អាជ្ញាធរខណ្ឌដូនពេញ ចែកអំណោយដល់ពលរដ្ឋមានភាពខ្វះខាត ក្នុងមូលដ្ឋានចំនួន៥០គ្រួសារ

2023/12/08 09:40:02 pm        127

ភ្នំពេញ៖ អាជ្ញាធរខណ្ឌដូនពេញ ចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា តាមរយៈ ឯកឧត្តម ឃួង ស្រេង ប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ, ជនងាយរងគ្រោះ, ជនពិការ និងអ្នកផ្ទុកកើតមេរោគអេដស៍ សរុបចំនួន ៥០គ្រួសារ ដែលមកពីសង្កាត់ទាំង១១ នៃខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ពិធីចែកអំណោយ បានធ្វើឡើង នៅព្រឹកថ្ងៃសុក្រ ទី០៨ ខែធ្នូ ឆ្នាំ២០២៣ លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា​ខណ្ឌដូនពេញ​ ព្រមទាំងមន្រ្ដីរាជការនៃរដ្ឋបាលខណ្ឌ បាននាំយកអំណោយមនុស្សធម៌របស់​កាកបាទ​ក្រហមកម្ពុជា ​ប្រគល់ជូនប្រជាពលរដ្ឋក្រីក្រ, ជនងាយរងគ្រោះ, ជនពិការ និងអ្នកផ្ទុកកើតមេរោគអេដស៍ សរុបចំនួន ៥០គ្រួសារ ដែលមកពីសង្កាត់ទាំង១១ នៃខណ្ឌដូនពេញ ដោយក្នុងម្នាក់ៗទទួលបានរួមមាន៖ អង្ករ ០១បាវ, មី ០១កេស, ទឹកស៊ីអ៊ីវ ០១យួរ, ឃីត ១កញ្ចប់ និងថវិកាចំនួន ២០,០០០រៀល។

ក្នុងនោះផងដែរ លោក ជា ខេមា ប្រធានកិត្តិយសអនុសាខា ក៏បានពាំនាំប្រសាសន៍សួរសុខ​ទុក្ខរបស់ ​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ​ប្រធានកាកបាទក្រហមកម្ពុជា​ និងឯកឧត្តម ឃួង ស្រេង អភិបាល ​ប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ សូមគោរពជូនពរ​បងប្អូនប្រជាពលរដ្ឋ អុំពូមីង ​បងប្អូនទាំងអស់ សូមជួបតែសេចក្ដីសុខ ​សុភមង្គលក្នុងក្រុមគ្រួសារ ។ តាមរយៈកាយវិការដ៏ល្អប្រពៃនេះ ​សបញ្ជាក់ឲ្យឃើញថា ​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក​បាទ​ក្រហមកម្ពុជា បានគិតគូយ៉ាងយកចិត្តទុកដាក់​បំផុត​អំពីសុខទុក្ខរបស់​បងប្អូន​ប្រជាពលរដ្ឋក្នុងក្របខណ្ឌទូទាំងប្រទេស​ និងក្នុងក្របខណ្ឌរាជធានីភ្នំពេញផងដែរ ដែលសម្ដេចទាំងទ្វេរ ​៕ អត្ថបទ៖ កុម្ភៈ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        204
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm