​ជា​សកល​ស្តីពី​សិទ្ធិមនុស្ស នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍ថា វឌ្ឍនភាពនៃស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​មក​ដល់បច្ចុប្បន្នតែប្រកាន់ខ្ជាប់ជានិច្ចនូវសិទ្ធិរស់រានមានជីវិត ក្នុងដំណាក់កាល២សំខាន់ ទី១ ការ​សង្គ្រោះអាយុជីវិតរបស់ពលរដ្ឋពីរបបប្រល័យពូជសាសន៍ ប៉ុលពត និងការនាំ​មក​នូវ​សន្តិភាព​ពេញ​លេញទូទាំងផ្ទៃប្រទេស ឯកភាពជាតិ ឯកភាពទឹកដី តាមរយៈនយោបាយ ឈ្នះ-ឈ្នះ របស់ សម្ដេចតេជោ ហ៊ុន សែន ហើយដែលសន្តិភាពនេះគឺជាមូលដ្ឋាន គ្រឹះនៃសិទ្ធិមនុស្ស ជា​ពិសេសសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានចាំបាច់បំផុតរបស់មនុស្ស ព្រមជាមួយនឹង ការ​អភិវឌ្ឍលើគ្រប់វិស័យ និងទី២ ក្នុងដំណាក់ប្រយុទ្ធប្រឆាំងនឹងការរីករាលដាល និងការ​ចាក់​វ៉ាក់​សាំង​ប​ង្ការជំងឺកូវីដ១៩។

លោក ប៉េន សុផល ប្រធានស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ លើកឡើងថា រាជ​រដ្ឋាភិបាល​អាណត្តិ​កន្លង​មក និងអាណត្តិ​នេះបានយកចិត្តទុកដាក់ខ្ពស់លើសិទ្ធិប្រជាពលរដ្ឋគ្រប់រូប ជា​ពិសេស​កុមារ​ដែលជាធនធានដ៏សំខាន់សម្រាប់ការអភិវឌ្ឍន៍សង្គមជាតិ។

លោកស្រី លី ពិសី ប្រធានសម្របសម្រួលអង្គការសហគមន៍ឥន្ធនូកម្ពុជា លើកឡើថា សិទ្ធិមនុស្ស​នៅកម្ពុជាមានដំណើរការល្អប្រសើរពីមួយដំណាក់កាលទៅមួយដំណាក់កាល មាន​លក្ខណៈ​ល្អប្រសើរ បើធៀបទៅនឹងប្រទេសក្នុងតំបន់។

ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី បញ្ជាក់ថា សិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជាយកចិត្តទុកដាក់លើកកម្ពស់ ហើយដោះស្រាយ​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​ជាប់​ជា​ប្រចាំ ដូចជា ការចេញប័ណ្ណសមធម៌ជូនជនក្រីក្រ ការដំឡើងប្រាក់​ឈ្នួល​អប្បបរមា​ជូន​កម្មករ និយោជិត ការផ្តល់របបសន្តិសុខសង្គម ការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និង​រង​ផល​ប៉ះពាល់​ពីជំងឺកូវីដ-១៩ជាដើម។ ការពង្រឹងកិច្ចគាំពារសង្គមត្រូវបានដាក់បញ្ចូលនៅក្នុងបញ្ចកោណទី១ គឺ“ការអភិវឌ្ឍ​មូល​ធន​មនុស្ស នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧៕ អត្ថបទ សេក ឧត្តម

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        181
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        157
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        181

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm