វិស័យ​អប់រំ​ឯកជន​ ស្នើសុំ​រាជរដ្ឋាភិបាល​បើក​សាលារៀន​ឡើងវិញ ដើម្បី​បញ្ចៀស​ការ​ក្ស័យធន

2021/06/16 07:35:00 pm        359

ភ្នំពេញ ៖ ​វិស័យ​អប់រំ​ឯកជន ដែលមាន​ចំនួន​ប្រមាណ ១៣៨​គ្រឹះស្ថានសិក្សា ​បានសម្រេច​រួមគ្នា ស្នើសុំ​រាជរដ្ឋាភិបាល​ ដើម្បី​បើក​ដំណើរការ​សាលារៀន​របស់​ខ្លួន​ឡើងវិញ ​ដើម្បី​បញ្ចៀស​ការ​ក្ស័យធន​។​ នេះ​ជាការ​លើកឡើង​របស់ ឯកឧត្តម ហេង វ៉ាន់ដា​ ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា ​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ នៅ​រសៀល​ថ្ងៃទី ១៥ ខែមិថុនា ម្សិលមិញនេះ ​។

ក្រោយពី​ផ្អាក​ដំណើរការ​សាលារៀន​អស់​រយៈពេល​ជាច្រើន​ខែ​មកនេះ​ វិស័យ​អប់រំ​ឯកជន ដោយមាន​អនុវិស័យ​ឧ​ត្ត​មសិក្សា អនុវិស័យ​ចំណេះដឹង​ទូទៅ ​អនុវិស័យ​សុខាភិបាល​ រួមទាំង​អនុវិស័យ​ការងារ​ និង​មុខរបរ ​ដែលមាន​គ្រឹះស្ថាន​អប់រំ​ប្រមាណ ​១៣៨ បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​តាម​ប្រព័ន្ធ Zoom ​ដើម្បី​លើកឡើង​ពី​ផល​ប៉ះពាល់​ដោយសារ​កូ​វីដ​-១៩ ​និង​ដាក់ពាក្យ​ស្នើសុំ​ការ​ជួយ​ពី​រាជរដ្ឋាភិបាល​។

ក្រោយ​បញ្ចប់​កិច្ចប្រជុំ​នេះ ឯកឧត្តម ហេង វ៉ាន់ដា បាន​បញ្ជាក់ថា ​គ្រប់​គ្រឹះស្ថានសិក្សា​ឯកជន​បានសម្រេច ដាក់ពាក្យ​ស្នើសុំ​រាជរដ្ឋាភិបាល​កម្ពុជា ​ដើម្បី​បើក​ដំណើរការ​សាលារៀន​ឡើងវិញ​ដោយ​គោរព​តាម​គោលការណ៍​ប្រតិបត្តិ​ស្តង់ដារ​ SOP របស់​ក្រសួង​អប់រំ ដើម្បី​បញ្ចៀស​ការ​ក្ស័យធន​។ ឯកឧត្តម​ បន្តថា សំណើរ​នេះ​ក៏​ភ្ជាប់​ជាមួយ​ការ​ស្នើសុំ​ចាក់​វ៉ាក់សាំង​ដល់​សិស្ស​ចាប់ពី​អាយុ ​៣​ឆ្នាំ​ដល់ ១៧​ឆ្នាំ​ផងដែរ​។

ជុំវិញ​ការស្នើ​របស់​គ្រឹះស្ថានសិក្សា​វិស័យ​ឯកជន​នាពេលនេះ ​ឯកឧត្តម រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា​លើកឡើងថា ​ក្រសួង​អប់រំ យុវជន និង​កីឡា ​មាន​ជំហរ​បន្ត​ផ្អាក​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​នៅ​ទូទាំង​ប្រទេស​ដោយ​បន្ត​តាមដាន​និង​វាយតម្លៃ​ស្ថានភាព​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ​។ ចំពោះមុខ​នេះ ​ក្រសួង​អប់រំ ​យុវជន និង​កីឡា​លើកទឹកចិត្ត​គ្រប់​ភាគី​ពាក់ព័ន្ធ ជាពិសេស​បុគ្គលិក​អប់រំ ​មាតាបិតា ​សិស្ស​-​និស្សិត ​បន្ត​អនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ ៣​ការពារ ៣​កុំ​។

ឯកឧត្តម​ បន្តថា គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​ត្រូវ​បន្ត​ការបង្រៀន ​និង​រៀន​ពី​ចម្ងាយ ​និង​តាម​អន​ឡាញ​ស្របតាម​គន្លង​ជីវិត​ថ្មី​នៃ​វិស័យ​អប់រំ​។ ​ក្រសួង​អប់រំ ​យុវជន និង​កីឡា​បាន​ចេញ​រួចហើយ​នូវ​សេចក្តីណែនាំ​ស្ដីពី​ការបង្រៀន និង​រៀន​ពី​ចម្ងាយ ​និង​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​សម្រាប់​គ្រឹះស្ថាន​បឋមសិក្សា​ និង​មធ្យមសិក្សា​សាធារណៈ ឆ្នាំ​សិក្សា ​២០២០-២០២១​។ ក្រសួង​អប់រំ យុវជន និង​កីឡា​នឹង​ចេញ​សេចក្តីណែនាំ​ស្ដីពី​ការបង្រៀន​និង​រៀន​ពី​ចម្ងាយ​និង​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​សម្រាប់​គ្រឹះស្ថានសិក្សា​ឯកជន​ឆ្នាំ​សិក្សា​២០២០-២០២១​។

គួរ​បញ្ជាក់ថា សាលារៀន​ទូទាំង​ប្រទេស ទាំង​សាល​រៀន​សាធារណៈ​ និង​សាល​រៀន​ឯកជន គ្រប់​កម្រិតសិក្សា ត្រូវ​បាន​ផ្អាក​ការសិក្សា​ក្នុង​ថ្នាក់រៀន​ តាំងពី​ថ្ងៃទី ២០ ខែមីនា​ ឆ្នាំ ២០២១​មក​ម្ល៉េះ​។ នេះ​បើ​ផ្អែក​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​អប់រំ ​នាពេល​កន្លងទៅ​៕

​អត្ថបទ​ ៖ គឹម​ហុក  

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        141
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        104
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព

2026/07/24 07:58:27 pm
​ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm
​ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm
​អគ្គិភ័យ បានឆាបឆេះឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនលក់រាយតាមប្រព័ន្ធនិម្មិតរុស្ស៊ី Wildberries នៅជិតទីក្រុង St.Petersburg
2026/07/24 07:56:01 pm
​លោកកអធិការបតីFriedrich Merzនឹងតែងតាំងអគ្គសេនាធិការស្រីលើកដំបូងរបស់អាល្លឺម៉ង់
2026/07/24 07:55:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm